ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​អំពី​ពិភពលោក​និង​សត្វលោក

7 ឆ្នាំ មុន

យើង​ទាំងអស់​ដែល​មានជីវិត​រស់នៅ​លើ​ពិភព​ផែនដី​យើង​នេះ គួរ​ដែរ​ចំពោះ​ការ​ត្រូវ​ចេះ​ដឹង​នូវ​«​ដុំ​ដី​មួយ​ដុំ​ធំធេង​» ដែល​ជា​ទ្រព្យ​សំខាន់​របស់​សត្វលោក និង​ពេជ្ឈឃាត​សម្រាប់​សម្លា.ប់​សត្វលោក ព្រោះថា

យើង​ទាំងអស់​ដែល​មានជីវិត​រស់នៅ​លើ​ពិភព​ផែនដី​យើង​នេះ គួរ​ដែរ​ចំពោះ​ការ​ត្រូវ​ចេះ​ដឹង​នូវ​«​ដុំ​ដី​មួយ​ដុំ​ធំធេង​» ដែល​ជា​ទ្រព្យ​សំខាន់​របស់​សត្វលោក និង​ពេជ្ឈឃាត​សម្រាប់​សម្លាប់​សត្វលោក ព្រោះថា មនុស្សលោក​យើង​ទាំងអស់​គ្នា​សុទ្ធសឹងតែ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ពិភព​ផែនដី គឺ​បាន​សេចក្តី​ថា មនុស្សលោក​មាន​សិទ្ធិ​អាច​រស់នៅ​លើ​ផែនដី និង​ត្រូវការ​សព្វគ្រប់​បែប​យ៉ាង​អំពី​ពិភព​ផែនដី ដូច​ជា​ការ​ទំនុកបម្រុង​គ្រប់​បែប​យ៉ាង​ដែល​យើង​ត្រូវការ​មាននូវ​ស្បៀងអាហារ ទឹក ភ្លើង ខ្យល់ ជាដើម ដែល​ជា​ផលប្រយោជន៍​បាន​មក​ពី​ផែនដី​ទាំងអស់ ។ គឺ​ផែនដី​នេះ​ហើយ ដែល​មានគុណ​សម្បត្តិ​ជា​អតិបរមា​សម្រាប់​មនុស្ស​ទូទៅ​មិន​ថា​ស្រី​ឬ​ប្រុស ចាស់ ឬ​ក្មេង គឺ​មាន​អត្ថប្រយោជន៍​សម្រាប់​មនុស្ស​លោក តាំងពី​ដើម​កំណើត​នៃ​លោ​កុប្ប​ត្តិ​ម្ល៉េះ ។ ដូច្នេះ​ផែនដី​ជា​វត្ថុ​ធាតុ​មួយ​ដ៏​ចម្លែក​ជាង អ្វី​ៗ​ទាំងអស់ និង​មាន​ភាព​អាថ៌​កំបាំង​ជា​ច្រើន​មហិមា​ចំពោះ​មនុស្ស​ភាគច្រើន​នៅ​លើ​សាកលលោក ដែល​ពុំ​ទាន់​បានឃើញ​ច្បាស់ ដែល​ពុំ​ទាន់​បាន​យល់ និង​ពុំ​ទាន់​បានដឹង​ហេតុការណ៍​អ្វី ផ្សេង​ៗ បាន​ជាក់ច្បាស់​មក​ទល់​នឹង​សព្វ​ថ្ងៃនេះ ។

តែ​បំណាច់​ដែល​យើង​កើតមក​ជា​មនុស្ស​ពេញវ័យ​ហើយ យើង​គួរ​ណាស់​តែ​តាម​រិះរក​នូវ​លក្ខណៈ និង​អាថ៌​កំបាំង​ទាំងឡាយ​ដែល​មាននៅ​លើ​ភព​ផែនដី ។ បើ​មិន​បាន​ចេះ​ដឹង​ច្រើន ក៏​ត្រូវ​តែ​ចេះ​ដឹង​បន្តិចបន្តួច​ដែរ ដើម្បី​បំពេញ​ករណី​កិច្ច​ជា​បុព្វបុរស​ដ៏​ប្រសើរ​នៃ​កូនចៅ​ជំនាន់​ក្រោយ ។

