ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ស្លា.ប់​ចោល​ឪពុក​ពិការ​ភ្នែក​ទាំង​សងខាង កូន​៥​នាក់​ឃ្លាតឆ្ងាយ​ក្លាយជា​អង្រែ​កក​ម្មតា ​និង​យាយ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ គ្រូ​សារ​មួយ​រស់នៅ​ភូមិ និង​សង្កាត់​ប៉ោយ​ប៉ែ​ត ដែល​បុរស​ជា​ប្តី​ពិការ​ភ្នែក​ទាំង​សងខាង ប្រកបរ​បរជា​អ្នក​អង្គុយ​កូតទ្រ​សុំទាន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ គ្រូ​សារ​មួយ​រស់នៅ​ភូមិ និង​សង្កាត់​ប៉ោយ​ប៉ែ​ត ដែល​បុរស​ជា​ប្តី​ពិការ​ភ្នែក​ទាំង​សងខាង ប្រកបរ​បរជា​អ្នក​អង្គុយ​កូតទ្រ​សុំទាន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ជួប​ហេតុការណ៍​អកុសល​ត្រូវ​ប្រពន្ធ​ស្លាប់​ចោល ខណៈ​ទើប​សម្រាល​កូនស្រី​បាន​១០​ថ្ងៃ ហើយ​អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​នោះ​កូនប្រុស​ស្រី​ទាំង​៥​នាក់​ត្រូវ​រស់​ឆ្ងាយ​ឪពុក ដោយ​កូនស្រី​ទើប​ស្គាល់​ពន្លឺ​ថ្ងៃ​អាច​មានសំណាង​ព្រោះ​តា​យាយ​ម្ខាង​យក​ទៅ​ខេត្តព្រៃវែង ឯ​ប្រុស​ស្រី​៤​នាក់​ទៀត​ក្លាយជា​អ​ម្រែ​ក​កម្ម​ធ្លាក់​លើ​ស្ត្រី​ចំណាស់​មេម៉ាយ​អាយុ​៧៩​ឆ្នាំ​ជា​យាយ​ខាង​ម្តាយ និង​គ្មាន​មុខរបរ​យក​ទៅ​ចិញ្ចឹម​នៅ​ឯ​ខេត្តសៀមរាប​។

គ្រួសារ​ក្រីក្រ​ដ៏​អភ័ព្វ​ខាងលើ​មាន​ប្តី​ឈ្មោះ ឡូត ចាន់​ណា​អាយុ​៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ ជិន ឡេ​ង អាយុ​៤០​ឆ្នាំ​(​ស្លាប់​)​។ គ្រួសារ​មួយ​នេះ​មានកូន​ប្រុស​ស្រី​ចំនួន​៥​នាក់ ដោយ​៤​នាក់​ជា​កូន​ប្តី​មុន និង​កូន​ដែល​ទើប​កើត​បាន​១០​ថ្ងៃជា​កូន​របស់​បុរស​ពិការ​ភ្នែក​ទាំង​២​។ តាម​ឈ្មោះ ឡូត ចាន់​ណា ប្រាប់​ថា ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​ដោយ​ជំងឺខ្សោយបេះដូង​កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រោយ​ពេល​សម្រាល​បានកូន​ស្រី​ត្រឹមតែ​១០​ថ្ងៃ​ប៉ុណ្ណោះ​។

កូនស្រី​ទើប​កើត​ដែល​ជា​តំណក់ឈាម​របស់​បុរស​ពិការ​ភ្នែក​ទំនងជា​មានសំណាង​ព្រោះ​ត្រូវ​តា​យាយ​ខាង​ឪពុក​មក​ទទួលយក​ទៅ​ចិញ្ចឹម​នៅ​ភូមិ​ឆ្អឹង​ពស់ ឃុំ​ពាន​រោង ស្រុក​ស្វាយ អ​ន្ទ​រ​ខេត្តព្រៃវែង​។ អនិច្ចា​ក្មេង​ប្រុស​ស្រី​៤​នាក់​ទៀត​ជា​កូន​ប្តី​មុន​របស់​សព​ក្លាយជា​អ​ម្រែ​ក​កម្ម​ធ្លាក់​លើ​ស្ត្រី​ចំណាស់​ឈ្មោះ​ប្លោក ឡា​ត អាយុ​៧៩​ឆ្នាំ ជា​យាយ​ខាង​ម្តា​យមក​ទទួលយក​ទៅ​ចិញ្ចឹម​នៅ​ឯ​ភូមិ​បត់​ដង្កោ ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ខណៈ​ស្ត្រី​ចំណាស់​នោះ​ជា​មេម៉ាយ​គ្មាន​មុខរបរ ព្រមទាំង​គ្មាន​ស្រែ​ចម្ការ​ធ្វើ​ទៀត​ផង​។

ស្ត្រី​ចំណាស់​រូប​នេះ​បង្ហូរទឹកភ្នែក​នៅ​ចិញ្ចើម​ផ្លូវជាតិ មុន​ពេល​នាំ​ចៅប្រុស​ស្រី​ឡើង​រថ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​រៀបរាប់​ថា គាត់​គ្មាន​មុខរបរ​ទេ​នៅ​ឯ​ស្រុកភូមិ គាត់​ដើរ​ស៊ីឈ្នួល​ច្រូតស្រូវ​គេ​ដើម្បី​បាន​ប្រាក់​មក​យក​ចៅ​។ ពេល​សាកសួរ​ថា​តើ​ពេល​យក​ចៅ​ៗ​ទៅ​ដល់​ស្រុក​កំណើត​បាន​អ្វី​ចិញ្ចឹម គាត់​បាន​សម្រក់​ទឹកភ្នែក​ហើយ​យក​កន្សែង​ជូត និង​និយាយ​ទាំង​អួល​ដើម​កថា សុំ​បាយ​អ្នកស្រុក​ពិតជា​គូរ​ខ្លោចផ្សារ​ណាស់​ហើយ គាត់​ថា​បច្ចុប្បន្ន​រស់នៅ​តែ​២​នាក់​កូនស្រី​ក្រីក្រ​បំផុត​។

ផ្អែក​លើ​ការ​រៀបរាប់​ខាងលើ និង​ប្រាប់​ថា​គ្មាន​ប្រាក់​ជិះ​រថយន្ត​ត្រឡប់​ទៅ​វិញ​ភ្នាក់ងារ​កោះសន្តិភាព​រួម​ជាមួយ​អ្នកស្រុក​បាន​រួម​គ្នា​ជូ​យ​ជា​ថវិកា​ជូ​យ​ដល់​ស្ត្រី​ចំណាស់​បាន​ជិត​១០​ម៉ឺន​រៀល​ដើម្បី​ជិះ​រថយន្ត​។ សង្ឃឹមថា​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​នឹង​ជួយ​គ្រួសារ​ខាងលើ ពិសេស​ក្មេង​ៗ​ទាំង​៤​ឲ្យ​បាន​ចូល​រៀន និង​មាន​អនាគត​នឹង​គេ​ផង​៕