ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​មាន​អាច​ម៌​ផ្កាយ​ជ្រុះ ?

7 ឆ្នាំ មុន

ព្រឹត្តិការណ៍​មិន​ទៀង​នៅ​ក្នុង​លំហ​អាកាស​ទាំង​សាកល បណ្តាល​ឱ្យ​រូបរាង​នៃ​តួ​ផ្កាយ​ខ្លះ​រត់​ឆ្វាត់ឆ្វែង គ្មាន​គោរព​ទិស​ដៅ​ទៀងទាត់​សោះ​។ ជួនកាល​តួ​ផ្កាយ​ទាំងនោះ​តូច​ក៏​មាន ធំ​ក៏​មាន មាន​ល្បឿន​យ៉ាង​លឿន វា​ជ្រែក​កាត់​លំហ​

ព្រឹត្តិការណ៍​មិន​ទៀង​នៅ​ក្នុង​លំហ​អាកាស​ទាំង​សាកល បណ្តាល​ឱ្យ​រូបរាង​នៃ​តួ​ផ្កាយ​ខ្លះ​រត់​ឆ្វាត់ឆ្វែង គ្មាន​គោរព​ទិស​ដៅ​ទៀងទាត់​សោះ​។ ជួនកាល​តួ​ផ្កាយ​ទាំងនោះ​តូច​ក៏​មាន ធំ​ក៏​មាន មាន​ល្បឿន​យ៉ាង​លឿន វា​ជ្រែក​កាត់​លំហ​អាកាស​ឥត​សរសៃ​ដែល​បារាំង​និយម​ហៅ​ថា​អេ​ស្បះ​លី​ប (Espace Libre) លុះតែ​ផ្កាយ​នោះ​ស្ទុះ​ផុត​ពី​អេ​ស្បះ​លី​បម​ក ក៏​ចូល​មក​ក្នុង​លំហ​អាកាស​ដែល​មាន​សរសៃ​ដែល​មាន​កម្លាំង​ស្រូបនៃ​ធរណី ហៅ​ថា​អ័​គ្គ​ប៊ីត​ទែ​រេះ (Orbite terrestre) ។ ខ្មែរ​និយម​ហៅ​ថា «​អាចម៍ផ្កាយ​» នោះ​ក៏​មាន​ល្បឿន​ក្រៃណា​លឿន រហូត​ដល់​មាន​ល្បឿន​ក្នុង​មួយ​វិនាទី (Secende) កើនឡើង​ដល់​១០០​គីឡូម៉ែត្រ ។

អាស្រ័យ​ដោយហេតុ​នេះ​ល្បឿន​ដែល​ហួស​កម្រិត​នេះ តួ​ផ្កាយ​នោះ​ឯង​បាន​កកិត​នឹង​អាកាស​ជា​អតិបរមា ក៏​បណ្តាល​ឱ្យ​ឆេះ បន្ទាប់​មក​ក៏​រលាយ​តួ​ផ្កាយ​នេះ​ទៅ រីឯ​ផ្កាយ​ណា​ដែល​ធំ​ពេក​កម្លាំង​នៃ​ការ​កកិត​ក៏​ឆេះ​ពុំ​អស់ ដូច​មាន​ឧទាហរណ៍​ស្រាប់​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​សព្វថ្ងៃ មាន​អាចម៍ផ្កាយ​មួយ​នោះ​ធំ​ប៉ុន​ភ្នំ ។

យើង​សូម​បញ្ជាក់​បន្ថែម​ទៀត ហេតុ​ដែល​អាចមន៍​ផ្កាយ​ធ្លាក់​មក​មិន​ត្រង់​ចុះ​មក​ព្រះធរណី គឺ​មក​ពី​កម្លាំង​របស់​ផ្កាយ​នោះ​មាន​ល្បឿន​ពី​នាយ​មក​មិន​ត្រង់​ចំ​ព្រះធរណី ព្រឹត្តិ​ហេតុនេះ​ហើយ​ដែល​យើង​រាល់គ្នា​មើលឃើញ​អាចមន៍​ផ្កាយ​ដែល​ធ្លាក់​មក មាន​ឆ្នូត​ឆិត ឬ​ត្រង់​សំដៅ​មក​តួ​ព្រះធរណី ។  (​ស្រង់​ចាក​សៀវភៅ «១​សែន​បញ្ហា​») ៕