ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ពេជ្រ ចន្ទ​មុន្នី​ ប្រគល់​អណ្តូងទឹក​ស្អាត​ចំនួន​៣០ ​​ជូន​ប្រជាពលរដ្ឋ​​

7 ឆ្នាំ មុន

ខេត្ត​រតនៈគីរី​៖ កាលពី​ថ្ងៃ​ទី​១០ ​ដល់​១២ វិច្ឆិកា ​២០១៦ ​នេះ លោក​ជំទាវ ពេជ្រ ចន្ទ​មុន្នី ភរិយា​លោកហ៊ុន ម៉ា​ណែ​ត ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន រួម​ជាមួយ​និង​ក្រុម​កា​រងារ​មួយ​ចំនួន​ទៀត ​បាន​ប្រគល់​អណ្តូងទឹក​ស្អាត​ចំនួន​៣០​អណ្តូង ជួន​ដល់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ចំនួន​៣​ខេត្ត ទី​១​-ស្ថិត​នៅ​

ខេត្ត​រតនៈគីរី​៖ កាលពី​ថ្ងៃ​ទី​១០ ​ដល់​១២ វិច្ឆិកា ​២០១៦ ​នេះ លោក​ជំទាវ ពេជ្រ ចន្ទ​មុន្នី ភរិយា​លោកហ៊ុន ម៉ា​ណែ​ត ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន រួម​ជាមួយ​និង​ក្រុម​កា​រងារ​មួយ​ចំនួន​ទៀត ​បាន​ប្រគល់​អណ្តូងទឹក​ស្អាត​ចំនួន​៣០​អណ្តូង ជួន​ដល់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ចំនួន​៣​ខេត្ត ទី​១​-ស្ថិត​នៅ​ក្នុង​ឃុំ​អន្លុង់​ជ្រៃ ស្រុក​ថា​ឡាប​រី​វ៉ា​ត់​ខេត្តស្ទឹងត្រែង​១០​អណ្តូង ទី​២-​ស្ថិត​នៅ​ឃុំ​ទីង​ចាក់ និង​ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ​ខេត្ត​រត​នះ​គី​រី​១០​អណ្តូង និង​ទី​៣-​សិ្ថ​ត​នៅ​ក្នុង​ឃុំ​ស្រែ​សង្គម និង​ឃុំរ​យ៉ ស្រុក​កោះ​ញ៉ែ​ក ខេត្ត​មណ្ឌល​គី​រី ​១០​អណ្តូង​ ។

នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​និង​ប្រជាពលរដ្ឋ​ដែល​ទទួល​អាស្រ័យ​ផល​អណ្តូងទឹក​ស្អាត​ទាំងអស់ លោក​ជំទាវ ពេជ្រ ចន្ទ​មុន្នី ប្រធាន​មូលនិធិ​អណ្តូងទឹក​ស្អាត ​ក៏​បានឱ្យ​ដឹង​ថា អំណោយ​អណ្តូងទឹក​ទាំងនេះ​ គឺជា​អំណោយ​កេ​រ្តិ៍​មរតក​របស់ អ្នកឧញ៉ា​មហា​ភក្តី​ សប្បុរិស​ភោ​គា​ធិ​បតី ហ៊ុន នាង និង​មហា​ឧបាសិកា ឌី​ប៉ុក ដែល​ត្រូវជា​ឪពុក​ម្តាយបង្កើត​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​គាត់​ទទួលអនិច្ចកម្ម​ទៅ​ហើយ​នោះ​ ។