ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កើត​ដំបៅ​ទឹកនោមផ្អែម ប្រតិកម្ម​ស្បែក កើត​ពិស សត្វ​ទិច​ឬ​ខាំ ឈប់បារម្ភ​​! ស្លឹក​ម្ជុល​ពេជ្រ​ជួយ​បាន

7 ឆ្នាំ មុន

ថ្ងៃនេះ​សូមបង្ហាញ​បងប្អូន​ទាំងអស់​គ្នា ដែល​នៅ​ក្នុង​បណ្ដាញ Facebok អោយ​បានដឹង និង​ស្គាល់​ច្បាស់​បន្ថែម​ទៀត​ អំពី​រុក្ខជាតិ​ដែល​មានប្រយោជន៍ដ៏សំខាន់មួយ ​ដែល​អាច​ជួយ​ជីវិត​មនុស្ស និង​សត្វ​អោយ​រួច​ផុតពី​គ្រោះថ្នាក់​បាន​ ។

(សម្រួលអត្ថបទដោយ ៖ អ៊ាង សុផល្លែត សូមចូលទៅចុច Like ផេកហ្វេសប៊ុកផ្ទាល់ អ៊ាង សុផល្លែត Sophalleth ដើម្បីទទួល​បានចំណេះ​ដឹងថ្មីៗអំពីបច្ចេកទេសកសិកម្ម និងការព្យាបាលជំងឺ តាមបែបធម្មជាតិ)

ថ្ងៃនេះ​សូមបង្ហាញ​បងប្អូន​ទាំងអស់​គ្នា ដែល​នៅ​ក្នុង​បណ្ដាញ Facebok អោយ​បានដឹង និង​ស្គាល់​ច្បាស់​បន្ថែម​ទៀត​ អំពី​រុក្ខជាតិ​ដែល​មានប្រយោជន៍ដ៏សំខាន់មួយ ​ដែល​អាច​ជួយ​ជីវិត​មនុស្ស និង​សត្វ​អោយ​រួច​ផុតពី​គ្រោះថ្នាក់​បាន​ ។

រុក្ខជាតិ​នេះ​ឈ្មោះ​ដើម «ម្ជុល​ពេជ្រ» វា​អាច​ជួយ​ព្យាបាល​ជម្ងឺ​ដូច​ជា ៖ ដំ​បៅ​អ្នកកើតទឹកនោមផ្អែម, គ្រុនឈាម, ពងបែក​ក្នុង​មាត់, កើត​រឺ​ម, បូស​, ឈឺធ្មេញ, ពស់​ចឹក,​ ក្អែបខាំ, ខ្ទួយ​ទិច, និងវា​អាច​បង្ក្រាប​ពិសបាន​គ្រប់មុខ ទាំង​ជម្ងឺ​ពិស ទាំង​សត្វ​ពិ​ស​ចឹក ឬទិច ដ៏​ពូកែ​ស័ក្ដិសិទ្ធិ​ ។

ឈ្មោះ​ខ្មែរ​ ៖ ម្ជុល​ពេជ្រ
ឈ្មោះ​ថៃ ​៖ เสลดพังพอน
ឈ្មោះ​វិទ្យាសាស្ដ្រ​ ៖ Barleria lupulina Lindl.
ឈ្មោះ​អំបូរ ​៖ Acathaceae
ផ្នែក​ប្រើប្រាស់​ ៖ ស្លឹក ដើម និង ឫស​ ។
គុណប្រយោជន៍ ៖ ជួយ​បន្សាប​ជាតិពុល បំបាត់​ការ​ឈឺចាប់ បូស ក្អក គ្រុនឈាម ឈឺធ្មេញ គ្រុនពោះវៀន ថ្លោះ​គ្រេច ​។
កម្រិត​ប្រើ​ ៖ 9-10​ក្រាម ​ដោយ​ផឹក​ប្រចាំ​ថ្ងៃ​ ។

