ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនបាច់​ព្រួយ​ទេ !

7 ឆ្នាំ មុន

ពិភពលោក​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ចំពោះ​ការ​បោះ​ឆ្នោត​រើស​មេដឹកនាំ​ថ្មី​របស់​សហរដ្ឋអាមេរិក ។ មាន​តែ​២​បក្ស​ទេ គឺ​បក្ស​សាធារណរដ្ឋ

ពិភពលោក​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ចំពោះ​ការ​បោះ​ឆ្នោត​រើស​មេដឹកនាំ​ថ្មី​របស់​សហរដ្ឋអាមេរិក ។ មាន​តែ​២​បក្ស​ទេ គឺ​បក្ស​សាធារណរដ្ឋ របស់​លោក​ដូ​ណា​ល់ ត្រាំ​…​និង​បក្ស​ប្រជាធិ​ប​តេ​យ្យ​របស់​លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ។

លោក​អូ​បា​ម៉ា ដែល​ត្រូវចប់​អាណត្តិ​មក​ពី​បក្ស​ប្រជា​ធិប​តេ​យ្យ​…​បាន​ខិតខំ​ណាស់ជួយ​ឃោសនា​ឱ្យ​ភរិយា​លោកគ្លី​ន​តុ​ន ក្រែង​បាន​ជាប់​ឆ្នោត​…​ក្រែង​បាន​បក្ស​ប្រជាធិបតេយ្យ​បន្ត​ដឹកនាំ​ប្រទេស​ទៀត​…​ប៉ុន្តែ​លទ្ធផល​ភ្លូកទឹកភ្លូកដី​…​អត់​ជាប់​ទេ គឺ​បាន​ទៅ​លើ​បក្ស​សាធារណរដ្ឋ ដែល​មាន​លោក​ត្រាំ​ជា​បេក្ខភាព​ប្រធានាធិបតី​…

ក្រោយ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ដែល​ប្រកាស​លទ្ធផល​…​លោក​អូ​បា​ម៉ា ដែល​ស្ថិត​ក្នុង​គណបក្ស​ចាញ់ បាន​ប្រកាស​ថា​…​ព្រះអាទិត្យ​នៅ​តែ​រះ​ពី​ទិស​ខាងកើត​…​សហរដ្ឋអាមេរិក​នៅ​តែ​ជា​មហាអំណាច​ពិភពលោកដដែល​…​។ មាន​ន័យ​ថា ទោះ​បក្សណា​ឈ្នះ​ក៏​ដោយ អា​មេ​រិ​ក​នៅ​តែ​ជា​«​ល្បង​ធំ​»​ពិភពលោក ។

ភ្លាម​ៗ​ដែរ បណ្តា​មេដឹកនាំ​ប្រទេស​នានា​លើ​ពិភពលោក​…​បាន​អបអរសាទរ​ចំពោះ​លោក​ដូ​ណា​ល់ ត្រាំ ដែល​ក្លាយជា​ប្រធានាធិបតី​ថ្មី​ទី​៤៥​របស់​សហរដ្ឋ​អា​មេ​រិ​ក​…​សង្ឃឹមថា​ភាព​តានតឹង​រវាង​អា​មេ​រិ​ក​និង​ពិភពលោក​នឹង​បាន​ធូរស្រាល​…​។

ប្រទេស​ហ្វី​លី​ពី​ន​ដែល​ស្ថិត​ក្រោម​អំណាច​អា​មេ​រិ​កតាំង​តែ​ពីក្រោយ​សង្គ្រាមលោក​…​គ្មាន​មេដឹកនាំ​ហ្វី​លី​ពី​ន​ណាមួយ​ហ៊ាន​ដេញ​អំណាច​អា​មេ​រិ​ក​ចេញពី​ហ្វី​លី​ពី​ន​ទេ​…​មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​លោក Duterte ដែល​ទើប​ជាប់​ឆ្នោត​ឆ្នាំ​នេះ​ហ៊ាន​ស្តីឱ្យ​លោក​អូ​បា​ម៉ា​…​ហ៊ាន​ទាស់​ជាមួយ​អំណាច​អា​មេ​រិ​ក​…​ហ៊ាន​គំរាម​ដេញ​អា​មេ​រិ​ក​…​គឺ​ហ៊ាន​ដេញ​អា​

មេ​រិ​ក​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ចេញពី​ហ្វី​លី​ពី​ន​…គ្រាន់តែ​បក្ស​ប្រជាធិបតេយ្យ​អា​មេ​រិ​ក​ចាញ់ឆ្នោត​ភ្លាម​…​បក្ស​លោក​អូ​បា​ម៉ា​ចាញ់​…​ប្រ​ធានា​ធិ​ប
តេ​យ្យ​ហ្វី​លី​ពី​ន​ដែល​ធ្លាប់​ទាស់​ជាមួយ​លោក​អូ​បា​ម៉ា បាន​ផ្ញើ​សារ​អបអរសាទរ​លោក​ត្រាំ​មក​ពី​បក្ស​សាធារណរដ្ឋ​ភ្លាម​ដែរ​…​ដោយ​បញ្ចេញ​គោល​ជំហរ​ប្រាប់​លោក​ត្រាំ​ថា «​ពួក​យើង​មាន​គោល​គំនិត​ដូច​គ្នា​…​ខ្ញុំ​មិន​ចង់​ទាស់​…​មិន​ចង់​រករឿង​ជាមួយ​អា​មេ​រិ​ក​ទៀត​ទេ​…»​។

ដូច្នេះ​បក្ស​សាធារណរដ្ឋឈ្នះ​…​នយោបាយ​អា​មេ​រិ​ក​នៅ​លើ​សកលលោក​ជឿ​ថា នឹង​មាន​សភាព​ពី​តានតឹង​មក​ធូរស្រាល​…​។

ចំពោះ​កម្ពុជា​យើង​វិញ ជា​ប្រទេស​ឯករាជ្យ​…​មាន​អធិបតេ​យ្យ​ភាព​ពេញលេញ​…​ជា​សមាជិក​អង្គការសហប្រជាជាតិ​…​ចង់​អា​មេ​រិ​ក​រើស​មេដឹកនាំ​បែប​ណា​ក៏​ដោយ​…​វា​ជា​សិទ្ធិ​របស់​ប្រជាជន​អា​មេ​រិ​ក​…​កម្ពុជា​មិនបាច់​ដេក​ព្រួយ​ទេ !
             អា​ឡេវ