ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ស្នេហ៍​ធំ​ជាង​ធរណី​ បា.ញ់ប្រហារ​លោក​ផ្កាយ​២​និង​ស្រី​ស្នេហ៍ ​រួច​បា.ញ់​ខ្លួនឯង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ​ម្នាក់​រួម​ទាំង​ស្ត្រី​លេខា​ត្រូវ​បាន​បា.ញ់ប្រហារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ​ម្នាក់​រួម​ទាំង​ស្ត្រី​លេខា​ត្រូវ​បាន​បាញ់ប្រហារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាក​សំណល់ ស​ង្ក្រា​ម​កាលពី​ម្សិលមិញ ហើយ​ជន​ដៃដល់​ដែល​ជា​កូនចៅ​មាន​ឋានន្តរស័ក្តិ​វរសេនីយ៍​ក៏​បាន​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ដែរ ។ ទាក់ទិន​ការ​បាញ់ប្រហារ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ផ្តើម​ចេញពី​គំនុំ​ស្នេហា​ត្រីកោណ ។

ហេតុការណ៍ នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា នៅ​ក្នុង​មជ្ឈមណ្ឌល​ដែល​ស្ថិត​នៅ​អគារ​លេខ​២៤ ផ្លូវ​លេខ​៥៥៤ កែង​ផ្លូវ​លេខ​៣១៣ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

មន្ត្រី​យោធា​ដែល​កូនចៅ​របស់​ខ្លួន​បាញ់​សម្លាប់​ព្រោះតែ​រឿង​ស្នេហា គឺ​លោក​ឧត្តមសេនីយ៍ទោ អ៊ុំ សុភា អាយុ​៣៦​ឆ្នាំ​ជា​ប្រធាន​នាយកដ្ឋាន​ធនធានមនុស្ស​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាក​សំណល់​ស​ង្ក្រា​ម ស្នាក់​នៅផ្ទះ​លេខ​៨៧ ផ្លូវ​លេខ​១៥០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ត្រូវ​ជន​ដៃដល់​បាញ់​ចំនួន​៤​គ្រាប់​ដេក​ស្លាប់​ក្នុង​ថ្កុ​ក​ឈាម​នៅ​ក្នុង​បន្ទប់​ជាន់​ទី​២​នៃ​អគារ ។ រីឯ​ស្ត្រី​ដែល​មាន​បេះដូង​តែ​មួយ​បែងចែក​គ្នា​មិន​ដាច់​ក៏​ត្រូវ​រង​គ្រោះ​ដែរ​នោះ​ឈ្មោះ សេង ម៉ា​លី​ណា អាយុ​៣៥​ឆ្នាំ​ជា​លេខាធិការ​ស្នាក់​នៅផ្ទះ​លេខ​២១៤ ផ្លូវ​លេខ​២១៧ សង្កាត់​ដង្កោ ខណ្ឌដង្កោ បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ចំណែក​ជន​ដៃដល់​ដែល​ផ្ទុះ​កំហឹង​ព្រោះតែ​រឿង​ស្នេហា​ឈ្មោះ សែ​ម រ​ដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កងការពារ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​ស្នាក់​នៅ ភូមិ​អូរ​ចារ ឃុំ​អន្លង់​វែង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ បាន​បាញ់​សម្លាប់​ខ្លួនឯង​ចំ​ក្បាល​ចំនួន​១​គ្រាប់​បន្ទាប់​ពី​បាញ់​សម្លាប់ ស្រី​ស្នេហ៍ និង​លោក​ឧត្តមសេនីយ៍ទោ​រួច​មក ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា​ ជន​ដៃដល់​បាន​ប្រើ​អាវុធ​ខ្លី​ម៉ាក​CZ97​ហៅ​ឡុ​ក​ផលិត​នៅ​ប្រទេស​ចិន បាន​បាញ់​ទៅ​លើ​លោក​ឧត្តមសេនីយ៍ទោ​នៅ​ជាន់​ទី​២​ចំនួន​៤​គ្រាប់ ហើយ​បាន​រត់ឡើង​ទៅ​ជាន់​ទី​៥​បាញ់​សម្លាប់​ស្រី​ស្នេហ៍​របស់​ខ្លួន​ចំនួន​១​គ្រាប់ និង​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ។ បន្ទាប់​ពី​មានការ​បាញ់​សម្លាប់ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កើតឡើង ។

