ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​នានា​សម្រាប់​ផ្ទៃមុខ​អ្នកមាន​ខ្លាញ់

7 ឆ្នាំ មុន

ស្បែក​មុខ​មាន​ខ្លាញ់​ច្រើន​អាច​ពិបាក​ក្នុង​ការ​ដោះស្រាយ ។ ជាតិ​ខ្លាញ់​លើស​ដែល​ប្រមូលផ្តុំ​នៅ​ស្រទាប់​ស្បែក​ខាងក្រៅ​ជា​ញឹកញាប់​នាំ​ឱ្យ​មុន​ខ្ទុះ មុន​ក្បាល​ខ្មៅ និង​បញ្ហា​រលាក​ស្បែក​ផ្សេង​ៗ​ទៀត ។ បញ្ហា​ស្បែក​មាន​ខ្លាញ់

ស្បែក​មុខ​មាន​ខ្លាញ់​ច្រើន​អាច​ពិបាក​ក្នុង​ការ​ដោះស្រាយ ។ ជាតិ​ខ្លាញ់​លើស​ដែល​ប្រមូលផ្តុំ​នៅ​ស្រទាប់​ស្បែក​ខាងក្រៅ​ជា​ញឹកញាប់​នាំ​ឱ្យ​មុន​ខ្ទុះ មុន​ក្បាល​ខ្មៅ និង​បញ្ហា​រលាក​ស្បែក​ផ្សេង​ៗ​ទៀត ។ បញ្ហា​ស្បែក​មាន​ខ្លាញ់​បង្ក​ឡើង​ដោយ​ហ្សែ​ន របប​អាហារ ភាព​តានតឹង​ច្រើន​ពេក ឬ​ការ​ផ្លាស់​ប្តូរ​អ៊័​រ​ម៉ូ​ន​ក្នុង​រាង​កាយ​ដោយសារ​ភាព​ពេញវ័យ ។

បញ្ហា​ស្បែក​មាន​ខ្លាញ់​ច្រើន​អាច​មានការ​លំបាក​ក្នុង​ការ​គ្រប់គ្រង ប៉ុន្តែ​មាន​មធ្យោបាយ​ជា​ច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ។ អ្នក​មិន​ចាំបាច់​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​គីមី និង​មាន​តម្លៃ​ថ្លៃ​នោះ​ទេ ។ មាន​មនុស្ស​ជា​ច្រើន​បាន​រក​ឃើញ​ថា​វិធី​ព្យាបាល​ដោយ​ធម្មជាតិ​ក៏​មាន​ប្រសិទ្ធភាព​ដូច​គ្នា​ដែរ ។

ខាងក្រោម​នេះ​វិធី ខ្លះ​ៗ​ក្នុង​ការ​ព្យាបាល​ដោយ​ធម្មជាតិ​សម្រាប់​ស្បែក​មុខ​មាន​ជាតិ​ខ្លាញ់ ។

១-​ស៊ុត​ស ៖
ស៊ុត​សមាន​វីតាមីន A ច្រើន​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំបាត់​ស្នាម​ជាំ ព្រមទាំង​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ភ្លឺ​ថ្លា​និង​រឹត​បន្តឹង​ស្បែក​មុខ​មាន​ខ្លាញ់ ។

វាយ​ស៊ុត​ស​មួយ​គ្រាប់ ទឹកក្រូច​ឆ្មារ​កន្លះ​ផ្លែ និង​លាយ​វា​ឲ្យ​ចូល​គ្នា​ល្អ ។ លាប​ល្បាយ​នេះ​នៅ​លើ​មុខ​របស់​អ្នក ទុក​វា​ចោល​រយៈពេល​១៥​នាទី បន្ទាប់​មក​លាង​វា​ចេញ​ជាមួយ​ទឹក​ក្តៅ ឧណ្ហ​ៗ ។ វា​នឹង​ជួយ​រឹត​បន្តឹង​ស្បែក​មុខ និង​ស្រូប​យកជាតិ​ខ្លាញ់​ដែល​លើស ។

២-​ទឹកក្រូច​ឆ្មារ ៖
ទឹកក្រូច​ឆ្មារ​គឺជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីត​ស៊ី​ទ្រិ​ច​មានមុខ​ងារ​ស្រូប​យកជាតិ​ខ្លាញ់​ពី​ស្បែក​មុខ ។ វា​ក៏​មាន​លក្ខណៈសម្បត្តិ​ជា​ថ្នាំ​សម្លាប់​មេរោគ​ដែល​អាច​ជួយ​ឲ្យ​ស្បែក​មាន​ពណ៌​ភ្លឺ​រលោង និង​ធ្វើ​ឲ្យ pH របស់​ស្បែក​មាន​តុល្យភាព ។

