ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំពូក​សត្វ​អ្វី​ដែល​ធំ​សម្បើម​ជាងគេ

7 ឆ្នាំ មុន

អ្នកប្រាជ្ញ​ខាង​វិទ្យាសាស្ត្រ និង​ការ​ស្រាវជ្រាវ​រាវរក​វត្ថុ​ធាតុ​បុរាណ គេ​បាន​រក​ឃើញ​ឆ្អឹង​សត្វ​ម្យ៉ាង​ដែល​កប់​នៅ​ក្នុង​ដី​ជា​ច្រើន​ម៉ឺន​សតវត្ស​មក​ហើយ ។ បន្ទាប់​មក​ទៀត​ការ​ស្រាវជ្រាវ​រាវរក​ឃើញ​បន្តបន្ទាប់​គ្នា ជា​ហូរ​ហែល

អ្នកប្រាជ្ញ​ខាង​វិទ្យាសាស្ត្រ និង​ការ​ស្រាវជ្រាវ​រាវរក​វត្ថុ​ធាតុ​បុរាណ គេ​បាន​រក​ឃើញ​ឆ្អឹង​សត្វ​ម្យ៉ាង​ដែល​កប់​នៅ​ក្នុង​ដី​ជា​ច្រើន​ម៉ឺន​សតវត្ស​មក​ហើយ ។ បន្ទាប់​មក​ទៀត​ការ​ស្រាវជ្រាវ​រាវរក​ឃើញ​បន្តបន្ទាប់​គ្នា ជា​ហូរ​ហែល​នូវ​ឆ្អឹង​សត្វ​ដែល​គេ​ពុំ​ស្គាល់​ថា ជា​ឆ្អឹង​សត្វ​អ្វី​ឡើយ​។ លុះ​គេ​ជ្រើសរើស​យក​ឆ្អឹង​សត្វ​ទាំងនោះ​មក​ផ្សំគ្នា ក៏​កើតជា​ទម្រង់​សត្វ​ម្យ៉ាង​ដូច​សត្វ​ពស់​បន្តិច សត្វ​បង្កួយ​បន្តិច ដែល​មាន​បណ្តោយ​៣០​ទៅ​៤០​ម៉ែត្រ មាន​ទម្ងន់​ពី​៤០ ទៅ​៥០​តោន មាន​កម្ពស់​ប្រហែល​៦ ទៅ​៧​ម៉ែត្រ នៅ​ពេល​ដែល​សត្វ​នោះ​កំពុង​ដើរ វា​អាច​មាន​កម្ពស់​ពី​១៥​ទៅ​២០​ម៉ែត្រ​នៅ​ពេល​ដែល​វា​កំពុង​ឈរ ។ អ្នក​វិទ្យាសាស្ត្រ​បាន​សន្មត​ថា​ជាសត្វ​នាគ​ហើយ​គេ​វាស់​អាយុកាល​ឆ្អឹង​ទាំងនោះ​ឃើញ​ថា ឆ្អឹង​សត្វ​នាគ​នោះ​មានជីវិត​រស់នៅ​ក្នុង​អំឡុង​៧០​លាន​ឆ្នាំ​មុន ។

តែ​សត្វ​នៅ​ជំនាន់​ដែល​មាន​នាគ​នោះ មាន​នាគ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មាន​ទម្រង់​រាងរៅ​ដូច​សត្វ​ពស់​មាន​ជើង​ខ្លី​ៗ ខ្លួន​វែង ក្បាល​ធំ ភ្នែក ធំ​ៗ មាន​ពុកមាត់​ដូច​ជា​ត្រី​អណ្តែង​ប៉ុន្តែ ធំ​ៗ ប៉ុន​ប្រមោយដំរី ហើយ វែង​ៗ… ។ ល ។