រី​កន្លែង​ដែល​យើង​ជា​មនុស្ស​ទូទៅ​នៅ​លើ​សាកលលោក​អាច​ប្រើប្រាស់​បាន​អាច​ទាញ​យក​ប្រយោជន៍​សព្វសារពើរ​បាន អាច​ធ្វើ​អ្វី​បាន​គ្រប់​បែប​យ៉ាង ដែល​ជា​ផលប្រយោជន៍​សម្រាប់​សត្វ​ទូទៅ ព្រមទាំង​នៅ​ទីណា នៅ​ឋាន​ណា ដែល​ស្ថិត​លើ​ពិភពលោក​ដែល​បាន​ផ្តល់​នូវ​សេចក្តីសុខ ស្រួល សប្បាយ រីករាយ​ត្រេកត្រអាល និង​អ្វី ផ្សេង​ៗ​ទៀត ដែល​មនុស្សលោក​អាច​សន្មត​បាន​ថា​ជា​ឋានសួគ៌​នោះ ហ្នឹងហើយ​ដែល​ជា​គុណសម្បត្តិ ដែល​ជា​អត្ថប្រយោជន៍​បាន​មក​អំពី​ចំណង់ និង​អំពើ​ដែល​ធ្វើ​សព្វ​បែប​ប្រការ ដែល​មាន​ភព​ផែនដី​ទ្រទ្រង់ និង​ជួយ​ឧបត្ថម្ភ​ផង​នោះ ។ អំពើ​ទាំងនោះ ការ​ធ្វើ​ទាំងឡាយ​នោះ ផលប្រយោជន៍​អម្បាល​មា​ណ​នោះ​ហើយ ជា​គុណប្រយោជន៍​ដែល​មាន​ប្រភព​ដើម​ជាទី​បំផុត ចេញពី​ព្រះធរណី​មក​ជា​ដាច់ខាត ។ លក្ខណៈ​និង​ចលនា​ខាងលើ​នេះ​ជា​គុណសម្បត្តិ​នៃ​សេចក្តី​ល្អ និង​សេចក្តីសុខ ។

តែ​យើង​ត្រូវ​ដឹង​រួច​មក​ដែរ មនុស្ស​ម្នាក់​ដែល​ខ្លួន​មក​គ្រប់គ្រង​វិញ្ញាណក្ខន្ធ ដើម្បី​ឱ្យ​បានជា​មនុ​ស្សេ​ពេញ​លក្ខណៈ ត្រឹមត្រូវ មាន​បញ្ញា​ស្មារតី​រឹងប៉ឹង មាន​រូបរាង​ល្អ​ស្អាត​គួរ​ជាទី​ពេញភ្នែក ជាទី​ស្រឡាញ់​របស់​អ្នកផង​ទាំងពួង ក៏​ពុំ​អាច​សន្មត​បាន​ថា មនុស្ស​នៅ​មាន​លក្ខណៈ​ឱ្យ​នឹងន​បាន​ដូច​រូប​សិលា​ចម្លាក់​សោះឡើយ ។ ត្រង់នេះ​យើង​ចង់​ចង្អុល​ប្រាប់​លក្ខណៈ​នៃ​មនុស្ស ដែល​បាន​ប្រសូត​ចេញពី​ឧទរ​នៃ​មាតា​ហើយ គឺ​យើង​ឃើញ​ថា ទារក​នោះ​ឯង​នឹង​ក្លាយទៅជា​មនុស្ស​ពេញវ័យ ពេញ​រូបរាង​ដូច​គេឯង​មិន​ខាន តែ​ឃើញ​រូប​ទារក​នោះ​ឯង នាំ​មក​ជាប់​នូវ​នឹង​ខ្លួន​របស់​វា​ម្យ៉ាងទៀត​គឺ មេរោគ​ផ្តល់​សេចក្តី​ទុក្ខ និង​មេរោគ​សម្រាប់​ផ្តល់​សេចក្តីសុខ មក​ជាមួយ​ផង ។ ជាមួយ​គ្នា​នេះ​មាននូវ​អំពើ​ទុក្ខ​និង​អំពើ​ដែល​ជា​សុខ គឺ​បាន​សេចក្តី​ថា មនុស្ស​ម្នាក់​ដែល​ទើបតែ​ចេញ​មក​ពី​ឧទរ​មាតា​របស់​ខ្លួន មក​ផ្តើម​រស់នៅ​លើ​ភព​ផែនដី​នេះ​មានទុក្ខ និង​សុខ​មក​ជាមួយ​ជា​ដាច់ខាត មិន​ថា​មនុស្ស​មាន​វណ្ណៈ​ទាប ឬ​ខ្ពស់​ឡើយ ។ ត្រង់នេះ​យើង​សន្មត​ហៅ​ថា កេរ​មរតក​នៃ​មនុស្សជាតិ ដែល​ពុំ​អាច​ឃ្លាត​ពី​ខ្លួន​បាន​ឡើយ ។

