ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ក្រុមហ៊ុន​ពេជ្រ ចែក​រថយន្ដ​ជាង​1​ពាន់​គ្រឿង​និង​ខុន​ដូ​400​បន្ទប់​ដល់​បុគ្គលិក

7 ឆ្នាំ មុន

លោក​Savji Dholakia ថៅកែ​ក្រុមហ៊ុននាំចេញ​ពេជ្រ​នៅ​ក្រុង​Surat រដ្ឋ​ឃូ​ស​រ៉ាត ប្រទេស​ឥណ្ឌា បាន​ចែក​រថយន្ដ​ចំនួន​១.២៦០​គ្រឿង និង​ខុន​ដូ​ចំនួន​៤០០​បន្ទប់ រួម​ទាំង​គ្រឿងអលង្ការ​ដល់​បុគ្គលិក​មុន​ឈាន​ដល់​

លោក​Savji Dholakia ថៅកែ​ក្រុមហ៊ុននាំចេញ​ពេជ្រ​នៅ​ក្រុង​Surat រដ្ឋ​ឃូ​ស​រ៉ាត ប្រទេស​ឥណ្ឌា បាន​ចែក​រថយន្ដ​ចំនួន​១.២៦០​គ្រឿង និង​ខុន​ដូ​ចំនួន​៤០០​បន្ទប់ រួម​ទាំង​គ្រឿងអលង្ការ​ដល់​បុគ្គលិក​មុន​ឈាន​ដល់​ពិធីបុណ្យ​ប្រពៃណី​ជាតិ «​ឌី​វ៉ា​លី​» (Diwali) ដែល​ទើប​កន្លង​មក​ថ្មី​ៗ​នេះ ។

លោក​Dholakia ប្រាប់ AFP ថា «​គោលដៅ​របស់​យើង​ចង់ឱ្យ​បុគ្គលិក ម្នាក់​ៗ​មានផ្ទះ​សម្បែង និង​រថយន្ដ​ផ្ទាល់ខ្លួន ដូច្នេះ​យើង​សម្រេចចិត្ដ​ផ្ដល់​រង្វាន់​ជា​រថយន្ដ​, ផ្ទះ និង​គ្រឿងអលង្ការ​ដល់​បុគ្គលិក​» ។

ក្រុមហ៊ុន​នឹង​ចំណាយ​ប្រាក់​ប្រហែល​៥០០​លាន​រូពី សម្រាប់​ជា​រង្វាន់​នៅ​ក្នុង​គម្រោងការ​ឆ្លើយ​តប​នឹង​ភក្ដីភាព​ដល់​បុគ្គលិក​មួយ​ចំនួន ក្នុង​ចំណោម​បុគ្គលិក​សរុប​ចំនួន​៥.៥០០​នាក់ ។

បុគ្គលិក​ភាគច្រើន​នៃ​ក្រុមហ៊ុន​នោះ រមែង​ទទួល​បាន​រង្វាន់​ពី​ចៅហ្វាយ ក្នុងអំឡុងពេល​បុណ្យ​Diwali បុ​ន្ដែ​សម្រាប់​ពិធីបុណ្យ​លើក​នេះ គឺជា​រង្វាន់​មាន​តម្លៃ​ខ្ពស់​ជាង​ពេល ណា​ៗ​ទាំងអស់ គិត​តាំងពី​ឆ្នាំ​២០១២​មក ។ នៅ​ឆ្នាំ​២០១២ ម្ចាស់​ក្រុមហ៊ុន​បាន​ផ្ដល់​រថយន្ដ​ដល់​បុគ្គលិក​ចំនួន​៣​នាក់ ជា​ការ​ឆ្លើយ​តបគុណ​បំណាច់​បម្រើ​ការងារ​បាន​ល្អ​របស់​ពួក​គេ ។
ក្រោយមក​នៅ​ឆ្នាំ​២០១៤ មហាសេដ្ឋី​ម្ចាស់​ក្រុមហ៊ុន​នោះ បាន​ផ្ដល់​រថយន្ដ​ចំនួន​៤៩១​គ្រឿង និង​ខុន​ដូ​ចំនួន​២០៧​បន្ទប់​ដល់​បុគ្គលិក នៅ​ក្នុង​គម្រោងការ​មាន​លក្ខណៈ​ដូច​គ្នា ។
ក្រុមហ៊ុន​ពេជ្រ​របស់​លោក​Dholakia គឺជា​ផ្នែក​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ឈានមុខ នៅ​ក្រុង​Surat  ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពេជ្រ​របស់​ឥណ្ឌា និង​នាំ​ចេញ​ពេជ្រ​ទៅ​៧៥​ប្រទេស​នៅ​លើ​ពិ​ព​ភ​លោក ៕