ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង​​ប៉េង ប៉ោង​ ចេញពីបន្ទប់​​សង្គ្រោះ​​​បន្ទាន់​​ ​តែនៅដាក់​​អុកស៊ី​​ហ្សែន​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​អ្នក​នាង​ប៉េង ប៉ោង​ បាន​ចូល​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត​​សង្គ្រោះ​បន្ទាន់​ កាលពីថ្ងៃទី២៣ តុលា ២០១៦ ក្រោយ​​ពី​កើត​​​នូវ​ជំងឺ​ធំ​ៗ​​មួយ​ចំនួន​ នេះ​បើ​តាម​​តាម​ការ​អះអាង​ពី​លោក​អ៊ឹម​ ជីវ៉ា​ បាន​​ទៅ​​ជួប​ផ្ទាល់​ ​និង​សួរ​សុខទុក្ខ​​ ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យកាល់ម៉ែត ។

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​អ្នក​នាង​ប៉េង ប៉ោង​ បាន​ចូល​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត​​សង្គ្រោះ​បន្ទាន់​ កាលពីថ្ងៃទី២៣ តុលា ២០១៦ ក្រោយ​​ពី​កើត​​ជំងឺ​ធំ​ៗ​​មួយ​ចំនួន​ នេះ​បើ​តាម​​តាម​ការ​អះអាង​ពី​លោក​អ៊ឹម​ ជីវ៉ា​ ​ទៅ​​ជួប​ផ្ទាល់​ ​និង​សួរ​សុខទុក្ខ​​ ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

​លោកបានរៀបរាប់ឱ្យ​ដឹង​​ថា ​អ្នក​នាងប៉េងប៉ោង​មាន​ជំងឺ​បេះដូង, លើសឈាម​, ឡើង​ជាតិ​ស្ករ​ដល់​៤០០ និង​ផ្តា​​សាយ​ធំ ​ដែ​ល​​បុក​មក​ក្នុង​ខ្លួន ​រហូតត្រូវ​​សាច់ញាតិ​ឆ្លេឆ្លា​ បញ្ជូន​មក​ពេទ្យ​ទាំង​ភិតភ័យ​ ។

​យ៉ាងណា​ពេល​នេះ ​ស្ថាន​ភាព​របស់​តារា​កំប្លែង​ប៉េង ប៉ោង ​បាន​ចេញ​មក​សម្រាក​នៅ​ក្នុង​បន្ទប់​ធម្មតា​វិញហើយ បន្ទាប់ពី​ចូល​ក្នុង​បន្ទប់​​សង្គ្រោះ​បន្ទាន់ ​​ប៉ុន្តែ​អ្នក​នាង​នៅ​តែ​ដាក់​អុក​ស៊ី​សែន​ជា​ជំនួយ​ ដើម្បី​តាម​ដាន​ ។​

នេះ​ជា​ការ​អំពាវនាវ​មួយ​ដល់​សិល្បករ​ទាំងអស់​ និង​អ្នក​រាប់អាន​ជ្រាប​ជា​ដំណឹង​ ឬ​អាច​មក​សួរសុខទុក្ខ​ក្រុម​គ្រួសារ​​អ្នកជំងឺ​ផ្ទាល់​ដើម្បី​ជា​កម្លាំងចិត្ត​អ្នកសិល្ប​:​ដូច​គ្នា​ ​។