ហេតុ​ដែល​បាន​បរិយាយ​មក​ខាងលើ​នេះ យើង​មិនមែន​ចង់​លើក​អំពី​លទ្ធិ​សាសនា​អ្វី​ណាមួយ​មក​និយាយ​ទេ ។ ប៉ុន្តែ​យើង​គ្រាន់តែ​ចង្អុល​គ្រប់​ថា អំពើ អ្វី​ៗ​ដែល​បាន​មក​ជា​ទុក្ខ ជា​រោគ​អាក្រក់ ជា​ផល​អាក្រក់ អ្វី​ៗ​ទាំងអស់​ដែល​មនុស្ស​មិន​ចង់បាន​នោះ គឺជា​សេចក្តី​ទុក្ខ​លំបាក​គ្រាប់​យ៉ាង ។ ជា​ពិសេស​នៅ​មាន​លក្ខណៈ​មួយទៀត ដែល​មនុស្ស​ស្អប់ខ្ពើម​មិន​ចង់​បានជា​ដាច់ខាត គឺ​សេចក្តីស្លាប់ ។

ធរណី​ជាទី​ដែល​ផ្ទុក​ទៅ​ដោយ​អដ្ឋិ​សត្វលោក សព្វសារពើ​ធរណី​ជាម​ឈូស​អន្តរជាតិ ធរណី​ជា​ផលប្រយោជន៍​សម្រាប់​ជីវិត​មនុស្ស​ដែល​រស់នៅ​ធរណី​ជា​ឋានសួគ៌​នៃ​សត្វលោក និង​ជាទី​កំណើត​នៃ​សត្វលោក​ទូទៅ​ស្នាក់​ងា​ស្រ័យ ។​ល​។ និង ។​ល​។

មនុស្ស ម្នាក់​ៗ​តែងតែមាន​កំហុស និង​មានការ​ត្រូវ តែងតែមាន​ឈឺ មាន​ជា មាន​អាក្រក់ មាន​ល្អ មាន​ពណ៌​សម្បុរ​ស្ទើរតែ​គ្រប់​ពណ៌​… ក៏​ប៉ុន្តែ​គ្រាន់តែ​មនុស្ស​នោះ៑​ឯង​ខុស​ច្រើន​ឬ​តិច ត្រូវ​តិច ឬ​ច្រើន ឈឺ​ធ្ងន់ ឬ​ស្រាល មាន​អា​ក្រ់​ច្រើន ឬ​តិច មាន​ល្អ​តិច ឬ​ច្រើន​ប៉ុណ្ណោះ ។​ល​។​… សត្វលោក​ដែល​បាន​កើតមក​ហើយ គ្រាន់តែ​បំពេញ​កាតព្វកិច្ច​ជា​មនុស្ស​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​នៅ​រយៈពេល​អាយុ ខ្លី ឬ​វែង​ប៉ុណ្ណោះ រួច​ក៏​ត្រូវ​សាបសូន្យ​រូប​កាយ​ទៅ​វិញ​ជា​ចាំបាច់ ។

