(ប្រភពដើមពី ៖ អ៊ាង សុផល្លែត សូមចូលទៅចុច Like ផេកហ្វេសប៊ុកផ្ទាល់ អ៊ាង សុផល្លែត Sophalleth ដើម្បីទទួលបានចំណេះដឹងថ្មីៗអំពីបច្ចេកទេសកសិកម្ម និងការព្យាបាលជំងឺ តាមបែបធម្មជាតិ)
ដំណឺងល្អសម្រាប់អ្នកកើតឫសដូងបាត! ព្យាបាលសក្តិសិទ្ធចំណាយអស់តិច បើមិនទាន់សម្រចចិត្តថាវះកាត់
ដោយមានបងប្អូនជាច្រើនបន្តឆាតសួរខ្ញុំអំពីថ្នាំឫសដូងបាតនេះ ខ្ញុំសូមផុសជាថ្មីសម្រាប់បងប្អូនដែលមិនទាន់បានដឹង !
* វិធីធ្វើងាយៗ ៖
១ មើមឆៃថាវ
២ ទឹកឃ្មុំសុទ្ធ។
ជាដំបូងយកមើមឆៃថាវ កន្លះមើម មកលាងទឹកឲ្យស្អាតរួចកាត់ក្បាលចោលបុក ឬក្រឡុកអោយម៉ដ្ឋច្របាច់យកទឹក ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ១ស្លាបព្រាបាយ ការលាយនេះសម្រាប់ការហូបម្តង រួចកូរឲ្យសព្វចូលគ្នារួចហើយហូបមុនពេលចូលគេង។
** សូមកុំហូបទឹកតាមក្រោយតែ បើពិបាកទ្រាំខ្លាំងអាចផឹកទឹកបន្តិចបានហើយ ធ្វើម្តងសម្រាប់ហូបម្តង មិនធ្វើទុកទេ។
– សំរាប់អ្នកដែលទើបតែកើតហូប១ថ្ងៃ ១ដង ។
– សំរាប់អ្នកដែលកើតយូរហើយហូប១ថ្ងៃ ៣ដង ព្រឹក ថ្ងៃ ល្ងាចក្រោយហូបបាយ២០នាទី ហូបរាល់ថ្ងៃរយៈពេល ១អាទិត្យឡើងនឹងមានប្រសិទ្ធភាព។
☞ វិធីបន្ថែម ៖ កោសមើមថៃថាវលាយជាមួយទឹកឃ្មុំរួចញាត់ចូលរន្ធគូទពេលដេកយប់រយៈពេល៧ម៉ោងតែ៣ថ្ងៃនឹងបានជា។
ប្រភពពីហ្វេសប៊ុក ដែលបងប្អូនជាច្រើនបានបង្ហោះ និងអ្នកដែលគាត់អនុវត្តវិធីនេះបានទទួលផលល្អ។
វិធីដែលមានអ្នកធ្លាប់ព្យាបាលបែបធម្មជាតិបានជាមានច្រើនរបៀប ការផុសនេះខ្ញុំជ្រើសរើស១ក្នុងចំណោមវិធីទាំងនោះ។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះគួរប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសណាផ្សេង៕
ចែករំលែកព័តមាននេះ