ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវវ័យ​ជប៉ុន​ពេញ​និយម​ពិធីបុណ្យ « Halloween »

7 ឆ្នាំ មុន

យុវវ័យ​ជប៉ុន​នាំ​គ្នា​តុបតែង​កាយ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ «Halloween» ទោះបី​មិនមែន​ជា​ពិធីបុណ្យ​តាម​វប្បធម៌​ជាតិ​ខ្លួន​ក្តី ។

Halloween ជា​ពិធីបុណ្យ​របស់​លោក​ខាងលិច មានការ​ពេញ​និយម​បំផុត​នៅ​ប្រទេស​ជប៉ុន

យុវវ័យ​ជប៉ុន​នាំ​គ្នា​តុបតែង​កាយ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ «Halloween» ទោះបី​មិនមែន​ជា​ពិធីបុណ្យ​តាម​វប្បធម៌​ជាតិ​ខ្លួន​ក្តី ។

Halloween ជា​ពិធីបុណ្យ​របស់​លោក​ខាងលិច មានការ​ពេញ​និយម​បំផុត​នៅ​ប្រទេស​ជប៉ុន ដោយ​យុវវ័យ​ជា​ច្រើន​នាំ​គ្នា​តុបតែង​ឈុត​ចម្លែក​ៗ ដោយ​មិន​យក​លំនាំ​តាម​ឈុត​បិសាច​ទេ ប៉ុន្តែ​ជា​ចំណុច​ពិសេស​របស់​ជនជាតិ​ជប៉ុន គឺ​តុបតែង​ខ្លួន​ក្នុង​លក្ខណៈ​ជា​គំនូរជីវចល និង​ខ្មោច​ស្រី​សិច​ស៊ី ។ ពិធីបុណ្យ «Halloween» នៅ​ប្រទេស​ជប៉ុន មាន​ភាព​អធិកអធម​ខ្លាំង​ជាង​ពិធីបុណ្យ​គ្រី​ស្មាស​ទៅ​ទៀត ដោយនៅ​តំបន់​សំខាន់​នានា ដូច​ជា​នៅ​ខណ្ឌ​ស៊ី​ប៊ូ​យ៉ា ក្រុង​តូ​ក្យូ មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ តម្រូវ​ឱ្យ​ប៉ូលិស​បិទ​ចរាចរណ៍ និង​ការពារ​សន្តិសុខ​យ៉ាង​តឹង​រ៉ឹង ។

យុវវ័យ​ជប៉ុន​មិន​ខ្វល់​ថា Halloween ជា​ពិធីបុណ្យ​របស់​លោក​ខាងលិច ឬ​មាន​សារសំខាន់​បែប​ណា​ទេ ពួក​គេ​ចាប់អារម្មណ៍​ត្រឹម​ថា នៅ​យប់​ថ្ងៃ​ទី​៣១ តុលា ជា​រៀង​រាល់​ឆ្នាំ គឺជា​ឱកាស​ដ៏​សប្បាយ​រីករាយ​អាច​តុបតែង​ខ្លួន​តាម​ចំណង់​ចំណូលចិត្ត ព្រោះ​ក្នុងថ្ងៃនេះ​ជា​ថ្ងៃ​ដែល​គ្មាន​អ្នក​ណា​ប្រកាន់​អ្នក​ណា ខណៈ​មនុស្ស​ជា​ច្រើន​ចូលរួម​ដូច​គ្នា ៕