ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ម្នាក់ឯង​ហត់ ដើរ​មាន​គ្នា​បែប​ធូរ តើ​មក​ពី​ហេតុ​អ្វី?

7 ឆ្នាំ មុន

ឯកសារ​ជំនួយស្មារតី «១​សែន​បញ្ហា​» រៀបរៀង​ដោយ ប​.​សុ​មេ​ត្រា​ចា​រ្យ​ប្រាជ្ញ ជុំ អត្ថាធិប្បាយ​ថា ធម្មតា​យើង​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​ដោយ​ថ្មើរជើង​មាន​គ្រឹះស្ថាន ធំ​ៗ ខ្ពស់ត្រដែត មាន​ភូមិ​គ្រឹះ មាន​ហាង​ទំនិញ​រំលេច​ដោយ

ឯកសារ​ជំនួយស្មារតី «១​សែន​បញ្ហា​» រៀបរៀង​ដោយ ប​.​សុ​មេ​ត្រា​ចា​រ្យ​ប្រាជ្ញ ជុំ អត្ថាធិប្បាយ​ថា ធម្មតា​យើង​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​ដោយ​ថ្មើរជើង​មាន​គ្រឹះស្ថាន ធំ​ៗ ខ្ពស់ត្រដែត មាន​ភូមិ​គ្រឹះ មាន​ហាង​ទំនិញ​រំលេច​ដោយ​ក្បាច់រចនា​គ្រប់​បែប​យ៉ាង មាន​សួនច្បារ មាន​អ្នកដំណើរ​និង​រថយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរ​ខ្វាត់ខ្វែង​តាម​ដង​វិ​ថី បាន​ទាក់ទាញ​អារម្មណ៍​យើង​នាំ​ឱ្យ​យើង​ភ្លេច​អស់​នូវ​ការ​ហត់នឿយ​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ជើង ។ ជួន​យើង​កំពុង​ធ្វើ​ដំណើរ អារម្មណ៍​យើង​គិត​ទៅ​កិច្ចការ​អ្វីមួយ យើង​ភ្លេចខ្លួន​ថា យើង​កំពុង​ធ្វើ​ដំណើរ​ផង តែ​ដើរទៅ​ដល់ ឬ​ក៏​ហួស​ទីដៅ​ដោយ​មិនដឹង​ខ្លួន​តែ​ម្តង ។

ពេល​ប្រកបការងារ​ដោយ​ពលកម្ម បើ​យើង​ចេះ​ផ្លាស់​ប្តូរ​មុខការ​របស់​យើង ដូច​ជារ​ត់ទៅ​រែក​ទឹក​មួយ​ភ្លែត ធ្វើ​នេះ​បន្តិច ធ្វើ​នោះ​បន្តិច ការ​ផ្លាស់​ប្តូរ​ការងារ​យ៉ាងនេះ​នាំ​ឱ្យ​យើង​ធូរ​កម្លាំង​ច្រើន មិនជា​ហត់នឿយ​ប៉ុន្មាន​ទេ ទោះបី​ត្រូវ​ប្រកបការងារ​នោះ​អស់​រយៈពេល​ច្រើន​ម៉ោង​ក៏​ដោយ ។

យើង​សឹង​ជ្រាប​ស្រាប់​ហើយ​ថា ពេល​កងទ័ព​ធ្វើ​ដំណើរ តែងតែមាន​ច្រៀង​ចម្រៀង​យាត្រា ហើយ​បោះ​ជំហាន​លាន់​សំឡេង ប្រកបដោយ​សង្វា​ក់ យ៉ាង​មាន​របៀបរៀបរយ ធ្វើ​យ៉ាងនេះ​ក៏​ជា​មធ្យោបាយ​បន្ធូរ​ការ​នឿយហត់​នៃ​យុទ្ធ​ជន​ដែរ ។

