ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រពើ​ជាប់​សម្បក​កង់​ម៉ូតូ​ត្រង់​ក​ជួ​យ​មិន​បាន

7 ឆ្នាំ មុន

«​រ៉​យ​ទ័​រ​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ហាញ​រូប​ក្រពើ​ជាប់​សម្បក​កង់​ម៉ូតូ​ត្រង់​ក នៅ​ទន្លេ​«Palu» ខេត្ដ​សាឡា​វ៉េ​ស៊ី​កណ្ដាល ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ សម្បក​កង់​ម៉ូតូ​ជាប់​ត្រង់​ក​របស់​ក្រពើ​នោះ តាំងពី​ខែកញ្ញា ឆ្នាំ​២០១៦​មក ទោះបីជា​

«​រ៉​យ​ទ័​រ​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ហាញ​រូប​ក្រពើ​ជាប់​សម្បក​កង់​ម៉ូតូ​ត្រង់​ក នៅ​ទន្លេ​«Palu» ខេត្ដ​សាឡា​វ៉េ​ស៊ី​កណ្ដាល ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ សម្បក​កង់​ម៉ូតូ​ជាប់​ត្រង់​ក​របស់​ក្រពើ​នោះ តាំងពី​ខែកញ្ញា ឆ្នាំ​២០១៦​មក ទោះបីជា​អាជ្ញាធរ​ព្យាយាម​ចូល​ជួយ​យក​ចេញ ប៉ុន្ដែ​មិន​បាន​ស​ម្រ​ច​ព្រោះ​ខ្វះ​ឧបករណ៍ និង​អ្នកជំនាញ​ខាង​ចាប់​ក្រពើ ។

កាលពី​ខែកញ្ញា «​វេ​ប​សាយ ហ្សា​ការ​តា​ប៉ុស្ដិ៍​» របស់​ឥណ្ឌូ​ណេ​ស៊ី ផ្សាយ​ថា អាជ្ញាធរ​ព្យាយាម​ជួយ​ក្រពើ​យក​សម្បក​កង់​ម៉ូតូ​ចេញពី​ក ដោយ​បញ្ឆោត​ផ្ដល់​មាន់​ឱ្យ​វា​បង្ហាញខ្លួន ប៉ុន្ដែ​មិន​បាន​ជោគជ័យ ។ អ្នកស្រុក​សន្និដ្ឋាន​ថា សម្បក​កង់​ម៉ូតូ​នោះ​ជា​សម្បក​ម៉ូតូ​វ៉េ​ស្បា ដោយ​ត្រូវ​មនុស្ស​យក​ទៅ​បោះចោល​ក្នុង​បរិវេណ​ដែល​ក្រពើ​នោះ​រស់នៅ ។

លោក​មី​ស្វា​ទី មនុស្ស​ម្នាក់​ក្នុង​ក្រុម​អ្នក​ស្រឡាញ់​ក្រពើ អាយុ​៤០​ឆ្នាំ បញ្ជាក់​ប្រាប់​«​ហ្សា​ការ​តា​ប៉ុស្ដិ៍​»​ថា ពួក​គេ​ព្យាយាម​យក​មាន់​បញ្ឆោត​ឱ្យ​ក្រពើ​ឡើង​មក​ស៊ី ប៉ុន្ដែ​វា​មិន​ព្រម​ឡើង ប្រសិនបើ​វា​មក​ស៊ី​អាច​ចាប់​បាន ដើម្បី​ជួយ​យក​សម្បក​កង់​ចេញ​ដោយ​ក្រពើ​នោះ​មាន​ទទឹង​ប្រហែល​៤០​សង្ទីម៉ែត្រ និង​បណ្ដោយ​ប្រវែង​៣​ម៉ែត្រ ៕
                      ម៉ុ​ក សេង