លោក អូ​បា​ម៉ា ចេញពី​សេត​វិមាន​នៅ​ខែមករា ត្រូវ​ជួល​ផ្ទះ​នៅ​មួយ​ខែ​ជាង​2​ម៉ឺន​ដុល្លារ


លោក​ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​ទី​៤៥ របស់​អា​មេ​រិ​ក ត្រូវ​ចូល​ក្នុង​ពិធី​សច្ចាប្រណិធាន នៅ​ខែមករា ឆ្នាំ​២០១៧ ដើម្បី​កាន់​តំណែង​ជា​ផ្លូវការ ។ ចំណែក​លោកប៉ា​រ៉ា​ក់ អូ​បា​ម៉ា អតីត​ប្រធានាធិបតី និង​ក្រុម​គ្រួសារ​ត្រូវ​ចាក​ចេញពី​សេត​វិមាន ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​របស់​លោក​ដូ​ណា​ល់ ត្រាំ ចូល​ជំនួស ។

«Mirror» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក បាន​បង្ហាញ​របាយការណ៍​ទាក់ទិន​នឹង​ផ្ទះ​ជួល​រស់នៅ​របស់​ក្រុម​គ្រួសារ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា គឺជា​ភូមិ​គ្រឹះ​នៅ​លើ​ក្រឡា​ផ្ទៃ​ប្រហែល​២.៥០០​ម៉ែត្រ​កា​រ៉ែ ក្នុង​ក្រុង​វ៉ា​ស៊ីន​តោន សហរដ្ឋអាមេរិក ឆ្ងាយ​ពី​សេត​វិមាន​ប្រហែល​៣,២​គីឡូម៉ែត្រ ។ ភូមិ​គ្រឹះ​នោះ​សាងសង់​នៅ​ឆ្នាំ​១៩២៨ ដោយ​មាន​បន្ទប់​គេង​ចំនួន​៩ បន្ទប់ទឹក​៨ បន្ទប់​គេង​សម្រាប់​ភ្ញៀវ​ចំនួន​២ ដោយនៅ​ផ្នែក​ខាងក្នុង​មាន​ទូ​ខោអាវ​គ្រប់គ្រាន់ មាន​កន្លែង​ចត​រថយន្ដ​ចំនួន​២ និង​សួនច្បារ​ដ៏​ស្រស់​ប្រណិត​ចំនួន​២ ។ ក្រៅពី​នេះ​មាន​បន្ទប់ទទួលភ្ញៀវ​តុបតែង​យ៉ាង​ស្រស់​ស្អាត ។

ភូមិ​គ្រឹះ​មួយ​ខ្នង​នោះ​មាន​តម្លៃ​ប្រហែល​៦​លាន​ដុល្លារ បច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់​លោក​ចូ ឡុ​ក​ហាក អតីត​លេខា​ផ្ទាល់​ក្នុង​សេត​វិមាន ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ប៊ី​ល គ្លី​ន​តុ​ន និង​ភរិយា ។ ក្រុម​គ្រួសារ​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា មានផ្ទះ​របស់​ខ្លួន ជា​ភូមិ​គ្រិះ​នៅ​ក្រុង​ស៊ីកា​ហ្គា រដ្ឋ​អីុលី​ណ​យ ប៉ុន្ដែ​ចាំ​ចាប់​ត្រូវ​ស្នាក់​នៅ​ភូមិ​គ្រឹះ​ក្នុង​ក្រុង​វ៉ា​ស៊ីន​តោន​រយៈពេល​២​ឆ្នាំ ចង់ឱ្យ​នាង​Sasha Obama ជា​កូនស្រី​រៀប​ចប់​ថ្នាក់​វិទ្យាល័យ ដោយ​មិន​ចង់​ឈប់​នៅ​កណ្ដាល​ទី ហើយ​ក្រុម​គ្រួសារ​ត្រូវ​ចំណាយ​ថ្លៃ​ជួល​ប្រហែល​២២.០០០​ដុល្លារ​ក្នុង​មួយ​ខែ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