ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​មាន​យល់សប្តិ ?

7 ឆ្នាំ មុន

សៀវភៅ​«១​សែន​បញ្ហា​» អត្ថាធិប្បាយ​ថា ពី​អតីតកាល​ពួក​សក្តិភូមិ​តែងតែ​យក​រឿង​យល់សប្តិ​ក៏​ដូច​ជា​រឿង​អបិយ​ជំនឿ ផ្សេង​ៗ​ទៀត​ដែរ ទៅ​បកស្រាយ​ថា​ជា​បញ្ហា​ភ័ព្វវាសនា​ល្អ ឬ​អាក្រក់​នៃ​មនុស្ស និង​មានការ​ឃោសនា​អកុសល ផ្សេង​ៗ

សៀវភៅ​«១​សែន​បញ្ហា​» អត្ថាធិប្បាយ​ថា ពី​អតីតកាល​ពួក​សក្តិភូមិ​តែងតែ​យក​រឿង​យល់សប្តិ​ក៏​ដូច​ជា​រឿង​អបិយ​ជំនឿ ផ្សេង​ៗ​ទៀត​ដែរ ទៅ​បកស្រាយ​ថា​ជា​បញ្ហា​ភ័ព្វវាសនា​ល្អ ឬ​អាក្រក់​នៃ​មនុស្ស និង​មានការ​ឃោសនា​អកុសល ផ្សេង​ៗ ដែល​ធ្វើ​ឱ្យ​ប្រជាជន​ក្នុង​សម័យ​នោះ​ងងឹត​ល្ងង់​ហាក់ដូចជា​មនុស្ស​អន្ធការ ត្រូវ​ទទួល​នូវ​ការ​បោក​បញ្ឆោត​និង​ត្រូវ​លង់គំនិត ស្មារតី​គ្មាន​រក​ឃើញ​ការណ៍​ពិត​ទាល់តែ​សោះ ។ មាន​គ្រូ​ហោរ​ចេះ​កាត់​ស​ប្តិ យក​រឿង​យល់សប្តិ​នេះ​ទៅ​បង្ក​អំពើ​អយុត្តិធម៌​គ្រប់​បែប​យ៉ាង​ក្នុង​សង្គម ។ ដូច​ជា​រឿង​កាត់​ស​ប្តិ​ឱ្យ​ទិញ​កន្ទុយលេខ​ឆ្នោត លេខ​អាប៉ោង បៀ​ជាដើម ។ រឿង​កាត់​ស​ប្តិ​ឱ្យ​យក​ទារក​ទៅ​កប់​ចោល ព្រោះ​ស​ប្តិ​នោះ​គេ​កាត់​ទៅ​ឃើញ​ថា​ទារក​នោះ​នាំ​មក​នូវ​ក្តី​ចង្រៃ ឬ​ក៏​ថា​ពិបាក​ចិញ្ចឹម (​ចិញ្ចឹម​មិន​រស់​) រឿង​កាត់​ស​ប្តិ​បណ្តាល​ឱ្យ​ប្តី​-​ប្រពន្ធ​លែងលះ​គ្នា រឿង​កាត់​ស​ប្តិ​ឱ្យ​ឈប់​ធ្វើការ​ដេកចាំ​ព្រេងវាសនា ។​ល​។ និង​។​ល​។

យើង​សង្កេត​ឃើញ​ប្រជាជន​ក្នុង​សម័យ​សក្តិភូមិ បាន​ទទួល​រង​គ្រោះ​របៀប​នេះ​មិន​តិច​ឡើយ ។

រយៈពេល​ដ៏​យូរលង់ ដែល​បាន​កន្លង​ផុត​ទៅ ប្រជាជន​ដ៏​ស្លូតត្រង់​ពុំ​អាច​រក​ឃើញ​នូវ​ការណ៍​ពិត​ក្នុង​រឿង​យល់សប្តិ​នេះ​សោះ ទើបតែ​ដល់​សម័យ​វិទ្យាសាស្ត្រ​រីក​ចម្រើន​មាន​វេជ្ជ​វិទូ​ដ៏​ល្បី​ម្នាក់​ឈ្មោះ «​បាំ​ប្រូ​ហ្វ​» លោក​ខិតខំ​ស្រាវជ្រាវ​អស់​មួយ​ជីវិត ទីបំផុត​ត​ទើប​អាច​គាស់​របើក​រនាំង​អាថ៌​កំបាំង​នេះ ដោយ​របៀប​វិទ្យាសាស្ត្រ ។