មក​ទល់​សព្វថ្ងៃ ម្តេច​ក៏​សត្វ​ដ៏​ធំ​សម្បើម​នេះ​មិនឃើញ​មាន ? ត្រង់នេះ​អ្នក​វិទ្យាសាស្ត្រ​អាច​ឆ្លើយ​ប្រាប់​យើង​ថា សត្វ​នាគ​នៅ​ជំនាន់​មុន​៧០​លាន​ឆ្នាំទៅ​ហើយ រស់នៅ​ដោយ​មានការ​ទាក់ទង​ធាតុអាកាស​ទឹកដី បាន​សេចក្តី​ថា នៅ​ជំនាន់​នោះ​ធាតុ​ុ​អាកាស​នៅ​លើ​ពិភពលោក​យើង​មាន​ធាតុ​ត្រជាក់ ព្រោះ​ពុំ​សូវ​មាន​ភ្នំ តែ​សម្បូរ​ទៅ​ដោយ​បឹងបួរ ទន្លេ សមុទ្រ​ធំ​ល្វឹងល្វើយ ។ ក្រោយមក​ជា​ច្រើន​ឆ្នាំ ធាតុអាកាស​មានការ​ប្រែប្រួល បន្តិច​ម្តង​ៗ រហូត​ដល់​ទឹកសមុទ្រ​កាន់តែ​រីង​រួញ​ទៅ ផែនដី​កាន់តែ​មាន​ផ្ទៃក្រឡា ឡើង​ៗ ក៏​កើតជា​មាន​ភ្នំ​ជា​ច្រើន រីឯ​ពន្លឺ​កាំរស្មីព្រះអាទិត្យ​ក៏​កាន់តែ​មានកំ​ដៅ ខ្លាំង​មក​ៗ ម្យ៉ាងទៀត​ការ​រក​អាហារ​ចិញ្ចឹមជីវិត​របស់​សត្វ​នាគ​ទាំងឡាយ​នោះ​កាន់តែ​អត្តខាត់ ខ្លាំង​ឡើង​ៗ ដោយ​សារ​សត្វ​នាគ​ដ៏​ធំ​សម្បើម​ទាំងនោះ​រក​អាហារ​ស៊ី​មិន​ទាន់​ពោះ មិន​គ្រាន់​គ្រាន់ ព្រោះ​រយៈកាល​ដែល​ធ្វើ​ឱ្យ​សត្វ​នាគ​នោះ​ពិបាក​រស់នៅ មាន​សត្វ​តូច​ៗ ឯទៀត​ជា​ច្រើន​ដូច​ជា​សត្វ​ទោច ស្វា ខ្លា ដំរី និង​សត្វ​នានា​ជា​ច្រើន​កើតកូន​កើត​ចៅ​ជា​សន្ធឹកសន្ធាប់ ហេតុនេះ​ហើយ បានជា​ការ​រក​ចំណី​នៃ​សត្វ​នាគ​ទាំងនោះ​ត្រូវ​ខ្វះខាត​យ៉ាងច្រើន ដោយ​រកស៊ី​មិន​ទាន់​សត្វ តូច​ៗ​ដោយសារ​វា​មាន​ចលនា​យឺត ម្យ៉ាងទៀត​កាលសម័យ​នោះ កើត​មាន​ទឹកដី​ធាតុអាកាស​ប្រែប្រួល​ទៀត​ផង សត្វ​នាគ​ទាំងអស់​ក៏​ស្លាប់​ជា​បន្តបន្ទាប់​គ្នា​ជា​ហូរហែ ម្ល៉ោះហើយ​សត្វ​នាគ​នោះ​ក៏​ត្រូវ​តែ​ដាច់​ពូជ​សាបសូន្យ​ពីលើ​សាកលលោក​យើង​នេះ ទាល់តែ​អស់រលីង ។

រីឯ​សត្វ​ដ៏​ធំ​សម្បើម​ជាងគេ​ហើយ​មានជីវិត​រស់នៅ​មក​ទល់​នឹង​សព្វ​ថ្ងៃនេះ គឺ​មាន​សត្វ​ត្រី​បា​ឡែ​ន ។ សត្វ​ត្រី​បា​ឡែ​ន​នេះឯង​ដែល​ជា​កំពូល​សត្វ​មាន​មាឌធំ​លើស​គេឯង​ក្នុង​លោក​។ សត្វ​ត្រី​ជំពូក​នេះ​ចូល​ចិត្ត​រស់នៅ​ក្នុង​សមុទ្រ​ទឹកកក (Mers glaciales) ដែល​ស្ថិត​នៅ​កំពូល​ប្រភព​ហៅ​ថា​អក្ខោ​ន​សាន (Pôles) ។ សត្វ​ត្រី​បា​ឡែ​ន​មាន​ធ្មេញ​ក្រោម តែ​គ្មាន​ធ្មេញ​លើ​ទេ មាន​សភាព​ដូច​មាត់​គោ​-​ក្របី​ជាដើម មាន​បណ្តោយ​ពី​២៥​ម៉ែត្រ​ទៅ​៣០​ម៉ែត្រ មាន​ទម្ងន់​ពី​១៤០​ទៅ​១៥០​តោន ៕