ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជូន​មនុស្ស​ទៅ​ប្រតិបត្តិការ​លើ​លំហ​អវកាសនិង​ត្រៀម​សង់​ស្ថានីយ​អវកាស​របស់​ខ្លួន​នៅ​ឆ្នាំ​2020

7 ឆ្នាំ មុន

AFP បាន​ផ្សាយ​ដោយ​យោង​តាម​ស៊ី​ន​ហួរ​បស់​ចិន​ថា ចិន​បាន​បញ្ជូន​មនុស្ស​ទៅ​ប្រតិបត្តិការ​លើ​លំហ​អវកាស​កាលពី​ថ្ងៃ​ទី​១៧ តុលា ២០១៦ ក្នុង​ដំណើរ​ឆ្ពោះទៅ​សាងសង់​ស្ថានីយ​អវកាស​របស់​ខ្លួន ។ លោក​ជី​ន ហៃ​ប៉េង និង​

AFP បាន​ផ្សាយ​ដោយ​យោង​តាម​ស៊ី​ន​ហួរ​បស់​ចិន​ថា ចិន​បាន​បញ្ជូន​មនុស្ស​ទៅ​ប្រតិបត្តិការ​លើ​លំហ​អវកាស​កាលពី​ថ្ងៃ​ទី​១៧ តុលា ២០១៦ ក្នុង​ដំណើរ​ឆ្ពោះទៅ​សាងសង់​ស្ថានីយ​អវកាស​របស់​ខ្លួន ។ លោក​ជី​ន ហៃ​ប៉េង និង​លោក​ឈិ​ន តុង ជា​អ្នក​អវកាស​ធ្វើ​ដំណើរ​តាម​យាន «Shenzhou-11» ដែល​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​បញ្ជូន​ផ្កាយ​រណប «​ជីវ​ឈួ​ន​» លើ​វាល​ខ្សាច់​កូ​ប៊ី ។

អ្នក​អវកាស​ទាំង​២​នាក់​នោះ​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់ទី​តាំង Tiangong-2 ក្នុង​រយៈពេល​២​ថ្ងៃ និង​ស្ថិត​នៅ​ទីនោះ​៣០​ថ្ងៃ​ទៀត ទើប​វិល​ត្រឡប់​មក​ផែនដី​វិញ ។ លោក Jin អាយុ​៥០​ឆ្នាំ ធ្លាប់​ទៅ​ប្រតិបត្តិការ​នៅ​លើ​លំហ​អវកាស​ចំនួន​២​លើក​មក​ហើយ និង​ធ្វើ​ជា​អ្នកបញ្ជា​នៅ​បន្ទប់​សាកល្បង​លើ​លំហ​អវកាស​ដែល​បើក​កាលពី​ខែកញ្ញា​កន្លង​មក ។ ពួក​គេ​ទាំង​២​នាក់​នឹង​សាកល្បង​ជួសជុល​ឧបករណ៍​នៅ​ក្នុង​រង្វង់​គោចរ ។

របាយការណ៍​បញ្ជាក់​ថា ចិន​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ទៅ​លើ​គម្រោងការ​អវកាស ក្នុង​មហិច្ឆតា​ដើរ​ឱ្យទាន់​សហរដ្ឋអាមេរិក និង​អឺរ៉ុប រួម​ទាំង​បាន​ប្រកាស​កាលពី​ខែមេសា​២០១៦​ថា មាន​ទិស​ដៅ​នឹង​បង្ហោះ​យានអវកាស​ឡើង​ទៅ​គោចរ ចុះ​ចត និង​ស្រាវជ្រាវ​លើ​ភព​ព្រះ​អង្គារ​នៅ​ឆ្នាំ​២០២០ ។

ក្រៅពី​នេះ​ចិន​មាន​ទិស​ដៅ​សង់​ស្ថានីយ​អវកាស​របស់​ខ្លួន ដោយ​មាន​មនុស្ស​ប្រចាំការ​នៅ​ឆ្នាំ​២០២២ ហើយ​បញ្ជូន​មនុស្ស​របស់​ខ្លួន​ទៅ​ជាន់​លើ​ភព​ព្រះ​ចន្ទ​ឱ្យ​បាន ៕