-​លាយ​ទឹកក្រូច​ឆ្មារ​មួយ​ស្លាបព្រា​កាហ្វេ ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​កាហ្វេ និង​ទឹកដោះ​គោមួយ​ស្លាបព្រា​កាហ្វេ ។ លាប​ល្បាយ​នេះ​លើ​មុខ​របស់​អ្នក និង​ទុក​វា​ចោល​រយៈពេល​១០​ទៅ​១៥ នាទី​មុន​ពេល​លាង​វា​ចេញ​ជាមួយ​ទឹក​ត្រជាក់ ។ ប្រសិនបើ​អ្នក​អនុវត្ត​រៀងរាល់ថ្ងៃ វិធី​នេះ​នឹង​ឲ្យ​លទ្ធផល​វិជ្ជមាន​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ។

៣-​យ៉ា​អួ ៖
យ៉ា​អួរ​មាន​អាស៊ីត​ឡាក់​ទិ​ក​ជួយ​កម្ចាត់​កោសិការ​ស្បែក ចាស់​ៗ និង​ស្រូប​យកជាតិ​ខ្លាញ់​ដែល​មាន​លើ​មុខ ។

-​លាប​យ៉ា​អួ​ធម្មតា​នៅ​លើ​មុខ​របស់​អ្នក និង​ទុក​វា​ចោល​រយៈពេល​១៥​នាទី ។ បន្ទាប់​មក​លាង​វា​ចេញ​ជាមួយ​ទឹក​ត្រជាក់ ។ ធ្វើ​បែប​នេះ​ម្តង​ជា​រៀងរាល់ថ្ងៃ ។

៤-​ប៉េងប៉ោះ ៖
ផ្លែ​ប៉េងប៉ោះ​ល្អ​បំផុត​សម្រាប់​ស្បែក​មុខ​ដែល​មាន​ខ្លាញ់​ច្រើន​ដោយសារ​តែ​លក្ខណៈសម្បត្តិ​ធ្វើ​ឲ្យ​ស្បែក​មុខ​ត្រជាក់ ភ្លឺ​ថ្លា និង​លក្ខណៈសម្បត្តិ​ស្រូប​យកជាតិ​ខ្លាញ់​លើស​របស់​វា។ បរិមាណ​វីតាមីន C ដ៏​ច្រើន​ដែល​មាន​ក្នុង​ប៉េងប៉ោះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ស្បែក​ដែល​ឆាប់​កើត​មុន ។ លើស​ពី​នេះ ជាតិ​អាស៊ីត​ស្រូប​យក​ខ្លាញ់​ដោយ​ធម្មជាតិ​នៅ​ក្នុង​ប៉េងប៉ោះ​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស​បាន ។

១-​កាត់​ប៉េងប៉ោះ​ជា​ពីរ​កំណាត់ និង​ត្រដុស​វា​នៅ​លើ​ស្បែក​មុខ​របស់​អ្នក ។
២-​ទុក​ឲ្យ​ទឹក​ប៉េងប៉ោះ​ជ្រាប​ចូល​ស្បែក​មុខ​របស់​អ្នក​យ៉ាង​ហោច​ណាស់​១៥​នាទី ។
៣-​លាង​ជម្រះ​ស្បែក​មុខ​របស់​អ្នក​ជាមួយនឹង​ទឹក​ត្រជាក់ ជូត​វា​ឲ្យ​ស្ងួត និង​លាប​គ្រី​ម​ផ្តល់​សំណើម​ដែល​គ្មាន​ជាតិ​ខ្លាញ់​លើ​ស្បែក​មុខ ។

៥-​ត្រសក់ ៖
ត្រសក់​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ស្បែក​មាន​ជាតិ​ខ្លាញ់​ផង​ដែរ ដោយសារ​តែ​លក្ខណៈសម្បត្តិ​ធ្វើ​ឲ្យ​ស្បែក​ត្រជាក់ និង​ជួយ​ស្រូប​យកជាតិ​ខ្លាញ់​ដែល​លើស ។ ស្របគ្នា​នេះ​ដែរ ជាតិ​វីតាមីន និង​រ៉ែ រួម​មាន​វីតាមីន A និង E ម៉ា​ញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម គឺ​ល្អ​សម្រាប់​ស្បែក​មុខ​មាន​ជាតិ​ខ្លាញ់ ។

-​កាត់​ផ្លែ​ត្រសក់​សរីរាង្គ​មួយ​បន្ទះ​ក្រាស់ និង​ត្រដុស​វា​លើ​មុខ​របស់​អ្នក​ឲ្យ​សព្វ ។ ទុក​ឱ្យ​វា​ចោល​ពេញ​មួយ​យប់ ហើយ​លាង​ចេញ​ដោយ​ទឹក​ក្តៅ​នៅ​ពេល​ព្រឹក ។ ធ្វើ​បែប​នេះ​រៀល​រាល់​ថ្ងៃមុន​ពេល​ចូល​គេង ៕