ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចម្រុះ​អា​រ៉ាប់​ទម្លាក់​គ្រាប់បែក​ជា​ថ្មី​នៅ​យេ​ម៉ែ​ន​ក្រោយ​ចប់​បទ​ឈប់​បា.ញ់​គ្នា

7 ឆ្នាំ មុន

កង​យន្តហោះ​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ទម្លាក់​គ្រាប់បែក​ជា​ថ្មី​នា​ថ្ងៃ​ទី​២៣ តុលា លើ​រដ្ឋធានី​យេ​ម៉ែ​ន​ក្រុង​សា​ណា​ប៉ុន្មាន​ម៉ោង​ក្រោយ​ផុតកំណត់​បទ​ឈប់​បា.ញ់​គ្នា​រយៈពេល​៣​ថ្ងៃ ។

កង​យន្តហោះ​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ទម្លាក់​គ្រាប់បែក​ជា​ថ្មី​នា​ថ្ងៃ​ទី​២៣ តុលា លើ​រដ្ឋធានី​យេ​ម៉ែ​ន​ក្រុង​សា​ណា​ប៉ុន្មាន​ម៉ោង​ក្រោយ​ផុតកំណត់​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៣​ថ្ងៃ ។

បទ​ឈប់​បាញ់​គ្នា​នោះ​ដើម្បី​បញ្ជូន​ជំនួយ​មនុស្សធម៌​ពុំ​ត្រូវ​បាន​ពន្យារពេល​ឡើយ​ក្រោយ​ទិវា​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នានា​រវាង​ក្រុមចម្រុះ​អា​រ៉ាប់​និង​ពួក​ជីវពល​ស៊ី​អីុ​ត​ហ៊ូ​ធី គាំទ្រ​ដោយ​អីុ​រ៉​ង់ ។

ភាគី​ទាំង​២​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា រំលោភ​បំពាន​បទ​ឈប់​បាញ់​គ្នា​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ​.​ស​.​ប ដើម្បី​ឱ្យ​មានការ​ពន្យារពេល​បទ​ឈប់​បាញ់​នោះ ។

ការ​វាយប្រហារ​តាម​អាកាស​ជា​ច្រើន កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ តុលា សំដៅលើ​បណ្តា​មូលដ្ឋាន​យោធា​របស់​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងកើត​និង​ភាគ​ខាងត្បូង​ក្រុង​សា​ណា ព្រមទាំង​លើ​បណ្តា​ទីតាំង​រ៉ា​ដា​នៅ​កំពង់​ផែ​HODEIDA ត្រួតត្រា​ដោយ​ពួក​ហ៊ូ​ធី ។ ការ​វាយប្រហារ​តាម​អាកាស​ទាំងនេះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​មុន​ការ​មក​ដល់​រដ្ឋធានី​យេ​ម៉ែ​ន​របស់​បេសកជន​​អ​.​ស​.​ប លោក  ISMAIL OULD CHEIKH AHMED ដែល​ត្រូវ​ពិភាក្សា​ពី​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ​ជម្លោះ​ជាមួយ​បណ្តា​តំណាង​របស់​ពួក​ហ៊ូ​ធី ៕