ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោះស្រីៗគ្នាយើង! ដឹងពីមន្ត​ស្នេហ៍ខ្លួនឯង​​តាម​ថ្ងៃ​​កំណើត​​​

7 ឆ្នាំ មុន

នារី​កើត​ថ្ងៃ​ចន្ទ
ចាត់​ទុក​ថា​ជា​មនុស្ស​ពូកែ​ខាង​មាន​សហាយស្មន់ ប៉ុន្តែ​នាង​ហាក់ដូចជា​មាន​លក្ខណៈ​ស្ងប់ស្ងៀម ។ ប្រសិនបើ​នាង​បាន​សេពគប់​ធ្វើ​ជា​គូស្នេហ៍​នោះ គឺ​ស្មោះស្ម័គ្រ និង​យកចិត្តទុកដាក់​ជាក់​ជា​មិន​ខាន ប៉ុន្តែ​ក្តី​ស្រឡាញ់ និង​ភាព​ស្មោះស្ម័គ្រ​របស់​នាង​ហាក់ដូចជា​មិនសូវ​ឋិតថេរ រួម​ទាំង​ការ​រស់នៅ​មិន​ចុះសម្រុង​នឹង​អ្នក​ជិតខាង​ផង ។

នារី​កើត​ថ្ងៃ​ចន្ទ
ចាត់​ទុក​ថា​ជា​មនុស្ស​ពូកែ​ខាង​មាន​សហាយស្មន់ ប៉ុន្តែ​នាង​ហាក់ដូចជា​មាន​លក្ខណៈ​ស្ងប់ស្ងៀម ។ ប្រសិនបើ​នាង​បាន​សេពគប់​ធ្វើ​ជា​គូស្នេហ៍​នោះ គឺ​ស្មោះស្ម័គ្រ និង​យកចិត្តទុកដាក់​ជាក់​ជា​មិន​ខាន ប៉ុន្តែ​ក្តី​ស្រឡាញ់ និង​ភាព​ស្មោះស្ម័គ្រ​របស់​នាង​ហាក់ដូចជា​មិនសូវ​ឋិតថេរ រួម​ទាំង​ការ​រស់នៅ​មិន​ចុះសម្រុង​នឹង​អ្នក​ជិតខាង​ផង ។

នារី​កើត​ថ្ងៃ​អង្គារ
មន្ត​ស្នេហ៍​របស់​នារី​កើត​នៅ​ថ្ងៃ​អង្គារ រមែង​ទទួល​ចំណាប់អារម្មណ៍​ពី​បុរស លួច​សម្លឹង​រូប​នាង​ជាប់​ជា​និច្ច​មាន​ន័យ​ថា នាង​ប្រៀប​ដូច​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍មុខ ហើយ​នៅ​ពេល​ជួប​បុរស​សង្ហា ពិសេស​បុរស​អ្នកចម្រៀង នាង​នឹង​បង្ហាញ​អាកា​រៈ​ត្រេកត្រអាល ងប់ ងុល​លើ​បុរស​នោះ ។ ប្រសិនបើ​បាន​ស្រឡាញ់​បុរស​ណា​ម្នាក់​ហើយ បុរស​រូប​នោះ​ពិតជា​មានសំណាង ព្រោះ​នាង​មានការ​យកចិត្ត ទុកដាក់​ផ្គាប់ចិត្ត​មិន​ឱ្យ​ខុស​បំណង​ទេ ។ ប៉ុន្តែ​កំហុសឆ្គង​របស់​នារី​កើត​នៅ​ថ្ងៃនេះ ប្រសិនបើ​ធ្វើ​ខុស នាង​រមែង​មិន​សុំ​ទោស និង​មាន​ឫកពា​ព្រងើយកន្តើយ​មិន​រវល់​នឹង​អំពើ របស់​ខ្លួនឯង​ឡើយ ។

នារី​កើត​ថ្ងៃ​ពុធ
រមែង​មាន​ស្នេហា​ដ៏​ជ្រាលជ្រៅ ហើយ​ក៏​ជានា​រី​ម្នាក់​ពូកែ​ខាង​ជ្រើសរើស​បុរស​ជា​សំណព្វ​របស់​ខ្លួន និង​ជា​ប្រភេទ​មនុស្ស​មានការ​ត្រិះ​រិះ​ពិចារណា​ច្រើន ។ មន្ត​ស្នេហ៍​របស់​នាង​ស្ថិត​នៅ​លើ​ទឹកដម​សំឡេង អាច​ធ្វើ​ឱ្យ​បុរស​ឈ្លក់​វង្វេង ហើយ​នាង​ជា​មនុស្ស​ស្រឡាញ់​ការ​សប្បាយ​ច្រើន​។