អ្នក​ដែល​មិន​ធ្លាប់​មានការ​ពិសោធ​ក្នុង​ជីវភាព​ខ្លួន តែង​ប្រើ​កម្លាំង​ដើម្បី​ធ្វើ​ការងារ បើ​ប្រកបការងារ​អ្វីមួយ ហើយ​ប្រឹង​តែ​ធ្វើការ​នោះ​មួយ​កន្លែង​ច្បាស់​ជា​ឆាប់​ហត់នឿយ​អស់កម្លាំង​មិន​ខាន ។ តួយ៉ាង​រឿង​រែកពន់​ជាដើម បើ​យើង​រែកពន់​តែ​ស្មា​ម្ខាង​នោះ​ប្រាកដជា​ឆាប់​ចុក​ស្មា​ហើយ​ឆាប់​អស់កម្លាំង​ណាស់ ផ្ទុយ​ទៅ​វិញ​បើ​យើង​ចេះ​ផ្លាស់​ស្មា​រែក ម្តង​រែក​ស្មា​ខាងស្តាំ ម្តង​រែក​ស្មា​ខាងឆ្វេង នោះ​យើង​អាច​រែក​អ​ម្រែ​ក​ដ៏​ធ្ងន់ ហើយ​ធ្វើ​ដំណើរ​បាន​ឆ្ងាយ ដោយ​មិនសូវ​ហត់នឿយ​ប៉ុន្មាន​ឡើយ ។ ក្រៅពី​នេះ​ដូច​ជា​រឿង​ឈរ​ធ្វើការ បើ​យើង​ចេះ​តែ​ឈរ​មួយ​កន្លែងធ្វើការ មុខជា​ឆាប់​រួយជើង អស់កម្លាំង​ជា​មិន​ខាន តែបើ​ឈរ​ផង អង្គុយ​ផង​នោះ ទោះជា​ការ​មមាញឹក​យ៉ាងណា​ក៏​មិន​ងាយ​អស់កម្លាំង មិន​ងាយ​ហត់នឿយ​ឡើយ ។

នៅ​លើ​ទីវាល​ដ៏​ល្ហល្ហេវ​មួយ បើ​យើង​ដើរ​តែ​ម្នាក់ឯង ដៃ​ទាំង​សងខាង​បង់បោយ​ចុះឡើង​ស្តាប់​ឮ​តែ​សំឡេង ស្រោក​ៗ ! លាន់​ចេញពី​ស​ម្រិ​ប​ជើង​ខ្លួនឯង ធ្វើ​ដំណើរ​បណ្តើរ ត្រចៀក​ស្តាប់​ស្នូរ​ជើង​បណ្តើរ ដើរ​យូរ​ទៅ សំឡេង​ដ៏​គ្មាន​ន័យ​នេះ​វា​លាន់ឮ ផ្ទួន​ៗ ធ្វើ​ឱ្យ​សកម្មភាព​ខួរក្បាល​យើង​កាន់តែ ខ្សោយ​ទៅ​ៗ ទីបំផុត​យើង​ក៏​ត្រូវ​អស់កម្លាំង​ហត់នឿយ​យ៉ាង​ខ្លាំង ។

ក៏​ប៉​ន្តែ ប្រសិនបើ​យើង​ដើរ​បណ្តើរ ហើយ​ច្រៀង​រហ៊ឹម​ៗ ឬ​ក៏​មាន​មិត្តភក្តិ​ដើរ​កំដរ​និយាយ​ឆ្លង​ឆ្លើយ​គ្នា​បណ្តើរ នោះ​ទិដ្ឋភាព​វា​ផ្ទុយ​ពី​នេះ​ស្រឡះ ។ ព្រោះ​ខណៈ​នេះ​នៅ​ជុំវិញ​ខ្លួន​ខួរក្បាល​យើង​មាន​ប្រតិស្ឋ​ចេញ​សកម្មភាព​ថ្មី ហើយ​សកម្មភាព​ថ្មី​នេះ​វា​ជ្រែក​យក​ទី​ថ្មី​របស់​វា ធ្វើ​ឱ្យ​សកម្មភាព​ដើម​ធ្លាក់​ចុះ ខ្សោយ​ទៅ​ៗ បណ្តោយ​ឱ្យ​សកម្មភាព​ថ្មី​មាន​ប្រៀប​បាន​ជាង​។ ការ​ផ្លាស់​ប្តូរ​អារម្មណ៍​នេះ​បាន​ធ្វើ​ឱ្យ​យើង​ស្វាង​ស្មារតី​ភ្លេច​អស់​ការ​នឿយហត់ ។ ដូច្នេះ​ការ​ធ្វើ​ដំណើរ​ដោយ​មាន​គ្នា​ច្រើន ហើយ​និយាយ​ឆ្លើយឆ្លង​គ្នា​បណ្តើរ​ផង អាច​ឱ្យ​យើង​មិន​ងាយ​ឆាប់​ហត់​បានជា​ប្រាកដ ៕