ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន២គ្រឿង​​ម្ចាស់គិតតែ​ប្រកែកយកត្រូវរៀង​ខ្លួន​ តែ​បង្កកក​ស្ទះ​ដល់.​​ក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​២​គ្រឿង​ ​​បាន​បើកកៀរ​​គ្នា ​បណ្តាល​ឱ្យ​​រង​ការ​ខូចខាត​ តែ​មិន​មាន​មនុស្ស​រង​របួស​​ទេ ​បង្ក​ទៅ​ជា​ការ​ឈ្លោះប្រកែក​គ្នា រហូតធ្វើឱ្យ​​ស្ទះចរាចរណ៍អស់​​រាប់​ម៉ោង ​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់ ថ្ងៃ​ទី​១០ ​វិច្ឆិកា ស្ថិតនៅ​ចំណុច​ស្តុ​ប​ពេទ្យ​ចិន ​(​អាគារ​៤២​ជាន់​)​ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស កែង​ផ្លូវ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​បឹង​

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​២​គ្រឿង​ ​​បាន​បើកកៀរ​​គ្នា ​បណ្តាល​ឱ្យ​​រង​ការ​ខូចខាត​ តែ​មិន​មាន​មនុស្ស​រង​របួស​​ទេ ​បង្ក​ទៅ​ជា​ការ​ឈ្លោះប្រកែក​គ្នា រហូតធ្វើឱ្យ​​ស្ទះចរាចរណ៍អស់​​រាប់​ម៉ោង ​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់ ថ្ងៃ​ទី​១០ ​វិច្ឆិកា ស្ថិតនៅ​ចំណុច​ស្តុ​ប​ពេទ្យ​ចិន ​(​អគារ​៤២​ជាន់​)​ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស កែង​ផ្លូវ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ។

តាម​សាក្សី​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​​ឃើញ​រថយន្ត​ម៉ាក​ហា​យ​ប្រ៊ីជ ព​ណ៌​​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-2788 ​បើក​ដោយ​បុរស​ម្នាក់ ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត ​ម៉ាក​ហ៊ី​ឡុ​ច
វី​ហ្គោ ពណ៌.​ស ពាក់​ស្លាក​លេខ​រដ្ឋ​៣៤២-០០២៩ បើកបរ​ដោយ​បុរស​ម្នាក់​និង​មាន​មិត្ត​ភ័​ក្ត​ម្នាក់​ទៀត ​រួម​ដំណើរ​ជាមួយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស ក្នុង​ទិស​ដៅ​ស្របគ្នា ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បើក​កៀរ​ចំហៀង​ខាងឆ្វេង​បណ្តាល​ឱ្យ​​រង​ការ​ខូចខាត​រថយន្ត​ទាំង​សងខាង​។

ប្រភព​ដដែល​​បន្ត​ទៀត​ថា បន្ទាប់​ពី​ប៉ះ​គ្នា​ហើយ​ភាគី​ទាំង​២​ប្រកែក​យក​ត្រូវ​រៀង​ៗ​ខ្លួន ធ្វើឱ្យ​​មានការ​កកស្ទះ​ចរាចរណ៍​អស់​រាប់​ម៉ោង ទំ​រាំ ​តែ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ធ្វើការ​គូសវាស់ និង​បើករថយន្ត​យក​មក​ទុក​ខាង​ចិញ្ចើម​ផ្លូវ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​។ ​