ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

11​ឈុត​ដ៏​ប្រណីត​សម្រាប់​អ្នក​កំដរ​កូនក្រមុំ

7 ឆ្នាំ មុន

បច្ចុប្បន្ន​ឈាន​ដល់​រដូវ​កាល​រៀប​ការ​របស់​កូនកំលោះ​-​ក្រមុំ​នៅ​អាស៊ី ដូច្នេះ​ឈុត​របស់​អ្នក​កំដរ​កូនក្រមុំ​រចនា​ឡើង ប្រណីត​ៗ​បំពេញ​សេចក្តី​ត្រូវការ ។
ឈុត​ដ៏​ប្រណីត​ជា​ច្រើន​សម្រាប់​អ្នក​កំដរ​កូនក្រមុំ​

បច្ចុប្បន្ន​ឈាន​ដល់​រដូវ​កាល​រៀប​ការ​របស់​កូនកំលោះ​-​ក្រមុំ​នៅ​អាស៊ី ដូច្នេះ​ឈុត​របស់​អ្នក​កំដរ​កូនក្រមុំ​រចនា​ឡើង ប្រណីត​ៗ​បំពេញ​សេចក្តី​ត្រូវការ ។

ឈុត​ដ៏​ប្រណីត​ជា​ច្រើន​សម្រាប់​អ្នក​កំដរ​កូនក្រមុំ​នៅ​ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​គួរ​ឱ្យ​គាប់ចិត្ត ៖
១-​ឈុត​ផ្អឹប​ដើមទ្រូង​ពណ៌​កុលាប​ប្រភេទ​រ៉ូ​ប​«Dress» វែង​សក្តិ​សមជា​មួយ​បាច់ផ្កា និង​មកុដ​ដ៏​ស្រស់​ស្អាត ។
២-​ចំពោះ​អ្នក​កំដរ​ដែល​ចង់បាន​ភាព​សប្បាយ​រីករាយ គឺជា​ឈុត​ចម្រុះ​ពណ៌​ដោយ​មាន​ស្នាម​អុជ​ច្រើន​ពណ៌ ។
៣-​ឈុត​ពណ៌​ប្រផេះ និង​ប្រាក់​កាត់​ពី​ក្រណាត់​ស្រូ​៊ ស្រប​នឹង​បុគ្គលិកលក្ខណៈ​របស់​បុគ្គល ។
៤-​ឈុត​ស៊ី​ជម្ពូ​ដ៏​ស្រទន់​កាត់​យ៉ាង​សក្តិ​សម​នឹង​រូបរាង​របស់​អ្នក​កំដរ ម្នាក់​ៗ ។
៥-«Dress» ស៊ី​ជម្ពូ សក្តិ​សម​សម្រាប់​អ្នក​កំដរ​កូនក្រមុំ ចំណែក​អ្នក​កំដរ​កូនកំលោះ​ត្រូវ​ពាក់អាវ​កាក់ សមជា​មួយ​ពណ៌​ស៊ី​ជម្ពូ ។
៦-​អ្នក​រៀបចំ​ឈុត​ត្រូវ​យកចិត្តទុកដាក់​លើ​អ្នក​កំដរ ដែល​ពេញចិត្ត​លើ​ឈុត «Dress» ពណ៌​ស្វាយ ។
៧-​ឈុត​ពណ៌​ទឹកក្រូច មាន​លក្ខណៈ​វែង​រលូន​សម​នឹង​រាងរៅ ។
៨-​ឈុត​យក​លំនាំ​តាម​ឥណ្ឌា ចាត់​ទុក​ថា​ជា​រឿង​ដ៏​ស្រស់ស្រាយ​មួយ និង​មាន​ភាព​លេចធ្លោ ។
៩-​ឈុត​របស់​អ្នក​កំដរ​គួរ​រំលេច​ដោយ​ពណ៌​ដ៏​ស្រស់ស្រាយ ជា​ពណ៌​ស្វាយ​មុត​នឹង​ធ្វើ​ឱ្យ​បរិយាកាស​មាន​លក្ខណៈ​ល្អ​ប្រសើរ ។
១០-​ឈុត​ស៊ី​ជម្ពូ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឈុត​មួយ​ជួយ​ឱ្យ​បរិយាកាស​អាពាហ៍ពិពាហ៍​ឱ្យ​ល្អ​ប្រសើរ ។
១១-​ឈុត​អ្នក​កំដរ​កូនក្រមុំ​ពណ៌​ខៀវ ចេញ​ម៉ូ​ដ​ដោយ​មាន​ខ្សែ​ខៀវ​ឆ្មារ​ព័ទ្ធ​ទៅ​ក​ខាងក្រោយ បង្កើត​ភាព​ទាក់ទាញ​ក្នុង​បរិយាកាស​នៃ​អាពាហ៍ពិពាហ៍ ៕