ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ទីទ័ល​ក្រ​គ្មាន​ទីពឹង​ទទួល​អំណោយ​សប្បុរ​ជនតា​មរយៈ​លោក ស៊ឹ​ម ពិសិដ្ឋ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៦ លោក ស៊ឹ​ម ពិសិដ្ឋ ប្រជា​ពលរ​ដ្ធ​រស់នៅ​ក្នុងភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ បាន​នាំ​យក​អំណោយ​ …

ខេត្តកណ្តាល ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៦ លោក ស៊ឹ​ម ពិសិដ្ឋ ប្រជា​ពលរ​ដ្ធ​រស់នៅ​ក្នុងភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ បាន​នាំ​យក​អំណោយ​សប្បុរ​ជន​ទៅ​ជូន​ដល់​លោកយាយ ស៊ឹ​ម នី អាយុ​៩០​ឆ្នាំ ទីទ័ល​ក្រ​គ្មាន​ទីពឹង​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ។

លោក ស៊ឹ​ម ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា លោកយាយ ស៊ឹ​ម នី គាត់​មាន​អាយុ​៩០​ឆ្នាំ មានការ​វង្វេងវង្វាន់​ម្តង​ៗ ហើយ​គឺជា​មនុស្ស​ចាស់ជរា​ទីទ័ល​ក្រ​គ្មាន​កូនចៅ​ចិញ្ចឹម សព្វថ្ងៃ​រស់នៅ​ក្នុង​កូនខ្ទម​ដ៏​កំសត់​ម្នាក់ឯង​លើ​ដី​របស់​អ្នកស្រុក​ឲ្យ​រស់នៅ​ពឹង​អាស្រ័យ​បាន​បងប្អូន​ជិតខាង​ដែល​មានចិត្ត​បុណ្យ​ផ្តល់​បាយ​សម្ល​ជូន​ដល់​លោកយាយ​ម្តង​ម្ការ ។

លោក ស៊ឹ​ម ពិសិដ្ឋ បន្ត​ទៀត​ថា អំណោយ​ដែល​នាំ​យក​មក​ជូន​លោកយាយ​នា​ពេល​នេះ​មាន​អង្ករ​១​បាវ ស្មើ​៥០​គីឡូក្រាម ទឹកត្រី​ទឹកស៊ីអ៊ីវ​៦​ដប ទឹក​ផ្លែ​ឈើ​១​កេស ត្រីខកំប៉ុង​១​យូរ ត្រីងៀត ព្រមទាំង​ថវិកា​៤០​ដុល្លារ និង ៤៤០០០​រៀល ដែល​ជា​អំណោយ​ទឹកចិត្ត​សប្បុរ​រសធម៌​របស់​លោក រឹម រ៉ា​ក​, លោក រឹម រិ​ទ្ធ និង​សប្បុរ​រស​ជន​ជា​ច្រើន​នាក់​ទៀត​ដែល​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ​តាម​ការ​មើលឃើញ​ពី​ទុក្ខ​លំបាក និង​អាណិតអាសូរ​របស់​លោកយាយ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ករប​ស់លោក (​ស៊ឹ​ម ពិសិដ្ឋ​) ។

លោក ស៊ឹ​ម ពិសិដ្ឋ បញ្ជាក់​ថា លោក រឹម រ៉ា​ក និង លោក រឹម រិ​ទ្ធ គឺជា​កូន​ក្នុង​ត្រកូល​កសិករ​ក្រីក្រ​មួយ មានស្រុក​កំណើត​នៅ​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ និង​ធ្លាប់​បាន​បួស​រៀន ហើយ​បាន​ទៅ​បំរើ​ការងារ​នៅ​ប្រទេស​កូរ៉េ​រយៈពេល​ជិត​៣​ឆ្នាំ​ហើយ ។ ដោយ​ពួក​គាត់​ធ្លាប់​តស៊ូ​ឆ្លងកាត់​ឧបសគ្គ​លំបាក​ជា​ច្រើន ទើប​រូប​លោក​ទាំង​២​នាក់​យល់​ពី​ទុក្ខ​លំបាក​របស់​អ្នកក្រ មាន​ទឹកចិត្ត​សប្បុរសធម៌​ខំ​កៀងគរ​រៃ​អង្គាស​ពី​ពលករ​នៅ​ប្រទេស​កូរ៉េ​ដូច​គ្នា បាន​លុយ​ជាង​១០០​ដុល្លារ​វេរ​តាម​វី​ង​ឲ្យ​រូប​លោក​(​ស៊ឹ​ម ពិសិដ្ឋ​)​ទិញ​ជា​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​យក​មក​ផ្តល់​ជូន​លោកយាយ ស៊ឹ​ម នី ។

លោក ស៊ឹ​ម ពិសិដ្ឋ បញ្ជាក់​បន្ត​ទៀត​ថា សម្រាប់​អំណោយ​សប្បុរសធម៌​របស់​សប្បុរសជន​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ក្រោម​ការ​គៀងគ​ពី លោក រឹម រ៉ា​ក និង លោក រឹម រិ​ទ្ធ ជួយ​ដល់​ចាស់ជរា​គ្មាន​ទីពឹង និង​អ្នក​ក្រីក្រ​នេះ គឺជា​លើក​ទី​២​ហើយ ដោយ​ប៉ុន្មាន​ថៃ​មុន​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ម្នាក់​រស់នៅ​ក្នុងភូមិ​ពោធិ៍​មៀ​វ ដេក​ឈឺ​គ្មាន​លុយ​មើលជំងឺ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ករប​ស់លោក (​ស៊ឹ​ម ពិសិដ្ឋ​) នូវ​ទឹកប្រាក់​ជាង​១០០​ដុល្លារ​ផង​ដែរ ។

ជា​ចុង​ក្រោយ​លោក ស៊ឹ​ម ពិសិដ្ឋ ជួសមុខ​ឲ្យ​លោកយាយ ស៊ឹ​ម នី និង​គ្រួសារ​ក្រីក្រ​ដែល​បាន​ទទួល​អំណោយ​សប្បុរសធម៌ សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសធម៌​របស់​បងប្អូន​ក្មួយ​ៗ​ម្ចាស់​ទាន​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ទាំងអស់ សូម​ទទួល​បាន​ជ័យ​ជំនះ​គ្រប់​ភារកិច្ច មាន​សុខភាព​ល្អ និង​សេចក្តីសុខ​សប្បាយ​គ្រប់​ពេល​វេលា ហើ​ង​សង្ឃឹមថា បងប្អូន និង​ក្មួយ​ៗ នឹង​ជួយ​ដល់​ជន​ចាស់ជរា​គ្មាន​ទីពឹង និង​ជន​ក្រីក្រ​បន្តបន្ទាប់​ទៀត គេ​ថា ធ្វើបុណ្យ​ទាន់​ខែភ្លឺ ដើម្បី​ទទួល​បាន​កុសលផល​បុណ្យ​ទាំងអស់​គ្នា ៕