ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រេ​ឌី​ត ប្រគល់​រង្វាន់​ជូន​អតិថិជន​ដែល​ឈ្នះ​ពី​ការ​ដាក់​ប្រាក់​សន្សំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត បាន​បង្កើត​កម្មវិធី​មួយ​ជូន​អតិថិជន​របស់​ខ្លួន នោះ​គឺ​កម្មវិធី​សន្សំ​ឈ្នះ សន្សំ​ឈ្នះ​ពី​ក្រេ​ឌី​ត ដោយ​អតិថិជន​គ្រាន់តែ​យក​ប្រាក់​មក​ដាក់​សន្សំ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត បាន​បង្កើត​កម្មវិធី​មួយ​ជូន​អតិថិជន​របស់​ខ្លួន នោះ​គឺ​កម្មវិធី​សន្សំ​ឈ្នះ សន្សំ​ឈ្នះ​ពី​ក្រេ​ឌី​ត ដោយ​អតិថិជន​គ្រាន់តែ​យក​ប្រាក់​មក​ដាក់​សន្សំ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​បាន​ឈ្នះ​រង្វាន់​ជា​ច្រើន ក្នុង​នោះ​មាន​ដូច​ជា ទូរស័ព្ទ iPhone 6 ចំនួន​៤​គ្រឿង ម៉ូតូ​ហុងដា​ឌ្រី​ម​ចំនួន​៣​គ្រឿង និង​រង្វាន់​ធំ​រថយន្ត​១​គ្រឿង​ផង​ដែរ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត​បាន​ប្រគល់​រង្វាន់​ជូន​អតិថិជន​របស់​ខ្លួន​ដែល​បាន​ឈ្នះ​ក្នុង​ការ​ចាប់​រង្វាន់​នៅ​កម្មវិធី​តន្ត្រី YENGO នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ។

លោក ខេ​ង ទី​ឡែ​ន ប្រធាន​នាយក​ប្រតិបត្តិ អាជីវកម្ម​នៃ​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត បានឱ្យ​ដឹង​ថា កម្មវិធី​ប្រគល់​រង្វាន់​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ និង​លើក​ទឹកចិត្ត​ដល់​អតិថិជន​ដែល​បាន​ដាក់​ប្រាក់​សន្សំ​ជាមួយ​ក្រេ​ឌី​ត ប្ដេជ្ញា​នឹង​បន្ត​បម្រើសេវា​កម្ម​ជូន​អតិថិជន​ឱ្យ​បាន​កាន់តែ​ល្អ ហើយនឹង​បង្កើត​នូវ​កម្មវិធី​ថ្មី​ៗ​ទៀត​សម្រាប់​អតិថិជន។

លោក​បន្ត​ថា សព្វ​ថ្ងៃនេះ ក្រេ​ឌី​ត​គឺជា​មីក្រូហិរញ្ញវត្ថុ​មួយ​ដែល​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន ហើយ​ក្រេ​ឌី​ត​មាន​សេវាកម្ម​ជា​ច្រើន ដូច​ជា​សេវាកម្ម​ទទួល​ប្រាក់​បញ្ញើ សេវា​ឥណទាន សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក សេវា​អេ​ធី​អឹ​ម និង​សេវា​ទូទាត់​រហ័ស ដែល​ទើប​ដាក់​ឱ្យ​ដំណើរ​នៅ​ពេល​ថ្មី​ៗ​នេះ ។

លោក​បន្ថែម​ថា គិត​មក​ខែកញ្ញា ឆ្នាំ​២០១៦​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត​មាន​ទទួល​បាន​ប្រាក់​បញ្ញើ​ពី​អតិថិជន​ចំនួន​ប្រមាណ​៦៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឥណទាន​ផ្ដល់​ជូន​អតិថិជន​មាន​ប្រមាណ​១៦៥​លាន​ដុល្លារ​អា​មេ​រិ​ក ជាមួយនឹង​ទ្រព្យសកម្ម​សរុប​ចំនួន​១៧២​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​សាខា​ចំនួន​៨៤​សាខា នៅ​២០​ខេត្ត​-​ក្រុង​ក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​បុគ្គលិក​បំរើ​ការ​ចំនួន​១.៧០០​នាក់ ។

គួរ​បញ្ជាក់​ថា អតិថិជន​ដែល​ត្រូវ​រង្វាន់​ម៉ូតូ​ចំនួន​៣​រង្វាន់​មាន ១-​ឈ្មោះ​ហ៊ួ​ត ហ៊ួ​ង មក​ពី​ខេត្តព្រៃវែង ២-​ឈ្មោះ Chen Jie មក​ពី​ភ្នំពេញ និង​៣-​ឈ្មោះ​ឆេ​ង ច័ន្ទ មក​ពី​ភ្នំពេញ ។ សម្រាប់​រង្វាន់​ទូរស័ព្ទ iPhone 6 ចំនួន​៤​រង្វាន់​បាន​ទៅ​លើ ១-​ឈ្មោះ គង់ ភិ​រម្យ មក​ពី​ភ្នំពេញ ២-​ឈ្មោះ ជី​ម ផា មក​ពី​ខេត្តកំពត ៣-​ឈ្មោះ ស៊ុត សុវណ្ណ​នី មក​ពី​ខេត្តកំពត និង​៤-​ឈ្មោះ អៀង ស៊ីវ​ទាង មក​ពី​ភ្នំពេញ ហើយ​ចំពោះ​រង្វាន់​ធំ​រថយន្ត​បាន​ទៅ​លើ​អតិថិជន​ឈ្មោះ កាន់ ចាន់​ថា មក​ពី​ភ្នំពេញ ៕