ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី​ស​ហ្វា​នី ត្រាំ កូនស្រី​ទី​4​របស់​លោកដូ​ណា​ល់ ត្រាំ ជា​អ្នកមាន​សមត្ថភាព​ខ្ពស់

7 ឆ្នាំ មុន

នាង Tiffany Trump កូនស្រី​ទី​៤​របស់ លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ទី​៤៥​របស់​អា​មេ​រិ​ក ជានា​រី​មាន​រូប​សម្រស់​ស្រស់​ស្អាត​។ ប្រធានាធិបតី​ថ្មី​របស់​អា​មេ​រិ​ក​មានកូន​ចំនួន​៥​នាក់​ដោយ​ម្នាក់​ៗ​សុទ្ធតែ ស្រស់​ស្អាត

នាង Tiffany Trump កូនស្រី​ទី​៤​របស់ លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ទី​៤៥​របស់​អា​មេ​រិ​ក ជានា​រី​មាន​រូប​សម្រស់​ស្រស់​ស្អាត​។ ប្រធានាធិបតី​ថ្មី​របស់​អា​មេ​រិ​ក​មានកូន​ចំនួន​៥​នាក់​ដោយ​ម្នាក់​ៗ​សុទ្ធតែ ស្រស់​ស្អាត សមត្ថភាព​មិន​បាញ់​ឪពុក​ទេ ។ សម្រាប់​កូនស្រី​ទាំង​២​នាក់​គឺ​នាង Ivanka Trump និង Tiffany Trump មាន​សម្រស់​ស្រស់​ស្អាត និង​មាន​សមត្ថភាព​ខ្ពស់ ។

ចំពោះ​នាង Tiffany Trump មាន​សមត្ថភាព​ដូច​ជា ៖
១-​ជា​សាច់ឈាម​របស់​មនុស្ស​ល្បី
ជា​កូន​ទី​៤​របស់​លោក Donald Trump និង​លោកស្រី  Marla Maples អតីត​ប្រពន្ធ​ទី​២ បច្ចុប្បន្ន Tiffany Trump មាន​អាយុ​២៣​ឆ្នាំ​ដោយ​ក្រុម​គ្រួសារ​របស់​នាង​មាន​កាស៊ីណូ និង​សណ្ឋាគារ​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក ។ លើស​ពី​នេះ ឪពុក​របស់​នាង​បច្ចុប្បន្ន​គ្រោង​កាន់​តំណែង ជា​ប្រធានាធិបតី​ទី​៤៥ និង​ជា​អ្នកជំនួញ​ផ្នែក អចល​ទ្រព្យ​នៅ​ញូ​វ​យ៉​ក​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជា​ច្រើន​ពាន់​លាន​ដុល្លារ ។

២-​ជា​សិស្ស​ឆ្នើម
នាង Tiffany Trump គឺជា​សិស្ស​ឆ្នើម តាម​រយៈ​ការ​បញ្ជាក់​ពី​ឪពុក គឺ​មាន​និទ្ទេស A ។

៣-​មាន​បរិញ្ញាបត្រ​២
នាង Tiffany Trump បាន​រៀន​ចប់​នៅ​មហាវិទ្យាល័យ ផេ​ន​ស៊ី​ល​វ៉ា​នៀ ក្នុង​ឆ្នាំ​២០១៦​ទទួល​បាន​បរិញ្ញាបត្រ​ចំនួន​២ ហើយ​ជា​មហាវិទ្យាល័យ​ដែល​ឪពុក​របស់​ខ្លួន​ធ្លាប់​រៀន​កាលពីមុន ។

៤-​ធ្លាប់​ហាត់​ការ​នៅ​ទស្សនាវដ្តី «Vogue»
Tiffany មាន​ចំណាប់អារម្មណ៍​ផ្នែក​បង្ហាញ​ម៉ូ​ដ​ដើរ​តាម​គន្លង​នាង Ivanka Trump ជា​បងស្រី​ទើប​ចូល​ហាត់​ការ​នៅ​ទស្សនាវដ្តី Vogue រួម​ទាំង​មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង​ធ្លាប់​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​លោកស្រី Anna Wintour និពន្ធ​នាយក​ទស្សនាវដ្តី Vogue  ដែល​មាន​ឥទ្ធិពល​ក្នុង​មជ្ឈដ្ឋាន​បង្ហាញ​ម៉ូ​ដ ។