លោកប៉ា​ប្រូ​ហ្វ​បាន​ពិនិត្យ​ឃើញ​ថា មនុស្ស​យើង ថ្ងៃ​ៗ​នាំ​គ្នា​ប្រកបការងារ ហើយ​យប់​ឡើង​សម្រាន្ត ។ ពេលធ្វើការ​ខួរក្បាល​យើង​បាន​ទទួល​នូវ​ប្រតិកម្ម ផ្សេង​ៗ​នាំ​ឱ្យ​មាន​ចលនា​រស់​រវើក ។ លុះ​សម្រាន្ត​លក់​ទៅ​ការ​ហត់នឿយ​អស់កម្លាំង បាន​ធ្វើ​ឱ្យ​ខួរក្បាល​យើង​ស្ថិត​ក្នុង​សភាព​ស្ងៀម​គ្មាន​ទិដ្ឋភាព​ក្រៅ​ណាមួយ​អាច​ឱ្យ​ប្រតិកម្ម​ដល់​ខួរក្បាល​យើង​បាន​ឡើយ ទោះ​សំឡេង​និយាយ​គ្នា ស​ម្រិ​ប​ជើង សំឡេង​បើកទ្វារ ឬ​បិទ​បង្អួច​ជាដើម ពុំ​អាច​ធ្វើ​ឱ្យ​អ្នក​កំពុង​ដេក​លក់​ស្តាប់​ឮ​ទេ ។ ដូច្នេះ​មនុស្ស​ដេក​លក់​គ្មាន​ទាក់ទង​សូ​ម្បី​បន្តិច​សោះនឹង​សកម្មភាព​ជុំវិញ​ខ្លួន ហាក់ដូចជា​មនុស្ស​ស្លាប់​អុ​ី​ចឹ​ង​ដែរ គ្រាន់តែ​មាន​ដង្ហើម​ប៉ុណ្ណោះ ។

ក៏​ប៉ុន្តែ​នៅ​ពេល រលីវ​ៗ ហៀបនឹង​លក់ និង​មុន​ពេល​ភ្ញាក់ពីដេក តែ​មិន​ទាន់​ដឹងខ្លួន​មែនទែន​នៅឡើយ​នោះ ឬ​មួយ​សុខភាព​យើង​ដែល​សល់​ពី​ការ​ហត់នឿយ​ខ្លាំង​ពេក សភាពការណ៍​ជុំវិញ​ខ្លួន​យើង​ទាំង​ប៉ុន្មាន វា​អាច​ជះ​ឥទ្ធិពល​ដល់​ខួរក្បាល​យើង វា​ទាញអារម្មណ៍​យើង​ឱ្យ​កើតការ​យល់សប្តិ ផ្សេង​ៗ ពីព្រោះ​នៅ​ខណៈនោះ​វិញ្ញាណ​ទាំងឡាយ​ក្នុង​ខួរក្បាល​យើង​វា​ស្ថិត​ក្នុង​សភាព​សកម្ម ដូច្នេះ​ប្រសិនបើ​យើង​ហើម​ធ្គា​ម ហើម​ស្នាមដំបៅ ដែល​ពើត ខ្ទោ​ក​ៗ ឬ​មាន​ចំណង់​ជា​អតិបរមា​នៅ​ពេល​ថ្ងៃ និង​ក្នុង​ការ​រស់នៅ​របស់​យើង ។

