ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំបច្ច័យអង្គកឋិន​ចំនួន១០លានរៀលប្រគល់នូលនិធិមន្ទីរ​ពេទ្យ​គន្ធបុប្ផា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុម​គ្រួសារ​លោក​ឧបាសិកា ​អ៊ឹ​ង ហ៊ុយ​ហួង​ ហៅ​លោកយាយម៉ៅ ហួង ​រស់នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ប្ញស្សី​​កែវ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ​តុលា ឆ្នាំ​២០១៦ បាន​នាំ​យក​ថវិកា​ចំនួន១០​លាន​រៀល ដែល​បាន​ពី​ការ​ដង្ហែ​កឋិនទាន​បាន​យក​ទៅ​ប្រគល់​ជូន​មូលនិធិ​នៃ​មន្ទីរពេទ្យ គន្ធ​បុប្ផា ដើម្បី​ចូលរួម​រំលែក​ការ​ខ្វះខាត​របស់​មន្ទីរពេទ្យ​អោយ​បាន​ដំណើរ​បម្រើ​មនុស្សធម៌​ជួយ​

រាជធានី​ភ្នំពេញ​ ៖ ក្រុម​គ្រួសារ​លោក​ឧបាសិកា ​អ៊ឹ​ង ហ៊ុយ​ហួង​ ហៅ​លោកយាយម៉ៅ ហួង ​រស់នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ប្ញស្សី​​កែវ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ​តុលា ឆ្នាំ​២០១៦ បាន​នាំ​យក​ថវិកា​ចំនួន១០​លាន​រៀល ដែល​បាន​ពី​ការ​ដង្ហែ​កឋិនទាន​បាន​យក​ទៅ​ប្រគល់​ជូន​មូលនិធិ​នៃ​មន្ទីរពេទ្យ គន្ធ​បុប្ផា ដើម្បី​ចូលរួម​រំលែក​ការ​ខ្វះខាត​របស់​មន្ទីរពេទ្យ​អោយ​បាន​ដំណើរ​បម្រើ​មនុស្សធម៌​ជួយ​សង្គ្រោះ​កុមារ​រង​គ្រោះ​ដោយ​ជំងឺ​និង​គ្រោះថ្នាក់​ផ្សេង​ៗ នៅ​កម្ពុជា​។

នៅ​ក្នុង​ការ​ប្រគល់​អំណោយ​នេះ មានការ​អញ្ជើញ​ចូលរួម​ទទួល​ពី​លោក DENIS LAURENT អនុប្រធាន​មូលនិធិ​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​ជា​តំណាង​លោក BEAT RICHNER ប្រធាន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​លោកយាយ ដែល​ជា​ម្ចាស់​អំណោយ​និង​ក្រុម​គ្រួសារ​ផង​ដែរ​។

នា​ឱកាស​នោះ​លោក​ឧបាសិកា​អ៊ឹ​ង ហ៊ុយ​ហួង​ហៅ​លោកយាយ ម៉ៅ ហួង បាន​មាន​ប្រសាសន៍​ថា ថវិកា​ទាំងនេះ បាន​មក​ពី​បុណ្យ​កឋិនទាន​សាមគ្គី​កាល​ពេល​កន្លង​មក ដែល​ថវិកា​ពាក់កណ្តាល​យក​ទៅ​វេ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​នៅ​វត្ត ពោធិ​អង្គ​ម្រេញ ក្នុងស្រុក​អង្គស្នួល​និង​ថវិកា​មួយ​ចំនួន​បាន​យក​មក​ប្រគល់​ជូន​មូលនិធិ​មន្ទីរពេទ្យ គន្ធ​បុប្ផា​នៅ​ពេល​នេះ​។

លោកយាយ បាន​បន្ត​ថា ដោយ​មើលឃើញ សកម្មភាព​មនុស្សធម៌ របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ក្នុង​ការ​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ដោយ​ពុំ​យក​ប្រាក់  និង​ស្រប​តាម​ការ​អំពាវ​នា​រក​ជំនួយ របស់​មូលនិធិ​មន្ទីរពេទ្យ គុ​ន្ធា​បុប្ផា ក៏​ដូច​ជា​រាជរដ្ឋាភិបាល​លោកយាយ ក៍បាន​ផ្តួចផ្តើម​ដង្ហែ​កឋិនទាន​ដើម្បី​ប្រមូល​បច្ច័យ​ដើម្បី​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ និង​ជា​ការ​ចូលរួម​បំពេញ​នូវ​កុសល​ផង​ដែរ​។

លោក DENIS LAURENT អនុប្រធាន​មូលនិធិ​មន្ទីរពេទ្យ គន្ធ​បុប្ផា ក៏​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ទឹកចិត្ត​ដ៏​សប្បុរស​មួយ​ដែល​លោកយាយ ហើយ​និង​ក្រុម​គ្រួសារ បាន​គិតគូរ​ដល់​កុមារ​កម្ពុជា និង​មន្ទីរពេទ្យ​ដែល​កំពុង​ជួប​ការ​ខ្វះខាត និង​ការ​រួមចំណែក​ក្នុង​ការ​ចំណាយ​របស់​រាជរដ្ឋាភិបាល​។លោក​ក៏​បាន​ថ្លែង​អំណរ​អរគុណ​ដល់​ក្រុម​គ្រួសារ​របស់​លោកយាយ ម៉ៅ ហួង ហើយ​លោក​នឹង​សន្យា​ថា និង​យក​ថវិកា​នេះ​ទៅ​ប្រគល់​ជូន​មូលនិធិ​ដើម្បី​ចាត់ចែង​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​កុមារ​នៅ​កម្ពុជា​។

តាម​ការ​បញ្ជាក់​របស់​លោក​អនុប្រធាន​មូលនិធិ​ថា សាខា​មន្ទីរពេទ្យ គន្ធ​បុប្ផា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន៥​កន្លែង នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន ៤​កន្លែង និង​នៅ​ខេត្តសៀមរាប​មួយ​កន្លែង ហើយ​នៅ​ភ្នំពេញ មាន​កុមារ​កម្ពុជា​ចូល​មក​ព្យាបាល​នៅ​ក្នុង​មួយ​ថ្ងៃ​ប្រមាណ ១៦០០​នាក់​ទៅ ២០០០​នាក់​ដែល​ត្រូវ​ចំណាយ​ថវិកា​រាប​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។