ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្ម​អាភៀន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើង​ដល់​កម្រិត​កំពូល​ថ្មី

7 ឆ្នាំ មុន

ផលិតកម្ម​អាភៀន​ជា​ប្រភព​ចំណូល​សំខាន់​របស់​ពួក​តា​លី​បង់​មានការ​កើនឡើង​ខ្ពស់​ជា​ថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​អ្នក​ផ្គត់ផ្គង់​ទី​មួយ​លើ​ពិភពលោក​ជាមួយ​ទិន្នផល​ខ្ពស់ ហើយ​វិធានការ​លុប​បំបាត់​ចោល​ទៅ​មុខ​មិន​រួច ។

ផលិតកម្ម​អាភៀន​ជា​ប្រភព​ចំណូល​សំខាន់​របស់​ពួក​តា​លី​បង់​មានការ​កើនឡើង​ខ្ពស់​ជា​ថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​អ្នក​ផ្គត់ផ្គង់​ទី​មួយ​លើ​ពិភពលោក​ជាមួយ​ទិន្នផល​ខ្ពស់ ហើយ​វិធានការ​លុប​បំបាត់​ចោល​ទៅ​មុខ​មិន​រួច ។

យោង​តាម​ការ​វាយតម្លៃ​ប្រចាំឆ្នាំ​របស់​អ​.​ស​.​ប បង្ហាញ​កាលពី​ថ្ងៃ​ទី​២៣ តុលា​ថា ផ្ទៃដី​ដាំ​អាភៀន​កើន​ដល់​១០%​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ទី​៣​រយៈពេល​២២​ឆ្នាំ ។ ការ​ពង្រីក​ផ្ទៃដី​ដាំ​អាភៀន​ឡើង​ដល់​២០១.០០០​ហិ​កតា អាច​ធ្វើ​ឱ្យ​ផលិតកម្ម​អាភៀន​ឡើង​ដល់​រង្វង់​ពី​៤៨.០០០​ទៅ​៦០.០០០​តោន​ទល់​នឹង​៣.៣០០​តោន​ក្នុង​ឆ្នាំ​២០១៥ ជា​ឆ្នាំ​ដំបូង​មានការ​ថយ​ចុះ​បន្ទាប់​ពី​កើន​៦​ឆ្នាំ​ជាប់​ៗ​គ្នា ។

យោង​តាម​ស្ថិតិ​របស់​អ​.​ស​.​ប ចាប់ពី​ឆ្នាំ​១៩៩៤​មក​បង្ហាញ​ថា​ក្នុង​ឆ្នាំ​២០១៤​ដី​ដាំ​អាភៀន​មាន​២២៤.០០០​ហិ​កតា និង​ឆ្នាំ​២០១៣​មាន ២០៩.០០០​ហិ​កតា​ដែល​បែប​នោះ​បង្ហាញ​ពី​បរាជ័យ​របស់​ពួក​លោក​ខាងលិច​ក្នុង​យុទ្ធនាការ​រារាំង​ការ​បង្កើន​ផលិតកម្ម​អាភៀន​ចាប់តាំងពី​ឆ្នាំ​២០០១​មក ។

ពិសេស​បំផុត​ចំការ​អាភៀន​ពេល​នេះ​កំពុង​រីក​រាលដាល​ឆ្ពោះទៅ​ភាគ​ខាងជើង​សល់​តែ​ខេត្ត​១៣​ក្នុង​ចំណោម​ខេត្ត​ទាំង​៣៤​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នៅ​ខេត្ត BALKH ភាគ​ខាងជើង​ប្រទេស​ជាប់​ព្រំដែន​អ៊ូ​ស្បេ​គី​ស្ថាន ដំណាំ​អាភៀន​កើន​ពី​២០៤​ហិ​កតា ដល់​ជាង​២.០០០​ហិ​កតា រួច​ក្នុង​ខេត្ត​ទាំង​៧​នៅ​ភាគ​ខាងជើង​ប្រទេស​ដំណាំ​អាភៀន​កើន​ជា​មធ្យម​៣២៤% ៕