ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ផលិត​រឿង​ភាគ «​ហង្ស​បាក់​ស្លាប​» ជប់លៀង​អបអរ​ការងារ​រួចរាល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រាត្រី​ថ្ងៃ​សុក្រ ទី​២១ តុលា ២០១៦ តារា ល្បី​ៗ​បង្ហាញខ្លួន​ក្នុង​ពិធីជប់លៀង​អបអរ​ការ​បញ្ចប់​ថត​ខ្សែភាពយន្ត រឿង​«​ហង្ស​បាក់​ស្លាប​» នៅ​ភោជនីយ​ដ្ឋាន​​ទន្លេបាសាក់​ទី​២​ម្ដុំ​ក្បាលថ្នល់ ។ សិល្បករ និង

រាជធានី​ភ្នំពេញ ៖ កាលពី​រាត្រី​ថ្ងៃ​សុក្រ ទី​២១ តុលា ២០១៦ តារា ល្បី​ៗ​បង្ហាញខ្លួន​ក្នុង​ពិធីជប់លៀង​អបអរ​ការ​បញ្ចប់​ថត​ខ្សែភាពយន្ត រឿង​«​ហង្ស​បាក់​ស្លាប​» នៅ​ភោជនីយ​ដ្ឋាន​​ទន្លេបាសាក់​ទី​២​ម្ដុំ​ក្បាលថ្នល់ ។ សិល្បករ និង​សិល្ប​ការិនី​ក្មេង​ចាស់ និង ល្បី​ៗ​ឈ្មោះ​ជា​ច្រើន​ចូលរួម​រាំច្រៀង និង​សើច​សប្បាយ ។

ផលិតករ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ និយាយ​ថា សម្រាប់​ក្រុមការងារ​ផលិត​រឿង​ភាគ​ក្រោម​ការ​ដឹកនាំ​របស់​ផលិតករ​ថៃ​ឱ្យ​តែ​ថត​បញ្ចប់​ខ្សែ​រឿង ម្ដង​ៗ​រមែង​ជួបជុំ​តារា​សិល្បៈ និង​ក្រុមការងារ​ជប់លៀង​ជុំ​គ្នា ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល ។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ សម្រាប់​ផលិតករ​ផ្នែក​ផលិត​រឿង​ភាគ​នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ដោយពេល​កន្លង​មក​មាន​ពិធីជប់លៀង​បញ្ចប់​ការ​ថត​រឿង​បែប​នេះ​ដែរ ។ ពិធីជប់លៀង​អបអរ​ខ្សែភាពយន្ត​រឿង «​ហង្ស​បាក់​ស្លាប​»​ក្រោយ​ពេល​ថត​ចប់​កាលពី​យប់​ថ្ងៃ​ទី​២១ តុលា នោះ​គឺជា​ទម្លាប់​ធម្មតា​របស់​ផលិតករ​ថៃ ។

ផលិតករ​ថៃ អះអាង​ថា ខ្សែ​វី​ដេ​អូ​ភាគ​រឿង​«​ហង្ស​បាក់​ស្លាប​» ចំណាយពេល​ច្រើន​ខែ​ជាមួយ​គុណភាព​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក្រោម​ការ​សម្រិតសម្រាំង ដោយ​បាន​ថត​បញ្ចប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ រឿង «​ហង្ស​បាក់​ស្លាប​» ចំណាយ​ទុន​ច្រើន​ព្រោះ​មាន​តួ​សម្ដែង​ច្រើន ហើយ​ចំពោះ​គុណភាព​ផលិត​មិន​អន់​ជាង​រឿង​ប្រទេស​ជិតខាង​ទេ ។ រឿង​ហង្ស​បាក់​ស្លាប​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ដើម្បី​ប្រកួតប្រជែង​នៅ​ម៉ោង​មាស ដោយ​មានការ​រំពឹង​ខ្ពស់​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន ។

ក្នុង​ពិធីជប់លៀង​ថត​បញ្ចប់រឿង​«​ហង្ស​បាក់​ស្លាប​»​មាន​តារា​សម្ដែង​ចាស់​ថ្មី​ច្រើន​ចូលរួម មាន​កញ្ញា​នី មុន្នីនាថ​, កញ្ញា​ដួង ម៉ា​និ​ច​, កញ្ញា​ទឹម រ​ដ្ឋា​, លោក​យិ​ត មាស​ឧស្សាហ៍​, កញ្ញា​នី​តា វរវង្ស​, កញ្ញា​ទឹម វ​ត្តី​,​លោក​ឡា​ទី​ន​, លោកវឌ្ឍនៈ​, ពិធីករ​ប៉ុស្ដិ៍​លេខ​៥ កញ្ញា​យ៉ែ​ម ស្រី​ពេជ្រ និង​លោក​លាង ឧត្តម​ជាដើម ។ ផលិតករ​ខ្មែរ និង​ថៃ​ក៏​បាន​ជួបជុំ​គ្នា​ដែរ​ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ការងារ និង​បង្ហាញ​ភាព​ស្និទ្ធស្នាល​គ្នា ៕