ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀលនេះ ជួសជុលផ្លូវដាច់ដោយសារទឹក​ បាន​​សម្រេច​​ជា​​ស្ថាពរ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ តុលា នេះ ផ្លូវមួយ​កន្លែង ស្ថិត​ត្រង់​​ចំណុច​ភូមិ​សាលា សង្កាត់​ទៀន ខណ្ឌដង្កោ ត្រូវបាន​ត​ភ្ជាប់​​​វិញ​សម្រេចជា​ស្ថាពរ បន្ទាប់​ពី​បិទ​ផ្លូវ ដើម្បី​ជួសជុល​មាន​រយៈ​ពេល​​១០​ថ្ងៃហើយ​ ក្រោយ​ពី​ដាច់​ដោយសារ​ជំនន់​ទឹកភ្លៀង​មក​ ។

ប្រភព​ឱ្យ​ដឹង​ថា កា​រត​ភ្ជាប់​ផ្លូវ​បាន​វិញនេះ​ គឺ​នៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​​បាន​ទេ គឺ​រង់​ចាំ​សិន ។ គួរ​បញ្ជាក់​ថា ផ្លូវ​​ដាច់​ខាងលើ គឺ​ត្រូវ​បាន​អង្គការ​ខាង​បច្ចេកទេស សហការ​ជាមួយ​អាជ្ញាធរ​​ខណ្ឌដង្កោ ខំប្រឹង​ជួសជុល​ត​ភ្ជាប់​ឡើង​វិញ ទើបតែ​​រសៀល​ថ្ងៃ​ទី​២៤ តុលា នេះ សម្រេច​បានជា​ស្ថាពរ ។