ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​០៦​វិច្ឆិកា ភ្លៀង​នឹង​បន្ត​ធ្លាក់​ច្រើន​នៅ​តំបន់​មាត់សមុទ្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំបន់​មាត់សមុទ្រ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ឯ​រាជធានី​ភ្នំពេញ ស្វាយ​រៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ​និង​ខេត្តតាកែវ

រាជធានី​ភ្នំពេញ ៖ តំបន់​មាត់សមុទ្រ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ឯ​រាជធានី​ភ្នំពេញ ស្វាយ​រៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ​និង​ខេត្តតាកែវ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ចំណែក​ខេត្ត​ចំនួន​១៥​ទៀត​រួម​មាន​៖​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះ​វិហារ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ សៀមរាប និង ខេត្តកំពង់ធំ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៦ វិច្ឆិកា ២០១៦ ។

នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៦ ៕