ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សិត Shiitake ដាំ​ដោយ​ប្រើ​ថាមពល​ផ្ទាំង​សូ​ឡា

7 ឆ្នាំ មុន

ក្រុមហ៊ុន​Sanki Kohmutenban ដែល​បាន​បំពាក់​ផ្ទាំង​សូ​ឡា​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន បាន ប្រកាស​ថា ខ្លួន​នឹង​ចាប់ផ្តើម​ប្រមូល​ផល​ផ្សិត​shiitake ដែល​បាន​ដាំ​ដោយ​ប្រើ​កំ​ដៅ​សូ​ឡា ។

ក្រុមហ៊ុន​Sanki Kohmutenban ដែល​បាន​បំពាក់​ផ្ទាំង​សូ​ឡា​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន បាន ប្រកាស​ថា ខ្លួន​នឹង​ចាប់ផ្តើម​ប្រមូល​ផល​ផ្សិត​shiitake ដែល​បាន​ដាំ​ដោយ​ប្រើ​កំ​ដៅ​សូ​ឡា ។

ក្រុមហ៊ុន​បាន​ដាក់​ដាំ​ផ្សិត​Shiitake លើ​កំណាត់ឈើ​ចំនួន​៥.៥០០​កំណាត់ ដោយ​ប្រើ​កម្តៅ​ដើរ​ដោយ​ផ្ទាំង​សូ​ឡា​ក្នុង​កម្លាំង​២៩០kW​។ ក្នុង​ឆ្នាំ​២០១៥ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ដាំ​ផ្សិត​នេះ​នៅ​ក្នុង​ទីក្រុង komaki ខេត្ត​Aichi​ដោយ​ប្រើ​វិធីសាស្ត្រ​យក​ផ្ទាំង​សូ​ឡា​ជំនួស​ព្រះអាទិត្យ​។ ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០១៦ ផ្សិត​ដែល​បាន​ដាំ​នោះ​រីក​ធំធាត់​អាច​នឹង​ចាប់ផ្តើម​ដក​ប្រមូល​ផល​វា​បាន​ហើយ ។ ក្រុមហ៊ុន​រំពឹង​ថា ការ​ប្រមូល​ផល​ផ្សិត​នេះ​ទៅ​តាម​សេចក្ដី​ត្រូវការ​របស់​អតិថិជន​ក្នុង​តំបន់ ។

កម្មវិធី​ដាំ​ផ្សិត​នេះ​បាន​ធ្វើ​ឡើ​នៅ​លើ​ផ្ទៃដី​ដែល​គេ​បាន​បោះបង់ ។ ក្រុមហ៊ុន​Sanki Kohmuten ក៏​បាន​សម្រេច​យក​ដី​នោះ​ដាំ​ផ្ស​តិ ។  ផ្ទាំង​សូ​ឡា​ចំនួន​១.១២៥​ផ្ទាំង ត្រូវ​បាន​គេ​ដំឡើង​នៅ​៥​ទីតាំង ដោយ​ផ្ទាំង​សូ​ឡា​មួយ​ផ្ទាំង​មាន​កម្លាំង​ភ្លើង​២២៥W ។

នៅ​ក្រោម​ផ្ទាំង​សូ​ឡា​នោះ តាម​ការ​ពិសោធ​ត្រាវ​ក៏​ដុះ​លូតលាស់​ដែរ ។ បន្ទាប់​មក​ក្រុមហ៊ុន​បាន​រៀបចំ​ទប់ស្កាត់​ពន្លឺ​ចូល​ដល់​កំណាត់ឈើ​ដែល​ដាក់​ដាំ​ផ្សិត​តែ​ម្តង មាន​ន័យ​ថា ផ្សិត​shiitake រីក​ធំធាត់​ដោយ​មិន​បាន​ឆ្លងកាត់​ពន្លឺព្រះអាទិត្យ​ឡើយ ។

ដោយសារ​ឥទ្ធិពល​នៃ​ខ្យល់ព្យុះ បាន​ធ្វើ​ឲ្យ​ផ្សិត​ចេញ​ពន្លក​ដុះ​លឿន​ជាង​ធម្មតា ហើយ​មាន​ទំហំ​ស្តើង​ជាង​ផ្សិត​shiitake ដែល​មាន​លក់​លើ​ទីផ្សារ ហើយ​វា​មាន​រសជាតិ​ឆ្ងាញ់ ។ នេះ​បើ​តាម​សម្តី​របស់​តំណាង​ក្រុមហ៊ុន ។ ក្រុមហ៊ុន​នឹង​សម្រេច​លក់​ចេញ​ទាំង​ផ្សិត​ស្រស់ និង​ផ្សិត​ក្រៀម​ផង​ដែរ ។

ផ្សិត​ប្រភេទ​នេះ​បើកាលណា​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង​ពេក វា​បណ្តាល​ឲ្យ​ទទួលផល​អវិជ្ជមាន ហេតុ​នោះ​ហើយ​បានជា​ក្រុមហ៊ុន​Sanki Kohmuten បាន​បំពាក់​ផ្ទាំង​សូ​ឡា​ដើម្បី​អាច​រក្សា​ពន្លឺ​កំ​ដៅ​ល្មម គឺ​រីក​លូតលាស់​ល្អ​ក្នុង​ការ​ដាំ​ដុះ ។ ផ្សិត​នេះ​ជា​ប្រភេទ​ផ្សិត​មាន​តម្លៃ និង​អាច​យក​ទៅ​ធ្វើ​ជា​ឪ​ស​ថ​បាន​ថែម​ទៀត ផ្សិត​មាន​តម្លៃ​ប្រហែល​ចន្លោះ​ពី​៨​ទៅ​១៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ទម្ងន់​០,៤៥ គីឡូក្រាម ៕