ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ឈើ​ល្មើសច្បាប់​ជា​ច្រើន​ដុំ នៅ​ស្រុក​កែវ​សីមា

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​

ខេត្តមណ្ឌលគិរី ៖ នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​កែវ​សីមា បាន​ធ្វើការ​ល្បាត ហើយ​ប្រទះ​ឃើញ​ឈើ​ល្មើសច្បាប់​ជា​ច្រើន​ដុំ ស្ថិត​នៅ​ចំណុច​លើ​ផ្លូវ ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដែល​ជនល្មើស​បាន​ទម្លាក់​ចោល​។

យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ​ដែរ កម្លាំង​កងរាជអាវុធហត្ថ ក៏​បាន​ធ្វើការ​ចាប់​យក​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ឈើប្រណិត​ចំនួន​៣០​ដុំ​។ វត្ថុ​តាង​ទាំងអស់ ត្រូវ​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី កំពុង​កសាង​សំណុំរឿង ដើម្បី​ប្រគល់​ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត​តាម​នីតិវិធី​៕