ប្រសិនបើ​ ​ស​ង្ស័​យ​នៅ​ក្នុង​ខ្លួន​យើង​ប្រហែលជា​កើត​ពិ​ស ​ត្រូវ​បេះ​ស្លឹក​ដែល​ចាស់​ៗ​ ចំ​នួន ៧​ទៅ៨សន្លឹក លាង​ទឹក​អោយ​ស្អាត ដាក់​ចូល​ក្នុង​មាត់ ​ហើយ​ទំពាវា ​អោយ​ម៉ដ្ឋ​បន្តិច​សឹម​ផឹកទឹក​តាម​ក្រោយ មួយ​ថ្ងៃ​បី​ដង ក្រោយ​បាយ​រួច វា​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់​ ។

ជាឧទាហរណ៍ជាក់ស្តែង ក្រុម​គ្រួសារ​របស់ខ្ញុំ​ផ្ទាល់​ធ្លាប់​ប្រើ ​ទើប​ដឹង​ច្បាស់​ពី​ផលប្រយោជន៍​របស់​វា ជា​ពិសេស​មួយ​អាទិត្យ​មុន​នេះ ពី​ក្បាល​ព្រលប់​ខ្ញុំ​មិន​បាន​ឈឺ​អ្វី​ទាំងអស់ ដល់​ពេល​​គេង​លក់ដល់​ម៉ោង​២ ស្រាប់តែភ្ញាក់​ដឹងខ្លួនឡើង ​ឈឺ​ជើង ហើយឈឺ​យ៉ាង​ខ្លាំង ​មិន​អាច​ដើរ​បាន ខ្ញុំ​​ស​ង្យ័​យ​ថា ​កើត​ពិ​ស ហើយខ្ញុំ​ក៏​យកស្លឹកម្ជុល​ពេជ្រ ញ៉ាំ​វា​មួយ​ថ្ងៃ​បី​ដង ក្រោយមក​វា​ក៏​បានជា​ដូច​ធម្មតា​វិញ ។ បើ​យើង​កើត​ពិ​ស ព្យាបាលដោយ​ថ្នាំពេទ្យ​មិន​ងាយ​ត្រូវ​ទេ(សូម​បញ្ជាក់ថា បើ​យើង​ញាំ​វា ញ៉ាំ​ល្មម ពេលបាត់​ឈឺ​ឈប់ញ៉ាំ​)​ ។

សម្រាប់​ដំបៅ​អ្នកកើតទឹកនោមផ្អែម យើង​អាច​ បុក​ស្លឹក ឬ​ទ្រួ​យ​វា ​បិទ​ក​ន្លៃ​ង​ដែល​របួស​បន្ថែម​ទៀត​ ដើម្បី​អោយឆាប់​ជា ហើយអាចហូប​ផង និងបុក​បិទមុខ​របួស​ផង ​ទើបឆាប់​ទទួល​បាន​ប្រសិទ្ធភាព​ ។ ការ​ទទួល​បាន​លទ្ធផល និង​ប្រភព​ផ្ទាល់​ពី ​៖ Chantha Long ។

លើស​ពី​នេះទៅទៀត រុក្ខជាតិ​ «ម្ជុល​ពេជ្រ» ​​មាន​លក្ខណៈសម្បត្តិ​ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​សើស្បែក ប្រតិកម្ម​អា​ឡែ​ហ្ស៊ី រលាក ឆ្កែ​ខាំ សត្វ​មាន​ពិស​ខាំ ឬ​ទិច ដោយ​បុក​ស្លឹក​វា​យក​ទៅ​លាប ឬ​បិត​ ។ ឆ្កែ​ខាំ​ត្រូវ​យក​ស្លឹក​១​ក្តាប់​បុក​លាយ​បាយកក​ បិទ​លើ​មុខរបួស ជាការស្រេច ។

** សូម​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ច្បាស់លាស់ និង​អស់​លទ្ធភាព​ជា​មុន​។ វិធី​នេះ​អាច​ប្រើ​សាកល្បង​នៅ​ពេល​ដែ​រអ្នក​មិន​មាន​ជម្រើស​ផ្សេង​។

សូមបញ្ជាក់ថា រុក្ខជាតិ​«ម្ជុល​ពេជ្រ»នេះ ងាយស្រួលដាំ លោក-អ្នកក៏អាចដាំវាក្នុងផើងផ្កានៅតាមគេហដ្ឋានបានផងដែរ ។