ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ចាប់​ចោរចិន ឥឡូវ​កំពុងចុះ​ព័ទ្ធផ្ទះមួយ​​កន្លែង

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្តឱ្យដឹង​ថា គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី០៩ វិច្ឆិកា នេះ កម្លាំងនគរបាល​បានចុះ​ព័ទ្ធផ្ទះ​មួយ​កន្លែង​មាន​លេខ​​៤៦H ស្ថិតនៅទល់មុខអកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ដោយ​​ឃាត់ខ្លួន​បុរសជន​ជាតិ​២​នាក់​ នាំ​ទៅសាកសួរ ។

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្តឱ្យដឹង​ថា គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី០៩ វិច្ឆិកា នេះ កម្លាំងនគរបាល​បានចុះ​ព័ទ្ធផ្ទះ​មួយ​កន្លែង​មាន​លេខ​​៤៦H ស្ថិតនៅទល់មុខអកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ដោយ​​ឃាត់ខ្លួន​បុរសជន​ជាតិ​២​នាក់​ នាំ​ទៅសាកសួរ ។

គួររំលឹកថា នៅ​ព្រឹក​ថ្ងៃ​ទី​០៩ វិច្ឆិកា ២០១៦ នេះ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​ច្រើន​នាក់ បាន​និង​កំពុងធ្វើការ​ឡោម​ព័ទ្ធ​សារ​ជា​ថ្មី ដែល​សង្ស័យ​ថា ចោរប្លន់​ជនជាតិ​ចិន​កំពុង​សំងំ​លាក់ខ្លួន​នៅ​ទីនោះ ស្ថិត​ត្រង់​ចំណុច​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ជិត​ព្រំ ប្រទល់​ភូមិ​ត្រពាំង​ជ្រៃ និង​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប រាជធានី​ភ្នំពេញ ។

កន្លងមក កម្លាំង​ចម្រុះ​បាន​សម្រេច​ដកថយ​មក​វិញ​ទាំងស្រុង បន្ទាប់​ពី​ប្រើ (drone) រុករក​ព័ទ្ធ​ចាប់ចោរ​ជនជាតិ​ចិន​មិន​បាន​នោះ ស្ថិត​ត្រង់​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ដែល​សង្ស័យ​ចោរ​ជនជាតិ​កំពុង​លាក់ខ្លួន ក្នុង​សំណង់​វីឡា​សង់​ទុក​ចោល​នៅ​ទីនោះ នៅ​ជិត​វ​ង្វ​ង់​មូល​ចោម​ចៅ ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​កម្លាំង​ចម្រុះ​ជា​ច្រើន​រូប ដោយ​ម្នាក់​ៗ​មាន​ពាក់អាវ​ក្រោះ​ផង​ដែរ ។

ចោរ​ជនជាតិ​ចិន​ម្នាក់ បាន​ភ្ជង់​កាំភ្លើង​ប្លន់​យក​កាបូប​លុយ​ពី​ជនជាតិ​ចិន​ដូច​គ្នា​២​នាក់ ហើយ​ពេល​រត់គេច​ចេញពី​ប​ណ្ណា គារ​ស៊ី​ន​ហួរ ត្រូវ​ជន​រង​គ្រោះ និង​អ្នក​ជិតខាង​នាំ​គ្នា​រត់​ដេញ​តាម និង​ស្រែ​កថា «​ចោរ​ៗ»​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ពេល​នោះ​អ្នក​ដែល​មាន​លំនៅ​ឋាន​តាម​ដងផ្លូវ​ភ្ញាក់ផ្អើល​នាំ​គ្នា​អើត​មើល ក៏​ត្រូវ​ចោរ​បាញ់​សំដៅ​១​គ្រាប់​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ តែ​សំណាង ល្ អ​មិន​ត្រូវ​នរណា​ម្នាក់​ទេ ។ ចោរ​ព្យាយាម​រត់គេច​ខ្លួន​បន្ត​ទៀត លុះ​ទៅ​ដល់​ដី​ឡូ​មួយ​ឃើញ​យោធា​២​នាក់​ដែល​ជា​អ្នកយាម​ផ្ទះ​វីឡា​អើត​មើល ក៏​បាញ់​ចំនួន​២​គ្រាប់​បណ្ដាល​ឲ្យ​ត្រូវ​ម្នាក់​ចំ​កណ្ដាលដើមទ្រូង​រង​របួសធ្ងន់ និង​ស្លាប់​ពាក់​កណ្តាលផ្លូវ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ។ ចំណែក​យោធា​ម្នាក់​ទៀត​របួស​ដៃ​ស្រាល ។

ហេតុការណ៍​នោះ​កើតឡើង​កាលពី​វេលា ម៉ោង​១ និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​៦ វិច្ឆិកា នៅ​ដី​ឡូ​មួយ​ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ​យ៉េន រី​ណ​ង់ អាយុ​២៣​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​កងពលតូច​ង​៧០ មាន​ទីលំនៅ​ក្នុងភូមិ​សំរោង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ចំណែក​អ្នក​រង​របួស​ឈ្មោះ​យី សុខ​ហេង អាយុ​២៦​ឆ្នាំ ជា​យោធា​នៅ​អង្គភាព​ជាមួយ​គ្នា ។