នារី​កើត​ថ្ងៃ​ព្រហស្បតិ៍
បុរស​ណា​ជា​គូ​នឹង​នារី​កើត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ចាត់​ទុក​ថា​ជា​គូស្នេហ៍​ដ៏​មោទនភាព មាន​ន័យ​ថា នាង​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភាព​ប្រាកដប្រជា​លើ​ក្តី​ស្រឡាញ់ និង​មាន​បញ្ញា​វាងវៃ​បើ​ពេញចិត្ត​លើ​បុរស​ណា​ម្នាក់ គឺ​ស្រឡាញ់​យ៉ាង​ខ្លាំង​បើ​ស្អប់​ក៏​ស្អប់​កាន់តែ​ខ្លាំង ។ ចាត់​ទុក​ថា នាង​ជា​មនុស្ស​ម្នាក់​ដែល​មាន​ទស្សនៈ​ល្អ ផ្តល់​ឱកាស​ឱ្យ​បុរស ។ ចរិត​និស្ស័យ​របស់​នាង គឺ​ពេញចិត្ត​លើ​បុរស​ដែល​មាន​អត្ត​ចរិត​ធម្មតា ប៉ុន្តែ​ត្រូវ​ចេះ​លើកតម្កើង​ខ្លួន ។

នារី​កើត​ថ្ងៃ​សុក្រ
ចាត់​ទុក​ថា​ជានា​រី​ស្រឡាញ់​ខាង​កែ​សម្ផស្ស និង​ភាព​ស្រស់​ស្អាត នាង​ជា​មនុស្ស​ម្នាក់​ពេញចិត្ត​លើ​បុរស​ដែល​ចេះ​សរសើរ​លើ​រូប​នាង មាន​ន័យ​ថា នាង​មិន​ពេញចិត្ត​លើ​បុរស​ណា​ដែល​មិន​យកចិត្តទុកដាក់​ដល់​នាង​នោះ​ទេ និង​នៅ​ពេល​នាង​លង់​ស្នេហ៍​បុរស​ណា​ម្នាក់ នាង​រមែង​យកចិត្តទុកដាក់​ថែទាំ​គេ និង​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ចាត់​ទុក​ថា បុរស​រូប​នោះ​នឹង​មានសំណាង ។

នារី​កើត​ថ្ងៃ​សៅរ៍
នាង​ជា​មនុស្ស​ម្នាក់​មិនសូវ​មានចិត្ត​ឆេវឆាវ​លើ​ក្តី​ស្រឡាញ់​ដូច​នារី​ផ្សេង ។ មូលដ្ឋាន​គ្រឹះ​ជា​មនុស្ស​ស្រឡាញ់​ដោយ​ស្មោះស្ម័គ្រ និង​រមែង​ធ្វើ​ឱ្យ​បុរស​ងប់ងុល​ពី​ភាព​ព្យាយាម​ដ៏​ប្រាកដប្រជា​របស់​នាង ។ ក្រៅពី​នេះ​នាង​ក៏​មិន​ពេញចិត្ត​លើ​បុរស​ណា​ដែល​មាន​អំនួត​ថា ខ្លួន​ជា​អ្នកមាន​ទ្រព្យ ប៉ុន្តែ​នាង​ពេញចិត្ត​លើ​បុរស​ណា​ដែល​ចេះ​ចាយវាយ​មាន​ទិស​ដៅ​ត្រឹមត្រូវ និង​មាន​ចរិត​និស្ស័យ​ដូច​រូប​នាង ។

នារី​កើត​ថ្ងៃអាទិត្យ
ជា​មនុស្ស​ពេញចិត្ត​លើ​ភាព​សប្បាយ​រីករាយ ជា​មនុស្ស​កំពូល​មាន​សហាយស្មន់ ពេញចិត្ត​បុរស​ដែល​មាន​លក្ខណៈ​លេចធ្លោ ។ នាង​ជា​មនុស្ស​ម្នាក់​មិន​ពេញចិត្ត​បុរស​ដែល​មាន​លក្ខណៈ​ស្ងប់ស្ងៀម ប្រសិនបើ​បុរស​ណា​ម្នាក់​ពូកែ​មាន​អំនួត នាង​នឹង​សេពគប់​ភ្លាម ដែល​សំខាន់​ឱ្យ​តែ​បុរស​នោះ​ចំណាប់​ខាង​ភាព​ហ៊ឺ​ហា និង​ធ្វើ​ឱ្យ​នាង​រំភើប ។ ទោះ​ជាយា​៉​ង​ណា ទាំង​អស់នេះ​គ្រាន់តែ​ជា​ទ្រឹស្តី រឿង​ពិត​យ៉ាង​ណា​នោះ សាមីខ្លួន​ផ្ទាល់​ជា​អ្នក​វិនិច្ឆយ​ចុះ ។