ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​រថយន្ត​បឺស​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា​ស្លា.ប់​13​នាក់

7 ឆ្នាំ មុន

យោង​តាម​ប៉ូលិស​ថា​មនុស្ស​១៣​នាក់​ស្លា.ប់​និង​៣១​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​២៣ តុលា ដោយសារ​គ្រោះថ្នាក់​នៃ​រថយន្ត​បឺស​ទេសចរណ៍​មួយ​ដែល​បុក​ជាមួយ​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​នៅ​សហរដ្ឋអាមេរិក​ជិត​ក្រុង PALM SPRINGS

យោង​តាម​ប៉ូលិស​ថា​មនុស្ស​១៣​នាក់​ស្លាប់​និង​៣១​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​២៣ តុលា ដោយសារ​គ្រោះថ្នាក់​នៃ​រថយន្ត​បឺស​ទេសចរណ៍​មួយ​ដែល​បុក​ជាមួយ​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​នៅ​សហរដ្ឋអាមេរិក​ជិត​ក្រុង PALM SPRINGS រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ។

ប្រមុខ​ប៉ូលិស​មូលដ្ឋាន​លោក JIM ABELE ថ្លែង​ថា ខ្ញុំ​យល់​ថា​មនុស្ស​គ្រប់​គ្នា​ដេក​លក់​ក្នុង​រថយន្ត​ពេល​កើត​គ្រោះ​ហើយ​លោក​សម្តែង​ការ​ចូលរួម​មរណទុក្ខ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ ។ លោក​បន្ត​ថា មនុស្ស​ភាគច្រើន​ដែល​ស្លាប់​ជា​អ្នក​ជិះ​ផ្នែក​ខាង​មុខ​រថយន្ត ។ អ្នក​បើក​ក៏​ស្លាប់​ក្នុង​គ្រោះថ្នាក់​នោះ​ដែរ ។ រថយន្ត​បឺស​បាន​បុក​កន្ទុយ​សណ្តោង​រថយន្ត​កាំ​មី​ញ៉ុ​ង​ធុន​ធ្ងន់ ។ សោកនាដកម្ម​នេះ​កើត​មាន​នា​វេលា​ម៉ោង​៥​ព្រឹក​ម៉ោង​ក្នុងស្រុក​តាម​ផ្លូវថ្នល់ L-10 ភ្ជាប់​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​សនឹង​ក្រុង​PHOENIX រដ្ឋ​អា​រី​ហ្សូ​ណា ។ មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ តែ​យោង​តាម​ប៉ូលិស​ថា រថយន្ត​បឺស​ដែល​ចេញពី​ឡូ​ស​អេ​ន​ចឺ​ឡេ​សនា​ពេល​យប់​បាន​បើក​លឿន​ជាង​រថយន្ត​កាំ​មី​ញ៉ុ​ង​ដែល​ខ្លួន​បុក​ពីក្រោយ ។ រថយន្ត​បឺស​ជា​របស់​ក្រុមហ៊ុន  USA HOLIDAY ដែល​ដឹក​ពួក​អ្នកទេសចរ​ទៅ​កាន់​កាស៊ីណូ​នៃ​តំបន់ PALM SPRINGS  ៕