ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹង​ទេ​ថា រាង​កាយ​ស្លេកស្លាំង​បណ្តាល​មក​ពី​កត្តា​អ្វីខ្លះ?

7 ឆ្នាំ មុន

ភាពស្លេកស្លាំង​នៅ​តែ​ជា​បញ្ហា​ចម្បង​នៃ​សុខភាព​ទូទៅ ដែល​មូលហេតុ​ធំ​ជាងគេ គឺ​បណ្តាល​មក​ពី​ការ​ទទួលទាន​អាហារ​ខ្វះ​ជាតិ​ដែក ពិសេស​ក្រុម​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​និង​កុមារ​ជា​អ្នក​ងាយ​នឹង​រង​គ្រោះ​ជាងគេ ។ ខាងក្រោម​នេះ​ជា​

ភាពស្លេកស្លាំង​នៅ​តែ​ជា​បញ្ហា​ចម្បង​នៃ​សុខភាព​ទូទៅ ដែល​មូលហេតុ​ធំ​ជាងគេ គឺ​បណ្តាល​មក​ពី​ការ​ទទួលទាន​អាហារ​ខ្វះ​ជាតិ​ដែក ពិសេស​ក្រុម​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​និង​កុមារ​ជា​អ្នក​ងាយ​នឹង​រង​គ្រោះ​ជាងគេ ។ ខាងក្រោម​នេះ​ជា​មូលហេតុ​ខ្លះ​ៗ​ដែល​បណ្តាល​ឱ្យ​រាង​កាយ​ស្លេកស្លាំង ៖

-​កង្វះ​អាហារ​សម្បូរ​ជាតិ​ដែក​នៅ​ក្នុង​របប​អាហារ គឺជា​ទម្រង់​ទូទៅ​មួយ​ប្រភេទ​នៃ​ភាពស្លេកស្លាំង ។
-​ការ​បឺត​ស្រូប​ជាតិ​ដែក​មិនល្អ​ពី​ចំណីអាហារ​ដែល​បាន​បរិភោគ អាច​ប្រឈម​នឹង​ភាពស្លេកស្លាំង​ដែល​បណ្តាល​មក​បី​កង្វះ​ជាតិ​ដែក
-​ការ​ថយ​ចុះ​នូវ​ការ​ផលិត​គ្រាប់​ឈាមក្រហម ឬ​អេ​ម៉ូ​ក្លូ​ប៊ី​ន បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក និង​សារជាតិ​ផ្សេង​ៗ​ទៀត​ដូច​ជា វីតាមីន​អា វី​តា​មី​B12 និង​ហ្វូ​លី​ក​អាស៊ី​ដ ។
-​ចំនួន​បម្រុង​ជាតិ​ដែក មាន​ភាព​មិន​គ្រប់គ្រាន់​តាំងពី​កំណើត ដោយសារ​ម្តាយ​មាន​ភាពស្លេកស្លាំង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ឬ​ដោយសារ​ទារក​កើត​មិន​គ្រប់​ខែ ។
-​កំណើន​តម្រូវការ​ជាតិ​ដែក ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ពេល​បំបៅ​ដោះ​កូន វ័យ​កុមារភាព​ដែល​កុមារ​ត្រូវការ​លូតលាស់​លឿន និង​ចូល​វ័យ​ជំទង់ ។
-​ការ​បាត់បង់​ឈាម​ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​ឈាមរដូវ​ច្រើន​ហួស​ពី​ធម្មតា ការ​បាត់បង់​ឈាម​នៅ​ពេល​សម្រាលកូន ការ​មាន​របួស ដំបៅ​ក្រពះ​ពោះវៀន ឬ​មហារីក ដូច​ជា​មហារីក​ពោះវៀនធំ​ជាដើម ។

-​ការ​បង្ក​រោគ​ជា​ញឹកញាប់​ដូច​ជា សត្វល្អិត ឬ​ព្រូន​តម្ពក់​ក្នុង​ពោះវៀន របេង អេ​ដស៍ គ្រុនចាញ់ និង​រោគ​រុំ​ា​រ៉ៃ ។
-​ការ​បំផ្លាញ​គ្រាប់​ឈាមក្រហម​ដោយសារ​ជំងឺ​ផ្សេង​ៗ​ទៀត​ដូច​ជា Thalassemia ។
-​មូលហេតុ​ផ្សេង​ទៀត​ដូច​ជា មនុស្ស​ដែល​ញៀន​ស្រា បារី​ជាដើម ។
ផល​លំបាក​នៃ​ភាពស្លេកស្លាំង​នេះ​មាន​ដូច​ជា​៖
-​អស់កម្លាំង
-​ហត់ ឬ​ខ្សោយកម្លាំង
-​វិលមុខ
-​បាតដៃ​មាន​សភាព​ស្លេកស្លាំង
-​ស្លេកស្លាំង​នូវ​ត្របកភ្នែក​ក្រោម
-​ថយ​ចុះ​ការ​ចង​ចាំ និង​ឧស្សាហ៍​ភ្លេចភ្លាំង
-​ដង្ហើម​ខ្លី
-​ឈឺក្បាល
-​ចុក​ទ្រូង ។

ភាពស្លេកស្លាំង​មាន​ឥទ្ធិពល​ផង​ដែរ​ទៅ​លើ​ប្រព័ន្ធ​ភាព​សុំា ដែល​នាំ​ឲ្យ​មានការ​កើតឡើង​នូវ​ការ​បង្ក​រោគ​ផ្សេង​ៗ ។ ប្រសិនបើ​ភាពស្លេកស្លាំង​កាន់តែ​ធ្ងន់ធ្ងរ ហើយ​មិន​ទទួល​បានការ​ព្យាបាល​ទេ​នោះ ផលវិបាក​នៃ​ភាពស្លេកស្លាំង​ក៏​នឹង​កាន់តែ​ធ្ង​ម់​ធ្ង​រ ជួនកាល​វា​ធ្វើ​ឲ្យ​ចង្វាក់បេះដូង​ដើរ​មិន​ប្រក្រតី ដែល​អាច​នាំ​ឲ្យ​ខូច​សាច់ដុំ​បេះដូង ។ ក្នុង​ករណី​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​ខ្សោយបេះដូង ខូច​សរីរាង្គ​ផ្សេង​ៗ​ទៀត និង​អាច​ឈាន​ទៅ​រក​សេចក្តីស្លាប់​បាន ៕