ប្រជាពលរដ្ឋជាង២០គ្រួសារប្តឹងឲ្យដកអង់តែនទូរស័ព្ទជាប់ផ្ទះពួកគាត់ចេញ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាង២០គ្រួសារ ដែលរស់នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ បានលើកគ្នាទៅកាន់សង្កាត់ចោមចៅ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាង២០គ្រួសារ ដែលរស់នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ បានលើកគ្នាទៅកាន់សង្កាត់ចោមចៅ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាង២០គ្រួសារ ដែលរស់នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ បានលើកគ្នាទៅកាន់សង្កាត់ចោមចៅ ដាក់ពាក្យបណ្ដឹងស្វែងរកការអន្តរាគមន៍ ពីសំណាក់អាជ្ញាធរសង្កាត់ខាងលើ សុំឲ្យក្រុមហ៊ុនទូរស័ព្ទដៃចំនួន២ក្រុមហ៊ុន ដកអង់តែនដែលស្ថិតនៅក្បែរផ្ទះពួកគាត់ ចេញជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ព្រោះពួកគាត់មានការព្រួយបារម្ភពីផលប៉ះពាល់ផ្សេងៗ ជាពិសេសសុខភាពតែម្ដង។ ប្រជាពលរដ្ឋទាំងនោះ បានលើកគ្នាទៅរកការអន្តរាគមន៍ ពីអាជ្ញាធរសង្កាត់ចោមចៅ កាលពីវេលាល្ងាច ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ពួកគាត់បាននិយាយថា អ្នកដែលមានលំនៅឋានជាប់នឹងក្បែរអង់តែននោះ មានចំនួន២៤គ្រួសារ ដែលកំពុងមានការព្រួយបារម្ភគ្រប់ៗគ្នា ពីផលប៉ះពាល់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ចេញពីអង់តែទាំងនោះ ជាពិសេសសុខភាពតែម្ដង ទាំងមនុស្សចាស់ និងក្មេង ហើយនេះមិនមែនជាលើកទី១នោះទេ ដែលពួកគាត់ប្ដឹងសុំការអន្តរាគមន៍ពីអាជ្ញាធរនោះ។ កន្លងមកពួកគាត់បានធ្លាប់ប្ដឹងសុំឲ្យអាជ្ញាធរសង្កាត់ជួយដោះស្រាយច្រើនដងមកហើយ តាំងពីទីនោះទើបតែមានអង់តែ១មកម្លេះ ប៉ុន្តែមិនទាន់មានដំណោះស្រាយណាមួយនៅឡើយទេ។
ស្រាប់តែថ្មីៗនេះមានការដំឡើងអង់តែនថែមួយទៀត ទើបធ្វើឲ្យពួកគាត់ កាន់តែមានការព្រួយបារម្ភខ្លាំងឡើង ហើយក៏លើកគ្នាទៅកាន់សាលាសង្កាត់ចោមចៅ សុំស្វែងរកការអន្តរាគមន៍បន្តទៀត។ ប្រភពដដែលបានបន្តថា នៅរដូវភ្លៀងពួកគាត់ភ័យខ្លាចរន្ទះបាញ់ខ្លាំងណាស់ទោះជាក្រុមហ៊ុនទាំងនោះ អះអាងថាអង់តែនរបស់ខ្លួន មានឧបករណ៍ការពាររន្ទះយ៉ាងណាក៏ដោយ ម្យ៉ាងទៀតពួកគាត់កំពុងមាន អារម្មណ៏ថា សុខភាពរបស់ពួកគាត់ ហាក់មានការប្រែប្រួលច្រើនខុសមុន ចាប់តាំងពីមានអង់តែនទូរស័ព្ទខាងលើស្ថិតនៅជិតពេលណាមក។
ដូច្នេះពួកគាត់ស្នើសុំឲ្យអាជ្ញាធរធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនទូរស័ព្ទទាំងពីរខាងលើនោះ រុះរើប្ដូរទីតាំងថ្មីទៅ ឬក៏តំណាងក្រុមហ៊ុនទាំងនោះ ត្រូវតែជួបដោះស្រាយជាមួយពួកគាត់ទាំងអស់គ្នា។ តំណាងក្រុមហ៊ុនទាំងនោះ មិនត្រូវគេចវេសបែបនេះឡើយ ត្រូវមានការទទួលខុសត្រូវ លើផលលំបាកដែលពួកគាត់កំពុងជួបប្រទះ មិនត្រូវគិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួនពេកនោះទេ។ ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា កាលពីចាប់ផ្ដើមដំឡើងអង់តែននោះភ្លាមៗ ពួកគាត់បានប្រឆាំងរហូតមិនឲ្យដាក់នោះទ ប៉ុន្តែក្រុមហ៊ុនមិនស្ដាប់ រហូតពួកគាត់ទៅប្ដឹងហើយអាជ្ញាធរ ចុះហាមឃាត់មិនឲ្យដំឡើង និងចាប់យកអីវ៉ាន់ថែមទៀត ក៏ក្រុមហ៊ុននោះនៅតែផ្គើន លួចដំឡើងពេលយប់ទៀត រហូតដល់រួចរាល់ជាស្ថាពរ។
ពេលនេះពួកគាត់កំពុងមានអាការៈ ស្ពឹកដៃជៃងស្ទើរគ្រប់គ្នា រួមទាំងកូនៗពួកគាត់ក៏មានជំងឺដែរ សង្ស័យបណ្ដាលមកពីជាតិវិទ្យុសកម្ម នៃអង់តែនទូរស័ព្ទនោះវាយលុកតែម្ដង។ ដោយឡែកម្ចាស់ផ្ទះ ដែលទទួលបានផលប្រយោជន៍ នៃការជួលឲ្យដាក់អង់តែននោះ ក៏ត្រូវបានពួកគាត់សួរនាំដែរ ប៉ុន្តែគេឆ្លើយថាមិនដឹងទេ និងបានរុញឲ្យពួកគាត់ទៅសួរនាំក្រុមហ៊ុនទៅ ហើយដោយគ្មានជម្រើសទើបពួកគាត់សម្រេច ប្ដឹងទៅអាជ្ញាធរដើម្បីជួយចាត់ការ។
ទាក់ទិនទៅនឹងបញ្ហានេះ អាជ្ញាធរសង្កាត់ចោមចៅ បាននិយាយថា ប្រជាពលរដ្ឋពិតជាមានការប្រឆាំងចំពោះការដាក់អង់តែន របស់ក្រុមហ៊ុនទូរស័ព្ទទាំងនោះមែន ហើយខាងអាជ្ញាធរក៏បានទទួលពាក្យបណ្ដឹង ពួកគាត់ជាបន្តបន្ទាប់មកហើយដែរ មិនតែប៉ុណ្ណោះបានធ្វើលិខិតអញ្ជើញ តំណាងក្រុមហ៊ុនទាំងនោះទៅ កាន់សាលាសង្កាត់ដើម្បីបានជួបដោះស្រាយជាមួយប្រជាពលរដ្ឋដែរ។ ប៉ុន្តែចេញលិខិតអញ្ជើញរហូតដល់ទៅចំនួន៨លើកទៅហើយ មិនបានឃើញតំណាងក្រុមហ៊ុនទាំងនោះចូលទៅដោះស្រាយនោះទេ ដូច្នេះហើយទើបប្រជាពលរដ្ឋ លើកគ្នាប្ដឹងបន្តទៀតបែបនេះ៕
ចែករំលែកព័តមាននេះ