លោក​ឧត្តម​ស​នី​យ៍​ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​ផ្ទះ​អាវុធ​នេះ​បណ្តាល​ឱ្យ​លោក​ឧត្តមសេនីយ៍ទោ អ៊ុំ សុភា ប្រធាន​នាយកដ្ឋាន​ធនធានមនុស្ស​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​ជន​ដៃដល់​បាន​បាញ់​សម្លាប់​ខ្លួនឯង ។ លោក​ឧត្តមសេនីយ៍ រ័​ត្ន ស្រ៊ា​ង បានឱ្យ​ដឹង​ទៀត​ថា ការ​ផ្ទុះអាវុធ​នេះ​បណ្តាល​មក​ពី​ស្នេហា​ត្រីកោណ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា​កន្លង​មក​លោក​ឧត្តមសេនីយ៍ទោ អ៊ុំ សុភា មាន​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ​នារី​ជន​រង​គ្រោះ​ឈ្មោះ​សេង ម៉ា​លី​ណា​។ ក្រោយមក​នារី​រង​គ្រោះ ក៏​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជន​ដៃដល់​ឈ្មោះ សែ​ម រ​ដ្ឋា ទៀត​គឺ​បេះដូង​មួយ​ពុះ​ជា​ពីរ ហើយ​ពួក​គេ​ទាំង​ពីរ​ដែល​បាន​ស្រលាញ់​គ្នា​ក៏​យល់ព្រម​រៀប​ការ​ជាមួយ​គ្នា តាម​ការ​ស្នើ​សុំ​របស់​ជន​ដៃដល់ តែ​ក្រោយមក​នាង​បាន​បដិសេធ​វិញ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា​ពេល​ពួក​គេ​ស្រលាញ់​គ្នា​នោះ ជន​ដៃដល់​ក៏​បាន​ធ្លាប់​ប្រាប់​លោក​ឧត្តមសេនីយ៍​កុំឱ្យ​ទាក់ទង​ជាមួយ​សង្សា​របស់​ខ្លួន​គឺ​សុំ​ឱ្យ​ប​ញ្ឍ​ប់​ទៅ ។ ទំនងជា​មិន​អាច​ដកចិត្ត​បាន នៅ​តែ​ទាក់ទង​គ្នា​ទើប​ជា​ហេតុ​ធ្វើ​ឱ្យ​ជន​ដៃដល់​ផ្ទុះ​កំហឹង​បាញ់​សម្លាប់​ទាំង​លោក​ឧត្តមសេនីយ៍ទោ​ដែល​ជា​មេ និង​ស្រី​ស្នេហ៍​របស់​ខ្លួន ហើយ​បាញ់​សម្លាប់​ខ្លួនឯង​តែ​ម្តង​ឱ្យ​វាច​ប់រឿង​ឈឺចាប់ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា​លោក​ឧត្តមសេនីយ៍ទោ អ៊ុំ សុធា ជា​កូនច្បង​របស់​លោក​ឧត្តមសេនីយ៍ឯក អ៊ុំ ប៊ុ​ន​ថា ក្នុង​ចំណោម​បងប្អូន​៤​នាក់​ប្រុស​២​នាក់ ស្រី​២​នាក់ ។ លោក​ឧត្តមសេនីយ៍ទោ អ៊ុំ សុធា មាន​ប្រពន្ធ និង​កូនប្រុស​ម្នាក់ ។

នៅ​ព្រឹក​នោះ​សព​គូស្នេហ៍​ត្រីកោណ​ទាំង​៣​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​សហការ​ជាមួយ​នគរបាល​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ល្អិន​ល្អន់ រហូត​ដល់​វេលា​រសៀល​ទើប​ចប់ រួច​ប្រគល់​សព​ឱ្យ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែក​សព​លោក​ឧត្តមសេនីយ៍ទោ អ៊ុំ សុធា បញ្ជូន​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​លេខ​៨៧ ផ្លូវ​លេខ​១៥០ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ក្រោម​តំណក់ទឹកភ្នែក​យំសោក​ទាំង​ក្តី​ក្តុកក្តួល​បំផុត ៕