ដូច្នេះ​យើង​ដែល​បាន​រស់់នៅ​ជា​មនុស្ស​នៅ​លើ​ពិភព​ផែនដី​យើង​នេះ គួរ​កុំ​ប្រាថ្នា​អ្វី​ដែល​នឹក​ប៉ាន់​ឃើញ​ថា ជ្រុល​ពេក ហួសពេក ឬ​ស្រវា​ពុំ​ដល់​នោះ​ឡើយ ។ 

ព្រោះថា​សេចក្តី​ប្រាថ្នា ដែល​ប្រកបដោយ​ការ​ហួស​សេចក្តី​សង្ឃឹម​នោះ វា​នឹង​ផ្តល់​នូវ​សេចក្តី​ទុក្ខ ឱ្យមក​ដល់​ខ្លួន​ដែល​យើង​កំពុង​ប្រាថ្នា​ក្នុង​បច្ចុប្បន្ន​នោះ​មិន​ខាន ។ បើប្រសិន​ជា​សេចក្តី​ប្រាថ្នា​ទៅ​លើ​តែ​ការ​អស់សង្ឃឹម ពេល​នោះ​ហើយ ដែល​ឥទ្ធិពល​នៃ​សេចក្តី​ទុក្ខ​លំបាក​បាន​មក​រាតត្បាត​ក្នុង​ស​ព៌​៌ា​ង្គ​កាយ ក្នុង​គំនិត​ក្នុង​អារម្មណ៍​ដល់​យើង​ពុំខាន ។

តែ​ទោះបីជា​យើង​ដឹង​ថា​ឥទ្ធិពល​នៃ​សេចក្តី​ទុក្ខ​លំបាក​បម្រុង​នឹង​ចាប់​ប​ដិ​ស​ន្ឋិ​ដល់​យើង​ហើយ ពេល​នោះ​នៅ​តែ​គំនិត អារម្មណ៍ និង​ចិត្ត​របស់​យើង​ប៉ុណ្ណោះ​ទេ ដែល​អាច​បន្សាប​នូវ​ឥ​ទ្វិ​ពល​នៃ​សេចក្តី​លំបាក​បាន ដោយ​យើង​ជា​ម្ចាស់​គំនិត អារម្មណ៍ និង​ចិត្ត ឬ​ចិ​ត្តា​នុ​ភាព ត្រូវ​តែ​បង្ខំ​ខ្លួន​ដោយ​ខ្លួនឯង ប្រើ​គំនិត​អារម្មណ៍ និង​ចិ​ត្តា​នុ​ភាព​ចេញ​ទៅ​បន្សាប​វា​ភ្លាម គឺ​ត្រូវ​គិត​ជា​ថ្មី ឬ​លែង​គិត​នូវ​អំពើ​ដែល​កន្លង​ហួស​ត្រូវ​បង្គាប់​អារម្មណ៍​ឱ្យ​លែង​នឹកនា ឬ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​អារម្មណ៍​ទៅ​ទាក់ទង​នឹង​អ្វី ផ្សេង​ៗ ទៅ​វិញ និង​បង្ខំចិត្ត​ឱ្យ​លែង​នឹក​ស្តាយ លែង​នឹង​រអា ឬ​ខ្លាចក្រែង​ភ្លាម ។ បាន​សេចក្តី​ថា នៅ​ពេល​ដែល​សេចក្តី​ប្រាថ្នា​ដោយ​អស់សង្ឃឹម​កំពុង​រាតត្បាត​លុកលុយ​ក្នុង​សតិអារម្មណ៍​របស់​យើង គួរ​ណាស់​តែ​យើង​ធ្វើ​អ្វី​ផ្សេង​ជា​បញ្ហា​បន្លប់ ឬ​ទៅ​ប្រកប​ការ​អ្វីមួយ ដែល​អាច​នាំ​អារម្មណ៍​របស់​យើង​ទៅ​ជួប​ប្រទះ​នូវ​សេចក្តី​សប្បាយ ខ្លះ​ៗ ។ ប្រសិនជា​ការ​បន្សាប​យើង​អាច​ធ្វើ​បាន​ដោយ​ងាយ អារម្មណ៍​ដ៏​សែន​សៅហ្មង​វា​នឹង​សាប​ឥទ្ធិពល​ទៅ​វិញ បន្តិច​ម្តង​ៗ ជា​មិន​ខាន ។

