ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ជិះ​ម៉ូតូ​ទៅ​បុក​គូថ​ឡាន​ពីក្រោយ បោក​ក្បាល​បែក​ស្លា.ប់​ភ្លាម​ៗ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង​ចាស់

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដួល​បែកក្បាល ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​គូប​មូល ពណ៌​ខៀវ​១​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ក្រោយមក​ទើប​ឃើញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ទើប​គេ​សន្និដ្ឋានថា សង្ស័យ​បុរស​នោះ​បើក​លឿន​ពេក​ជ្រុល​ទៅ​បុក​គូថ​ឡាន​គេ​ពីក្រោយ ហើយ បានជា​បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​បែប​នេះ​។

នៅ​កន្លែង​កើតហេតុ គេ​បានឃើញ​បុរស​ជា​ជន​រង​គ្រោះ ដេក​ស្លាប់​ក្នុង​ថ្លុកឈាម រួម​ជាមួយ​ម៉ូតូ​១​គ្រឿង​ដួល​បាក់​ក ម៉ាក​គូប មាន​ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្ដាល 1B-3175 ។ តែ​ក្នុង​ហេតុការណ៍​នេះ ពុំ​ទាន់​មាន​ប្រភព​ណាមួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅឡើយ​ថា បុរស​ដែល​ជា​ជន​រង​គ្រោះ​ដែល ស្លាប់​នោះ មិនដឹង​ច្បា​ស់ថាបាន​បុក​គូថ​រថយន្ត​ពីក្រោយ ឬ​ត្រូវ​រថយន្ត​បុក​នោះ​ទេ ព្រោះ ភាគី​ខាង​រថយន្ត​មិន​បាន​នៅ​ទីនោះ​ឡើយ​។ ក្រោយ​ពេល​សមត្ថកិច្ច​ពិនិត្យ​សាកសព និង​ធ្វើ​កំណត់ហេតុ​រួច ក៏​បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