រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា យុវជនម្នាក់បានឡើងលើដំបូលផ្ទះគេ រួចក៏ធ្លាក់ចុះមកជុងជាមួយនឹងចំរឹងដែកដោតស្លាប់យ៉ាងអាណោចអាធ័មបំផុត ដែលហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦ និង២០នាទីព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១៦ ស្ថិតត្រង់ចំណុចផ្លូវបេតុងមួយកន្លែង ក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ទោះបីជាយ៉ាងណា យុវជនដែលស្លាប់មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែលជាង២០ឆ្នាំ ដោយត្រូវគេសង្ស័យថា អាចជាមនុស្សបែកថ្នាំ ។
ប្រភពបន្តថា បើតាមការពិនិត្យលើសាកសពឃើញថា ជនរងគ្រោះគឺមានស្នាមឆក់ខ្សែភ្លើងរបួសលើដៃធ្ងន់ ដែលសង្ស័យថា អាចឆក់នៅលើដំបូលផ្ទះគេនោះ ទើបណ្តាលឱ្យរមៀលធ្លាក់ចុះមក ក៏ដោតជាមួយចំរឹងដែកតែម្តង ។
បើតាមសាក្សីឱ្យដឹងទៀតថា មុនដំបូងឃើញជនរងគ្រោះ រត់មកពីទិសខាងកើតមកលិច ហើយក៏រត់ឡើងលើដំបូលផ្ទះប្រជាពលរដ្ឋដោយផ្លោះពីមួយ ទៅមួយ និងឮស្រែកថា មានគេដេញតាមពីក្រោយខ្លួន ។ ប៉ុន្តែគេគ្រប់គ្នារកមើល គឺគ្មានអ្នកណាម្នាក់ដេញតាមជននោះទេ ទើបត្រូវសង្ស័យថា ជននេះអាចបែកថ្នាំ ទើបរវើរវាយបែបនេះ ។
ចែករំលែកព័តមាននេះ