វេបសាយ «Therichest.com» សហការជាមួយស្ថាប័ន «Durex» អង្កេតពីគំនិតយល់ឃើញរបស់បុរស-ស្ត្រីនៅប្រទេសនានាដើម្បីដឹងថាតើប្រទេសណាដែលមានបុរស-ស្ត្រីផិតក្បត់ប្តី-ប្រពន្ធច្រើនបំផុតនៅលើពិភពលោក ។ លទ្ធផលអង្កេតកាលពីពេល ថ្មីៗកន្លងមកបង្ហាញថាប្រទេសថៃក្រៅពីល្បីល្បាញខាងជួញដូរផ្លូវភេទខ្ទើយ និងមានឆ្នេរសមុទ្រស្រស់ស្អាតនោះ ជាប្រទេសមានមនុស្សផិតក្បត់ច្រើនលើសលប់គេ ។
របាយការណ៍បញ្ជាក់ថា ថៃជាប់ចំណាត់ថ្នាក់ទី១នៅលើពិភពលោកស្តីពីតួលេខនៃអំពើផិតក្បត់ប្តី-ប្រពន្ធ និងជាប្រទេសតែមួយគត់នៅអាស៊ីជាប់ចំណាត់ថ្នាក់នេះ ។ លទ្ធផលបង្ហាញថាមានចំនួនជិត៦០% នៃចំនួនក្រុមគំរូអង្កេត ព្រមទទួលស្គាល់ថាធ្លាប់ផិតក្បត់ប្តី-ប្រពន្ធរបស់ខ្លួន ចាត់ទុកថាជាតួលេខគួរឱ្យបារម្ភបំផុតសម្រាប់សង្គមថៃ ។
ក្រៅពីប្រទេសថៃគឺប្រទេសដាណឺម៉ាក ស្ថិតក្នុងលំដាប់ទី២ ។ ជាងពាក់កណ្តាលនៃប្តី-ប្រពន្ធសរុបនៅដាណឺម៉ាកមានសហាយស្មន់ ឬផិតក្បត់ ។
ចំណាត់ថ្នាក់៣ ប្រទេសអាល្លឺម៉ង់ ហើយក៏ជាប្រទេសដែលស្ត្រីមានតម្រូវការផ្លូវភេទខ្ពស់បំផុតនៅអឺរ៉ុប ។
ខាងក្រោមនេះជាចំណាត់ថ្នាក់ប្រទេសទាំង១០ ដែលមនុស្សមានសហាយស្មន់ច្រើនបំផុតនៅលើពិភពលោក ៖
១-ប្រទេសថៃ៥៦%
២-ប្រទេសដាណឺម៉ាក៤៦%
៣-ប្រទេសអាល្លឺម៉ង់៤៥%
៤-ប្រទេសអីុតាលី៤៥%
៥-ប្រទេសបារាំង៤៣%
៦-ប្រទេសបែលហ្ស៊ិក៤០%
៧-ប្រទេសន័រវេស៤០%
៨-ប្រទេសអេស្ប៉ាញ៣៩%
៩-ប្រទេសហ្វាំងឡង់៣៦%
១០-ប្រទេសអង់គ្លេស៣៦%៕
ចែករំលែកព័តមាននេះ