ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​លោក ឈូក បណ្ឌិត ត្រូវ​ចោរ​បើកទ្វារ​ឡាន​យក​កាបូប​លុយ​ទាំង​ព្រលឹម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រពន្ធ​លោក ឈូក បណ្ឌិត អតីត​ចៅហ្វាយ​ក្រុង​បា​វិត ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​បើកទ្វារ​រថយន្ត​យក​កាបូប​លុយ​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ …

រាជធានី​ភ្នំពេញ ៖ ប្រពន្ធ​លោក ឈូក បណ្ឌិត អតីត​ចៅហ្វាយ​ក្រុង​បា​វិត ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​បើកទ្វារ​រថយន្ត​យក​កាបូប​លុយ​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្ទះ​វីឡា​របស់​ស្ត្រី​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ិ​ត ចាន់​ណា អាយុ​ប្រហែល​៣៦​ឆ្នាំ ជា​ប្រពន្ធ​របស់​អតីត​ចៅហ្វាយ​ក្រុង​បា​វិត លោក ឈូក បណ្ឌិត ស្នាក់​នៅ​ភូមិ​កើតហេតុ ។

ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ទើប​មក​ពី​មន្ទីរពេទ្យ ពេល​មក​ដល់​មុខ​ផ្ទះ​ប្អូន​ក៏​ចុះ​បើក​ទ្វារផ្ទះ​តែ​រុញ​ទ្វារ​មិន​រួច គាត់​ក៏​ចុះ​ទៅ​ជួយ​រុញ​ដោយ​បាន​បិទទ្វារ​ឡាន​ត្រឹមត្រូវ តែ​ពេល​រុញ​ទ្វារ​រួច​ត្រឡប់​មក​ឡាន​វិញ​ស្រាប់តែ​ឃើញ​ឡាន​ចំហ​ទ្វារ ហើយ​ឃើញ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​គុប​១​គ្រឿង​ចេញ​ទៅ​បាត់ ។
ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កាបូប​មាន​គ្រឿងអលង្ការ និង​ប្រាក់​សរុប​ប្រមាណ​ជាង​២​ពាន់​ដុល្លារ​អា​មេរ​, លិខិតឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ ព្រមទាំង​ឯកសារ​មួយ​ចំនួន ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ស្ត្រី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ដែរ តែ​ស្ត្រី​រង​គ្រោះ​ថា គាត់​មក​ដាក់​ពាក្យបណ្ដឹង​នេះ​គឺ​គ្រាន់តែ​ដើម្បី​មាន​ពាក្យបណ្ដឹង​ដើម្បី​យក​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ប៉ុណ្ណោះ ។