៤-​ដើរ​បង្ហាញ​ម៉ូ​ដ «New York Fashion Week»
Tiffany មាន​ចំណាប់​អាម្ម​ណ៍​ដើរ​បង្ហាញ​ម៉ូ​ដ​ស្លាក​យីហោ «Just Drew» របស់​អ្នក​ចេញ​ម៉ូ​ដលោក​អេ​ន​ដ្រូ វ៉ា​រ៉េ​ន ប្រចាំឆ្នាំ​២០១៦ នៅ​វេទិកា​ម៉ូ​ដ New York Fashion Week ដែល​មាន​លោក​អេ​ន​ដ្រូ វ៉ា​រ៉េ​ន ជា​មិត្ត​ដ៏​ជិតដិត​របស់​ខ្លួន ។

៦-​នាង​ជា​អ្នកមាន​ប្រជាប្រិយភាព​លើ​ប្រ​ព័​ន្ទ Instagram
នាង Tiffany មាន​អ្នក​តាមដាន​លើ​ប្រព័ន្ធ Instagram ច្រើន​ជាង ៣៤៥,០០០ នាក់ ។ កាលពី​ឆ្នាំ​មុន​នាង​ធ្លាប់​ជិះ​នាវា​ដើរ​កម្សាន្ត​ជាមួយ​មិត្តភក្តិ ។

៧-​ឈ្មោះ​របស់​នាង​កើត​ចេញពី​ឈ្មោះ របស់​ហាង​គ្រឿងអលង្ការ
មនុស្ស​ជា​ច្រើន​ធ្លាប់​ឮឈ្មោះ​ហាង Tiffany & Co ជា​ស្លាក​យី​យោ​គ្រឿងអលង្ការ​ដ៏​ល្បី​នៅ​លើ​ពិភពលោក ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ «5th Avenue» នៅ​ក្រុង​ញូ​វ​យ៉​ក ។ លុះ​១១​ឆ្នាំ​ក្រោយ​លោក Donald Trump យកឈ្មោះ​យី​យោ​នោះ​មក​ដាក់​ឈ្មោះ​កូនស្រី​ទី​៤​របស់​ខ្លូ​ន​គឺ​នាង Tiffany Trump ។

៨-​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន
ក្រៅពី​ដើរ​បង្ហាញ​ម៉ូ​ដ​នាង​នៅ​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ច្នៃ​បទ​ចម្រៀង ព្រោះ​នៅ​ឆ្នាំ ២០១១ មាន​អាយុ​១៧​ឆ្នាំ​បាន​ច្រៀង​បទ «Like A Bird» ប៉ុន្តែ​បទ​ចម្រៀង​នេះ​ត្រូវ​បាន​កែ​លំអ​សូរសៀង​ស្ទើរតែ​ទាំងស្រុង ឬ «Autotun» ។

៩-​ម្តាយ​ជា​មិត្ត​ជំនិត​របស់​ខ្លួន
Tiffany ជា​កូនស្រី​របស់​លោកស្រី  Marla Maples ដោយ​បាន​ចិញ្ចឹម និង​រស់នៅ​ជាមួយ​ម្តាយ​តាំងពី​នៅ​តូច រួម​ទាំង​មាន​ភាព​ស្និទ្ធស្នាល​គ្នា​យ៉ាង​ខ្លាំង ។

១០-​អនាគត​ចង់​ក្លាយជា​មេធាវី
ទោះបីជា​មាន​បរិញ្ញាបត្រ​ដល់​ទៅ​២​ក៏ដោយ ប៉ុន្តែ​នាង Tiffany  ចង់​អភិវឌ្ឍ​ចំណេះដឹង​បន្ត​ដោយ​បាន​អាន​សៀវភៅ​ច្រើន​ដើម្បី​ប្រឡង LSAT សិក្សា​បន្ត​ផ្នែក​ច្បាប់ ។ រហូត​មក​ដល់​ពេល​នេះ​នាង​នៅ​មិន​ទាន់​ដឹង​ថា​តើ​នឹង​ដើរ​តាម​គន្លង​របស់​ឪពុក​ជា​អ្នកជំនួញ​ក្នុង​ក្រុម​គ្រួសារ ឬ​អត់​ទេ ៕