ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​ដ​សក់​កូនក្រមុំ​ជា​ច្រើន​ទម្រង់​គួរ​ជ្រើសរើស​សម្រាប់​ថ្ងៃ​មង្គលការ

7 ឆ្នាំ មុន

ទម្រង់​ម៉ូ​ដ​សក់ គឺជា​កត្ដា​មួយ​ជួយ​លើក​សម្រស់​កូនក្រមុំ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន ខណៈ​ពេល​បច្ចុប្បន្ន​ជា​អំឡុង​ពេល​នៃ​ពិធី​រៀប​មង្គលការ​នៅ​អា​ស៊ី និង​អឺរ៉ុប ។ មាន​ទម្រង់​សក់​ស្រស់​ប្រណីត​ជា​ច្រើន​របស់​កូនក្រមុំ​សម្រាប់​ជា​ម៉ូ​ដ​គំរូ

ទម្រង់​ម៉ូ​ដ​សក់ គឺជា​កត្ដា​មួយ​ជួយ​លើក​សម្រស់​កូនក្រមុំ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន ខណៈ​ពេល​បច្ចុប្បន្ន​ជា​អំឡុង​ពេល​នៃ​ពិធី​រៀប​មង្គលការ​នៅ​អា​ស៊ី និង​អឺរ៉ុប ។ មាន​ទម្រង់​សក់​ស្រស់​ប្រណីត​ជា​ច្រើន​របស់​កូនក្រមុំ​សម្រាប់​ជា​ម៉ូ​ដ​គំរូ ដើម្បី​ធ្វើ​ឱ្យ​កូន​ក្រុ​មុំ​ុ​មើលទៅ​កាន់តែ​ស្រស់​ស្អាត​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន ។

១-​ផ្ដុំ​សក់​ពី​ខាង​មុខ ក្រង​នៅ​ខាងក្រោយ​ឱ្យ​រៀបរយ​ល្អ ព្រមទាំង​បង្កើន​សម្រស់​ផូរផង់​ដោយ​កម្រងផ្កា ។
២-​បួងសក់​ពីមុខ​ទៅ​ខាងក្រោយ បង្ហាញ​ផ្ទៃមុខ​ដ៏​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត ។
៣-​ប្រសិនបើ​ចង់បាន​ទម្រង់​សក់​ឱ្យ​ចុះសម្រុង​នឹង​គ្រឿងអលង្ការ​ដ៏​មាន​តម្លៃ ទម្រង់​សក់​ក្របួច​ទៅ​ខាងក្រោយ​ជា​ជម្រើស​ល្អ​មួយ ។
៤-​គួរ​បង្កើត​គោល​គំនិត​ច្នៃប្រឌិត​មួយ​ធ្វើ​ឱ្យ​សក់​លើក​សម្រស់ ដោយ​ប្រើ​ផ្កា​មាន​ពណ៌​ឆើតឆាយ ស្រប​នឹង​ការ​តុបតែង​មុខ ។
៥-​ត្រូវ​ចង​សក់​ទៅ​ខាងក្រោយ​ឱ្យ​ស្អាត បន្ទាប់​មក​បង្កើន​សម្រស់​ដោយ​ផ្កា​ពណ៌​ស រួម​ផ្សំ នឹង​ស្លឹក​លើ​ពណ៌​បៃតង ។
៦-​ចំពោះ​កូនក្រមុំ​ដែល​មិន​ចង់​ធ្វើ​សក់​នោះ គួរ​ធ្វើ​សក់​ឱ្យ​រាបស្មើ​និង​បង្កើន​ភាព​សិច​សុ​ី ដោយ​បាច់ផ្កា​ពណ៌​ស​ជួយ​លើក​សម្រស់ ។
៧-​ទម្រង់​ត្រូវ​មាន​ភាព​ស្រស់​ស្អាត ចងទៅ​ក្រោយ និង​បង្កើន​ភាព​លេចធ្លោ​ដោយ​លំអ​ផ្កា​ពណ៌​ទឹកក្រូច ។
៨-​សម្រាប់​កូនក្រមុំ​ដែល​ចង់​មាន​សក់​វែង ក្នុង​ពិធី​មង្គលការ គួរ​ក្រង​ឱ្យ​ធូររលុង រំលេច​ដោយ​ផ្កា​អ៊័​រ​គី​ដេ​សុ​ី​ជម្ពូ​លា​យស ។
៩-​ត្រូវធ្វើ​សក់​ឱ្យ​ស្អាត ក្នុង​លក្ខណៈ​ជា​ស្ដ្រីភេទ​បង្កើន​ភាព​លេចធ្លោ​ដោយ​បង្ហាញ​ទឹកមុខ និង​កាន់​បាច់ផ្កា ។
១០-​ត្រូវធ្វើ​ឱ្យ​សក់​រាបស្មើ និង​ចងទៅ​ក្រោយ​ឱ្យ​ធូររលុង បង្កើន​សម្រស់​ដោយ​មាន​ស្នៀតសក់​ប្រកបដោយ​ក្បូរក្បាច់ និង​កាន់​បាច់ផ្កា ។
១១-​ស្ដ្រី​គួរ​ពន្លា​សក់​ឱ្យ​ផូរផង់ រួច​វែក​ទាំង​សងខាង និង​កៀប​ទៅ​ក្រោយ​ជា​ការ​ល្អ ។
១២-​គួរ​ធ្វើ​សក់​ឱ្យ​ស្រស់​ស្អាត ដោយ​មូរ​សក់​វែក​ទៅ​កៀន និង​ចងទៅ​ក្រោយ រួម​ទាំង​ពាក់​ស្នៀតសក់​ដែល​ផូរផង់ ៕