ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ជប៉ុន​ស្លា.ប់​ជាង​200​នាក់​ក្នុង​មួយ​ឆ្នាំ​ព្រោះ​ធ្វើការ​លើស​ម៉ោង

7 ឆ្នាំ មុន

រដ្ឋាភិបាល​ជប៉ុន​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​អ្នក​ស្លា.ប់​បាត់បង់​ជីវិត​ព្រោះតែ​ធ្វើការ​លើស​ម៉ោងជាង​២០០​នាក់​ក្នុង​មួយ​ឆ្នាំ ទោះបីជា​មានច្បាប់​មិន​ឱ្យធ្វើ​ការ​លើស​ម៉ោង​កំណត់​ក៏​ដោយ ។

រដ្ឋាភិបាល​ជប៉ុន​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ព្រោះតែ​ធ្វើការ​លើស​ម៉ោងជាង​២០០​នាក់​ក្នុង​មួយ​ឆ្នាំ ទោះបីជា​មានច្បាប់​មិន​ឱ្យធ្វើ​ការ​លើស​ម៉ោង​កំណត់​ក៏​ដោយ ។

គណៈរដ្ឋមន្ដ្រី​ជប៉ុន​បាន​ព្រមព្រៀង​លើ​របាយការណ៍​ស្តី​ពី​ការ​ស្លាប់​របស់​អ្នកធ្វើការ​លើស​ម៉ោង​។ ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក មាន​អ្នកធ្វើការ​ច្រើន​លើស​ពេល​កំណត់ ស្លាប់​ជាង​២០០​នាក់ ក្នុង​មួយ​ឆ្នាំ និង​តួលេខ​ខ្ពស់​ក្នុង​រយៈពេល​១០​ឆ្នាំ កន្លង​មាន​ជនជាតិ​ជប៉ុន​ស្លាប់​ច្រើន​ដល់​ទៅ​៣៩២​នាក់​ក្នុង​មួយ​ឆ្នាំ ។

ក្រុមហ៊ុន​នានា​ក្នុង​ប្រទេស​ជប៉ុន​ប្រហែល​២១% មាន​របាយការណ៍​បញ្ជាក់​ថា បុគ្គលិក​មួយ​ចំនួន​បម្រើ​ការ​លើស​ពេល​ច្រើន​ជាង​៨០​ម៉ោង ក្នុង​មួយ​ខែ​កាលពី​ឆ្នាំ​មុន ហៅ​ថា​ជា «​គន្លង​នៃ​ក្តី​ស្លាប់​លើ​ការ​ធ្វើការ​ហួសកំណត់​» ។ រដ្ឋាភិបាល​ជប៉ុន បាន​ចេញ​ច្បាប់​មួយ​នៅ​ឆ្នាំ​២០១៤ ដើម្បី​ការពារ​ការ​ធ្វើការ​ធ្ងន់​រហូត​ដល់​ស្លាប់​និង​ធ្វើ​អត្តឃាត​ពី​ការងារ ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ពី​ការ​ធ្វើការ​លើស​ម៉ោង ។

កន្លង​មក​ក្រុមហ៊ុន​ជា​ច្រើន​លុប​បំបាត់​មិន​ឱ្យ​បម្រើ​ការងារ​លើស​ម៉ោង​របស់​បុគ្គលិក​ដូច​ជា​អនុញ្ញាត​ឱ្យ​យក​ការងារ​នៅ​ធ្វើ​នៅផ្ទះ ឬ​បន្ថយ​ពេលធ្វើការ​រួម​ទាំង​កាត់​បន្ថយ​ប្រាក់​ឈ្នួល និង​វិធីសាស្ត្រ​ដែល​ប្រើ​ច្រើន​បំផុត គឺ​ការ​ទទួល​បុគ្គលិក​បណ្ដោះអាសន្ន​ទទួល​ប្រាក់​ឈ្នួល​គិត​ជា​ម៉ោង ជំនួស​បុគ្គលិក​បម្រើ​ការ​ជា​ប្រចាំ ៕