ហេតុការណ៍​ទាំងឡាយ​ណា​ដែល​មានការ​ប៉ះពាល់​នឹង​អារម្មណ៍​យើង​ជា​ញឹកញយ (​ដូច​ជា​រឿង​អ្វីមួយ​ដែល​យើង​ធ្លាប់​ឮ ធ្លាប់​ឃើញ​ស្ទើរតែ​រាល់ថ្ងៃ​) ហេតុការណ៍​ទាំងនោះ​បាន​ជះ​ប្រតិកម្ម​ទៅ​ក្នុង​វិញ្ញាណ​ខួរក្បាល​យើង​ខ្លាំង ។ ដូច្នេះ​ហេតុការណ៍​ទាំងនោះ​បាន​ធ្វើ​ឱ្យ​យើង​មានការ​ចាប់អារម្មណ៍​តិច​ណាស់  ។ ពេល​យល់សប្តិ​នឹក​ដល់​រឿង​ទាំងនោះ វា​បែរជា​ស្រពេចស្រពិល​មិន​ច្បាស់ ជួន​រក​នឹក​មិនឃើញ​ទៅ​វិញ ។ តែ​ចំពោះ​ហេតុការណ៍​ណា​ដែល​បាន​កន្លង​ផុត​ទៅ​យូរ​ខែ​យូរថ្ងៃ ឬ​ហេតុការណ៍​ណា​ដែល​យើង​មិនសូវ​ជា​នឹកគិត​វា ពេលដេក​ហេតុការណ៍​ទាំងនេះ នឹង​អាច​បណ្តាល​ឱ្យ​ខួរក្បាល​យើង​មានការ​ចាប់អារម្មណ៍​ខ្លាំង ហើយ​វា​អាច​កើតជា​រូបរាង​ច្បាស់​ក្រឡែត​ក្នុង​ស​ប្តិ​របស់​យើង ។

បុព្វហេតុ​ទាំងនេះ​ហើយ​ដែល​អាច​បណ្តាល​ឱ្យ​មាន​ស​ប្តិ​ខ្លះ​ភ្លេច ស​ប្តិ​ខ្លះ​ចាំ​បាន​យូរ ។

មនុស្ស​យើង​មានការ​យល់សប្តិ​ខុស​ពី​គ្នា​។ មនុស្ស​ណា​សុខភាព​ល្អ​ពុំ​សូវ​មាន​យល់សប្តិ​ទេ មាន​តែ​អ្នក​ដែល​មាន​សុខភាព​មិន​បរិបូណ៌ អ្នកមាន​ជំងឺ​ច្រើន អ្នក​ដែល​រស់នៅ​គ្មាន​របៀបរៀបរយ​។ ព្រោះ​អ្នក​ទាំងនោះ​មាន​ហេតុ​ច្រើន កើតជា​ការ​យល់សប្តិ ផ្សេង​ៗ ។ ដូច្នេះ​ថ្ងៃ​ៗ​ឡើង​តែងតែ​អស់កម្លាំង អង្គុយ​ស្ងាបហួម​ៗ រក​លើក​ដៃជើង​ស្ទើរ​មិន​រួច ពត់​ខ្លួន​ពត់​ប្រាណ ញយ​ៗ ។

ទិដ្ឋភាព​បែប​នេះ បើ​ចេះ​បណ្តោយ​ឱ្យ​យូរថ្ងៃ​ទៅ វា​អាច​បណ្តាល​ឱ្យ​កើតជា​ជំងឺខ្សោយបេះដូង ឬ​ជំងឺ ផ្សេង​ៗ​ទៀត​ក៏​មាន ។

ដូច្នេះ​ដើម្បី​ដេក​ឱ្យ​គ្រប់គ្រាន់ យើង​ត្រូវ​រៀប​ចំការ​រស់នៅ​ប្រចាំ​ថ្ងៃ​នៃ​យើង ឱ្យ​មាន​របៀបរៀបរយ ត្រូវ​បរិភោគ​បាយ ឬ​ចំណីអាហារ​ឱ្យ​ទៀងទាត់​ម៉ោង កំណត់​ចំនួន​ឱ្យ​បាន​ត្រឹមត្រូវ (​បាន​សេចក្តី​ថា​កុំ​បរិភោគ​ច្រើន​ពេក​) ស្លៀកពាក់​ឱ្យ​បាន​សមរម្យ​មុន​ពេល​ចូល​ដំណេក ត្រូវ​លាង​ជើង ហើយ​ត្រូវ​តាំងស្មារតី កុំ​នឹកនា​អ្វី​ទាំងអស់ ធ្វើ​យ៉ាងនេះ​យើង​អាច​ចៀសវាង​នូវ​ការ​យល់សប្តិ​បាន ហើយ​សុខភាព​យើង​នឹងបរិបូណ៌​មិន​ខាន ៕