ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡេ​ឌី ហ្កា​ហ្កា តារាចម្រៀង​អា​មេ​រិ​ក​តវ៉ា​ប្រឆាំងលោក​ដូ​ណា​ល់ ត្រាំ ដែល​ឈ្នះ​បេ​ក្ខ​នារី​ខ្លួន​គាំទ្រ

7 ឆ្នាំ មុន

សារព័ត៌មាន «​អាំង​ដេ​ប៉ង់​ដង់​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្រជាជន​ជា​ច្រើន​ពាន់​នាក់​នាំ​គ្នា​ដើរ​ជា​ក្បួន​លើ​ដងផ្លូវ​នៅ​ភាគ​ខាងលិច សហរដ្ឋអាមេរិក តវ៉ា​ប្រឆាំង​នឹង​ជ័យជម្នះ​របស់​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​០៩

សារព័ត៌មាន «​អាំង​ដេ​ប៉ង់​ដង់​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្រជាជន​ជា​ច្រើន​ពាន់​នាក់​នាំ​គ្នា​ដើរ​ជា​ក្បួន​លើ​ដងផ្លូវ​នៅ​ភាគ​ខាងលិច សហរដ្ឋអាមេរិក តវ៉ា​ប្រឆាំង​នឹង​ជ័យជម្នះ​របស់​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ ក្រៅពី​នេះ​នៅ​តាម​បណ្ដា​ក្រុង​នានា នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា រួម​មាន​ក្រុង​អូ​រី​ហ្គុ​ន និង​វ៉ា​ស៊ី​ន​តោន មានការ​តវ៉ា​ហិង្សា​ដោយ​ដុត​វត្ថុ​នានា រួម​ទាំង​រូប​ទីងមោង​របស់​លោក​ដូ​ណា​ល់ ត្រាំ ផង​ដែរ ។

នៅ​កន្លែង​ផ្សេង​ក្នុង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា មាន​ដុត​កៅស៊ូកង់ និង​ដុត​បំផ្លាញ​រថយន្ដ​ដឹក​សម្រាម​ជា​ច្រើន​គ្រឿង រួម​ទាំង​មានការ​វាយ​បែក​កញ្ចក់​អគារ ព្រោះតែ​ខឹង​រឿង​អ្នក​ដែល​ពួក​គេ​គាំទ្រ​គឺ​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ចាញ់ឆ្នោត​លោក​ដូ​ណា​ល់ ត្រាំ ។

ចំណែក​ក្រុម​អ្នក​តវ៉ា​នៅ​មហាវិទ្យាល័យ «​កាលី​ហ្វ៊័​រ​នី​ញ៉ា សាន​តា​បា​បា​រ៉ា​» នាំ​គ្នា​ស្រែ​កថា «​មិន​ទ​ទួ​ក​យក​ប្រធានាធិបតី​រូប​នេះ​ទេ ! «​មិន​ទ​ទួ​ក​យក​ប្រធានាធិបតី​រូប​នេះ​ទេ !។

រីឯ​នៅ​ក្រុង​សាន​ឌី​យ៉ា​ហ្គោ មាន​និស្សិត​ប្រហែល​៥០០​នាក់ ដើរ​ជា​ក្បួន​នៅ​ទូ​ទាំង​មហាវិទ្យាល័យ រួម​ទាំង​ស្រែក​ជេរ​លោក​ដូ​ណា​ល់ ត្រាំ ដោយ​ពាក្យអសុរស​នោះ ។

ដោយឡែក​នៅ​ញូ​វ​យ៉​ក​វិញ នាង​ឡេ​ឌិ ហ្កា​ហ្កា តារាចម្រៀង​ដ៏​ល្បី​របស់​អា​មេ​រិ​ក បាន​តវ៉ា​នៅ​ខាងក្រៅ​អគារ​Trump Tower ដោយ​ឈរ​ពីលើ​រថយន្ដ​ដឹក​សម្រាម និង​លើក​ស្លាក​បដា​ថា​«Love Trumps Hate» ។

តារាចម្រៀង​អាយុ​៣០​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​បង្ហើប​ឱ្យ​ដឹង​ក្នុង​ពេល​កន្លង​មក​ថា «​នាង​គាំទ្រ​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន និង​ធ្លាប់​លើក​បដា​នៅ​លើ​វេទិកា​រក​សំឡេង​ឆ្នោត​របស់​បេ​ក្ខ​នារី​ពី​គណបក្ស​ប្រជាធិបតេយ្យ​រូប​នោះ​ថា «​បោះ​ឆ្នោត​ឱ្យ​ហ៊ីល​ឡា​រី​» ៕