ពេល​នេះ​ហើយ អានុភាព​នៃ​សេចក្តី​លំបាក​ដែល​បាន​ចូល​មក​ដិត​ជាប់​នៅ​ក្នុង​អារម្មណ៍​របស់​យើង​នោះ ក៏​បាន​ថ្លា​មក​វិញ បន្តិច​ម្តង​ៗ លុះត្រាតែ​សាបសូន្យ​នូវ​សេចក្តី​សៅហ្មង ទាំង​អម្បាលម៉ាន ។

ដូច្នេះ​សេចក្តី​ទុក្ខ ឬ​សុខ​ទាំងឡាយ ក៏​សុទ្ធសឹងតែ​កើតឡើង​អំពី​គំនិត​អារម្មណ៍ និង​ចិត្ត​ទាំងអស់ ។ អ្វី​ក៏​ដោយ​ទោះបី​មាន​សកម្មភាព​ពិបាក​យ៉ាងណា មាន​ចលនា​សែន​ទុក្ខវេទនា​យ៉ាងដូចម្តេច ឱ្យ​តែ​សប្បាយចិត្ត ហើយ​មាន​អារម្មណ៍​ភ្លឺស្វាង មានគំនិត​មោះមុត កិច្ចការ​អ្វី​ទាំង​អស់នោះ នឹង​សម្រេច​បាន​ដោយ​ពិតប្រាកដ ។​ល​។

ដូច​យ៉ាង​អ្នកមាន​សម្បត្តិ​ហូរហៀរ ក៏​នៅ​មាន​ឥទ្ធិពល​នៃ​សេចក្តី​ទុក្ខ​លំបាក​ចូល​ទៅ​រាតត្បាត ម្តង​ៗ មិន​ខាន ។

ឯ​អ្នក​ដែល​ក្រីក្រ​វិញ ក៏​នៅ​តែ​មានចិត្ត​សប្បាយ​រីករាយ ត្រេកត្រអាល​ដូច​អ្នកមាន​ទ្រព្យសម្បត្តិ​ខ្លះ​ដែរ ។ ហេតុ​ដូច្នេះ​ហើយ​បានជា​យើង​សន្មត​ថា ទោះ​ក្រ​ក៏​នៅ​តែ​មាន ទោះ​មាន​ក៏​នៅ​តែ​ក្រ ទោះ​អាក្រក់​ក៏​នៅ​តែ​ល្អ ទោះ​ល្អ​ក៏​នៅ​តែ​អាក្រក់ ទោះ​ទុក្ខ​ក៏​នៅ​តែ​មាន​សប្បាយ​… ។​ល​។

យើង​បានដឹង​រួច​មក​ហើយ​ថា ភព​ផែនដី មាន​អំពើ​កម្ម​ជា​អាក្រក់ ឬ​ជា​ល្អ សម្រាប់​ផ្តល់​មក​សត្វលោក​ជា​ធម្មតា ៕