ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​ពិការ​ស្វិតដៃជើង​-​ប្តី​ឆក់​ចរន្ត​ភ្លើង​កាត់​ដៃ​ទាំង​2 ទទួល​អំណោយ

7 ឆ្នាំ មុន

ខេត្ដកំពត ៖ ព្រះសង្ឃ​និង​មន្ត្រីរាជការ ដែល​មានចិត្ត​សប្បុរស កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា បាន​នាំ​​យក​អំណោយ​នៅ​ផ្ដល់​ជូន​ដល់​ប្ដី​ប្រពន្ធ​ពិការ

ខេត្ដកំពត ៖ ព្រះសង្ឃ​និង​មន្ត្រីរាជការ ដែល​មានចិត្ត​សប្បុរស កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា បាន​នាំ​​យក​អំណោយ​នៅ​ផ្ដល់​ជូន​ដល់​ប្ដី​ប្រពន្ធ​ពិការ ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព ។ ព្រះសង្ឃ​ជា​ច្រើន​អង្គ​និមន្ត​មក​ពី​វត្ត​ប្រាសាទ ឃុំ​តានី ស្រុក​អង្គរ​ជ័យ រួម​ទាំង​សប្បុរសជន បាន​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ដល់​គ្រួសារ​ពិការ​នេះ ដែល​ប្រពន្ធ​ឈ្មោះ ស៊ីវ វ​ឌ្ឍ​នា អាយុ​២៩​ឆ្នាំ ពិការ​ស្វិតដៃជើង​ពី​កំណើត និង​ប្ដី​ឈ្មោះ ញឹ​ម ហំ អាយុ​២៦​ឆាំ្ន ពិការ​ដៃ​ទាំង​២​ដោយសារ​ត្រូវ​ចរន្តអគ្គិសនី​ឆក់ ពេល​លើក​ដែក​ប៉ះ​ខ្សែកាប ហើយ​បច្ចុប្បន្ន រស់នៅ​ភូមិ​អង្គរ​សុរភី ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ។

នៅ​ពេល​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​នោះ ក៏​មានការ​ចូលរួម​ពី​លោក កែវ សុខា ប្រធាន​ឃុំ​អង្គ​សុរភី លោក ទេព រុន នាយ​ប៉ុស្តិ៍​នគរបាល​និង​លោក​មេ​ភូមិ​ផង​ដែរ ។

ព្រះ​តេជគុណ យ​ន ភី​រុន ចៅអធិការ​វត្ត​ប្រាសាទ មាន​ថេរ​ដីកា​រថា ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ព្រមទាំង​ព្រះ​អនុគណ​ស្រុក​នាម ស្រី​សុវណ្ណ ផង បាន​រួម​គ្នា​ជួយ​មាន​ទឹកប្រាក់​ចំនួន​៨៥​ម៉ឺន​រៀល អង្ករ​៥០​គីឡូក្រាម ទឺ​ក​ស៊ីអ៊ី​វ ទឹកត្រី និង​ត្រីខ​មួយ​ឡូ ។ ព្រះ​អង្គ​បានដឹង​ដំ​ណឺង​នេះ តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​កោះសន្តិភាព និង​ដោយ​ចង់​ឃើញ​ចង់​ស្គាល់​អី្វ​ដែល​ការ​ពិត​នោះ​ទើប​ចុះ​មក​មើល​ផ្ទាល់ ។

ព្រះ​ចៅអធិការ​មាន​ថេរ​ដីកា​ទៀត​ថា បើ​និយាយ​តាម​ព្រះធម៌ គឺ​យើង​កុំ​តូចចិត្ត​ព្រោះ​ជាតិ​មុន​មិនដឹង​ថា​យើង​មានកម្ម​ពៀរ​អ្វី​បានជា​ប្រពន្ធ​ពិការ​ស្វិតដៃជើង ហើយ​យកប្ដី​ជើងដៃ​ល្អ​បែរជា​ពិការ​ដៃ​ទាំង​ពីរ​ទៀត​ដោយ​គ្រោះ​អកុសល​។

ជាមួយនឹង​អំណោយ​ពី​សំណាក់​ចៅអធិការ​វត្ដ​ប្រាសាទ​តាម​រយៈ​កោះសន្ដិភាព សប្បុរសជន​ក៏​បាន​ផ្តល់​ថវិកា​ជា​អំណោយទាន​ដល់​ប្ដី​ប្រពន្ធ​អភ័ព្វ​នេះ​ផង​ដែរ ក្នុង​នោះ​មាន​លោក យិ​ន​សា​រ៉ាត ធ្វើការ​នៅ​ក្រសួង​កិច្ចការ​នារី ឧបត្ថម្ភ​ចំនួន​២០​មុ​ឺ​ន​រៀល កញ្ញា ពេជ្រ នារី អនុប្រធាន​នាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ព្រមទាំង​បងប្អូន​១០​ម៉ឺន​រៀល និង​បាន​ប្រគល់​ឱ្យ​ភ្នាក់ងារ​ប្រចាំ​ខេត្តកំពត នាំ​យក​ទៅ​ជូន​ដល់​ប្ដី​ប្រពន្ធ​ពិការ​នេះ ។

សម្រាប់​ប្ដី​ប្រពន្ធ​អភ័ព្វ​នេះ ពិតជា​មាន​ក្ដី​រំភើប​ណាស់​ពេល​ទទួល​បាន​នូវ​អំណោយទាន​នេះ ដោយសារ​តែ​ពិការ​ភាព​កំពុង​គំរាម​ជីវភាព​របស់​គាត់​មិន​ឱ្យ​ងើប​រួច ពិសេស​អនាគត​កូន​តូច​ៗ​ទាំង​២​នាក់ និង​សូម​ជូនពរ​ដល់​សប្បុរសជន បាន​ជួប​តែ​សេចក្ដីសុខ ៕ ព្រហ្ម​លិខិត​អយុត្តិធម៌.!​ មាន​ភរិយា​ពិការ​ស្វិតដៃជើង អកុសល​ប្តី​ឆក់រ​ច​ន្ត​ភ្លើង កាត់​ដៃ​ទាំង​2