ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់​ឆ្នាំ​កម្ពុជា​បាត់បង់​ថវិកាជាតិ120​លាន​ដុល្លារ​ដោយសារ​កុមារ​ក្រិស​ក្រិន

7 ឆ្នាំ មុន

តាម​ការ​សិក្សា​ស្រាវជ្រាវ​ដែល​អង្គ ការ​សុខភាព​ពិភពលោក​សហការ​ជាមួយ បណ្តា​អង្គការ​នានា​បាន​រក​ឃើញ​ថា ជា​រាងរាល់ថ្ងៃ​ការ​កង្វះ​អាហារូបត្ថម្ភ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ច្រើន​លាន​ដុល្លា​សហរដ្ឋអាមេរិក​

តាម​ការ​សិក្សា​ស្រាវជ្រាវ​ដែល​អង្គ ការ​សុខភាព​ពិភពលោក​សហការ​ជាមួយ បណ្តា​អង្គការ​នានា​បាន​រក​ឃើញ​ថា ជា​រាងរាល់ថ្ងៃ​ការ​កង្វះ​អាហារូបត្ថម្ភ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ច្រើន​លាន​ដុល្លា​សហរដ្ឋអាមេរិក​ដែល​ចាំបាច់​ត្រូវ​តែ​ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់ ។

តាម​របាយការណ៍​បាន​បង្ហាញ​ថា លើស​ពី​នេះ​ទៀត​កង្វះ​អាហារូបត្ថម្ភ​កុមារ ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​សេដ្ឋកិច្ច​ទៅ​ថ្ងៃ​អនាគត​ផង​ដែ​ឬ ជាក់ស្តែង​ជា​រៀង​រាល់​ឆ្នាំ បញ្ហា​ក្រិស​ក្រិន​ជា​មូលហេតុ​បណ្តាល​ឲ្យ​កម្ពុជា​ខាតបង់​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ​១២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ ស្ថានភាព​ជាក់ស្តែង​នៃ​បញ្ហា​កង្វះ​អាហា​រូប​ប​ត្ថ​ម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ជា​បញ្ហា​ដែល​បញ្ហា​ទាំងនេះ​មាន​ដូច​ជា​៖

-​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ១២​នាក់​ស្លាប់​ជា​រៀងរាល់ថ្ងៃ​ដោយសារ​តែ​កង្វះ​អាហារូបត្ថម្ភ​របស់​មាតា និង​កុមារ ។
-​កុមារ​ម្នាក់​ក្នុង​ចំនោម​កុមារ​៣​នាក់​ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ​មាន​បញ្ហា​ក្រិស​ក្រិន​(​ស្មើនឹង​៣២%) មាន​ន័យ​ថា​កម្ពស់​របស់​កុមារ​ទាប​ពេក​ធៀប​នឹង​អាយុ​របស់​ពួក​គេ មាន​ន័យ​ថា ខួរក្បាល និង​រាង​ការ​របស់​កុមារ​មិន​បាន​អភិវឌ្ឍ​ពេញលេញ​នោះ​ទេ​។ តំបន់​ទីក្រុង​មាន​(១៤,៨%) តំបន់​ជនបទ​មាន​(៣៣,៨%) ។

-​កុមារ​៤​នាក់​ក្នុង​ចំណោម​កុមារ​ទូទៅ​ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ​មាន​បញ្ហា​ខ្វះ​ទម្ងន់ (​ស្មើនឹង​២៤%) មាន​ន័យ​ថា​ទម្ងន់​របស់​កុមារ​ទាប​ខ្លាំង​ធៀប​នឹង​អាយុ​របស់​គេ ។ តំបន់​ទីក្រុង​មាន​(១៤,៨%) តំបន់​ជនបទ​មាន​(២៥,៤%) ។

-​កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារ​១០​នាក់ ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ​មាន​បញ្ហា​ស្គមស្គាំង​(​ស្មើនឹង​១០%) មាន​ន័យ​ថា ទម្ងន់​របស់​កុមារ​តិច​ខ្លាំង​បើ​ធៀប​នឹង​កម្ពស់​របស់​គេ ។ តំបន់​ទីក្រុង​មាន​(៧,៥%) តំបន់​ជនបទ​មាន​(៩,៩%) ។

-​កុមា​ម្នាក់​ក្នុង​ចំណោម​៥០​នាក់​ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ មាន​បញ្ហា​ស្គមស្គាំង​ខ្លាំង​(​ស្មើនឹង​២%) ដែល​តម្រូវ​ឲ្យ​ព្យាបាល​ជា​បន្ទាន់ តំបន់​ទីក្រុង​មាន (២,០%)​តំបន់​ជនបទ​មាន​(២,៤%) ។ បញ្ហា​ក្រិស​ក្រិន​អាច​បង្ការ​បាន​ក្នុងអំឡុងពេល​១០០០​ថ្ងៃ​ដំបូង (​ចាប់ពី​ពេល​ស្រី្ត​មានគភ៌​រហូត​សល់​កុមារ​មាន​អាយុ​២​ឆ្នាំ​) ។

កុមារ​ត្រូវ​តែ​លូតលាស់​ល្អ​ក្នុងអំឡុងពេល​១០០០​ថ្ងៃ​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ ដែល​ជា​ឱកាស​មាស​ដើម្បី​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ និង​មាន​អនាគត​ត្រចះត្រចង់ ៕