ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​គង្វាល​ពពែ​ម្នាក់ បាន​លង់ទឹក​ប្រឡាយ​ស្លា.ប់ !

7 ឆ្នាំ មុន

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​បាន​លង់ទឹក​ប្រឡាយ​ស្លា.ប់​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦​។ ត្រង់​ចំណុច​ប្រឡាយ​ទឹក​មួយ​ស្ថិត​ក្នុងភូមិ​ព្រៃ​តា​ព្រឹ​ត

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​បាន​លង់ទឹក​ប្រឡាយ​ស្លាប់​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦​។ ត្រង់​ចំណុច​ប្រឡាយ​ទឹក​មួយ​ស្ថិត​ក្នុងភូមិ​ព្រៃ​តា​ព្រឹ​ត ឃុំ​ស្ដេច​គង់​ខាងលិច​ស្រុក​បន្ទាយមាស ខេត្តកំពត​។ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​នគរបាល​អះអាង​ថា​ឈ្មោះ ប៉ោ ឃ្លី អាយុ​៣០​ឆ្មាំ និង​មាន​ប្ដី​ឈ្មោះ យិ​ន ស៊ា​ន អាយុ​៧៣​ឆ្នាំ នៅ​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស​។

តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ យិ​ន ស៊ា​ន ជា​ប្ដី​បាន​ប្រាប់​នគរបាល​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ឃ្វាល​សត្វ​ពពែ​នៅ​ជើងភ្នំ​កៀន​ជុំ ដោយ​បាត់​យូរ​ពេក​មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​គាត់​ក៏​បាន​ទាក់ទង​តាម​ទូ​រស​ក៏​ទាក់ទង​មិន​បាន គាត់​ក៏​តាម​មក​រក ទើប​ដឹង​ថា​ប្រពន្ធ​គាត់​លង់ទឹក​ប្រឡាយ​ស្លាប់​។

គេ​បានដឹង​ថា​ស្ត្រី​រង​គ្រោះ​លង់ទឹក​ស្លាប់​នេះ ជា​ប្រពន្ធ​ក្រោយ​របស់ យិ​ន​ស៊ា​ន​ទេ ជន​រង​គ្រោះ​មានស្រុក​កំណើត​នៅ​ភូមិ​អណ្ដូង​ពោធិ ឃុំ​គោក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ប៉ុន្តែ​នាង​មក​យកប្ដី​ចំណាស់​អតីត​គ្រូបង្រៀន​នេះ ត្រូវ​បាន​បុរស​ជា​ប្ដី​ចាត់ចែង​ជា​អ្នក​ឃ្វាល​សត្វ​ពពែ​ទៅ​វិញ ហើយ​បាត់បង់​ជីវិត​ថែម​ទៀត​៕