ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាអស្ចារ្យ! ទឹក​ពោត​បារាំង​ ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រងនោម

7 ឆ្នាំ មុន

នេះ​ជា​របៀប​ធ្វើ​ទឹក​ពោត​បារាំង​ដើម្បី​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម ផ្សះ​ដំបៅ​ក្រពះ ពោះវៀន លើសឈាម និង​ជំងឺ​តម្រងនោម

(សម្រួលអត្ថបទដោយ ៖ អ៊ាង សុផល្លែត សូមចូលទៅចុច Like ផេកហ្វេសប៊ុកផ្ទាល់ អ៊ាង សុផល្លែត Sophalleth ដើម្បីទទួល​បានចំណេះ​ដឹងថ្មីៗអំពីបច្ចេកទេសកសិកម្ម និងការព្យាបាលជំងឺ តាមបែបធម្មជាតិ)

នេះ​ជា​របៀប​ធ្វើ​ទឹក​ពោត​បារាំង​ដើម្បី​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម ផ្សះ​ដំបៅ​ក្រពះ ពោះវៀន លើសឈាម និង​ជំងឺ​តម្រងនោម

១- វិធី​ធ្វើ ​៖
– យក ពោត​បារាំង ស្រស់​ចំនួន​ពីរ រួច​កាត់​ចុង​ទាំង​សងខាង​ចេញ ។
– បន្ទាប់​មក​ដាក់​ត្រាំ​នៅ​ក្នុង​ទឹក​មួយ​កែវ​ធំ រួច​ទុក​ត្រាំ​រយៈពេល​១​យប់ ។
– ទទួលទាន​ភេសជ្ជៈ​នេះ​ក្នុង​ពេល​ព្រឹក​នៅ​ពេល​ពោះ​ទទេ ៣០​នាទី មុន​ទទួលទាន​អាហារ​ពេល​ព្រឹក​នេះ​។
– អនុវត្ត​បែប​នេះ​រយៈពេល ៧​ថ្ងៃ ជាប់​គ្នា​ដើម្បី​សម្អាត​ជាតិពុល​ក្នុង​តម្រងនោម​របស់​អ្នក និង​បង្កើន​តួនាទី​របស់​វា​បាន​ល្អ​។
២- ជួយ​ព្យាបាល​រោគ​ក្រពះ ពោះវៀន​ដោយសារ​ពោត​បារាំង​មាន​ជាតិ​រំអិល​ជា​ច្រើន ( Pectin និង Gum )
ដែល​អាច​ជួយ​ផ្សះ​ដំបៅ​ក្រពះ និង​ពោះវៀន​មិន​ឲ្យ​រាលដាល​ខ្លាំង​។
៣- បំប៉ន​ទារក​ក្នុង​គ៌​ត , បង្កើត​គ្រាប់​ឈាមក្រហម។
៤- សម្អាត​ជាតិពុល ជាតិ​ស្រវឹង​ចេញពី​រាង​កាយ​យើង។
៥- ជួយ​បង្កើន​កោសិការ​ឈាម ជួយ​ប្រឆាំង​ជម្ងឺមហារីក កាត់​បន្ថយ​ការ​ជ្រៀតចូល​នៃ​ជម្ងឺហឺត។
៦- ការពារ​ជម្ងឺមហារីក លើសឈាម និង​ជួយ​បំប៉ន​ថ្លើម​ផង​ដែរ។
៧ កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ដល់ អ្នក​ដែល​កើត​ជម្ងឺ​ទឹកនោមផ្អែម​។

បើ​យើង​ពិសា​វា​ជា​ប្រចាំ នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព​យើង​។
*** សូម​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ច្បាស់លាស់ និង​អស់​លទ្ធភាព​ជា​មុន​។

វិធី​នេះ​អាច​ប្រើ​សាកល្បង​នៅ​ពេល​ដែ​អ្នក​មិន​មាន​ជម្រើស​ផ្សេង​។