ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ប្រកាស​រក​អ្នក​ចិញ្ចឹម​កូន បន្ទាប់​ពី​សម្រាល​បាន​៣​ថ្ងៃ

7 ឆ្នាំ មុន

ខេត្តកំពត ៖​ស្ត្រី​ម្នាក់​បាន​ប្រកាស​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ដើម្បី​រក​សប្បុរសជន​ជួយ​ចិញ្ចឹម​កូន​នាង បន្ទាប់​ពី​សម្រាលកូន​បាន​៣​ថ្ងៃ ។

ស្ត្រី​ដែល​ប្រកាស​រក​អ្នក​ជួយ​ចិញ្ចឹម​កូន​ខ្លួន​នោះ​ឈ្មោះ នេ​វ រស់នៅ​ភូមិ​

ខេត្តកំពត ៖​ស្ត្រី​ម្នាក់​បាន​ប្រកាស​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ដើម្បី​រក​សប្បុរសជន​ជួយ​ចិញ្ចឹម​កូន​នាង បន្ទាប់​ពី​សម្រាលកូន​បាន​៣​ថ្ងៃ ។

ស្ត្រី​ដែល​ប្រកាស​រក​អ្នក​ជួយ​ចិញ្ចឹម​កូន​ខ្លួន​នោះ​ឈ្មោះ នេ​វ រស់នៅ​ភូមិ​ដូន​ស៊យ ស្រុក​ទឹកឈូ ។

បើ​តាម​ស្ត្រី​រូប​នោះ​បាន​និយាយ​ថា គាត់​ត្រូវ​បាន​ប្តី​ចុះ​ចោល​តាំងពី​ពពោះ​កូន​ទី​៣ បាន​៣​ខែ ហើយ​ប្តី  មិន​ដែល​ខ្វល់ខ្វាយ​និង​មិន​ដែល​ជួយ​ទំនុកបម្រុង​ចិញ្ចឹម​កូន​១​រៀល​នោះ​ឡើយ ។ លុះ​រហូត​នាង​គ្រប់​ខែ​ឆ្លងទន្លេ ក៏​ជួប​រឿង​អកុសល​ម្តាយ​បាន​ចងក​សម្លាប់​ខ្លួន មុន​ពេល​នាង​សម្រាលកូន​បាន​១០​ថ្ងៃ ។

ស្ត្រី​ឈ្មោះ នេ​វ បាន​និយាយ​បន្ត​ថា ករណី​ដែល​ម្តាយ​នាង​ធ្វើ​អត្តឃាត​នេះ ក៏​ព្រោះតែ​គាត់​មិន​ចង់​ឃើញ​កូនស្រី​និង​ចៅរ​ស់រង​ទុក្ខ ព្រោះតែ​ប្តី​ដែល​មាន​ភារៈ​ចិញ្ចឹម បីបាច់​ថែរក្សា​កូន​បែរជា​មិន​ខ្វល់ខ្វាយ​ទាល់តែ​សោះ​។

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដដែល​ស្ត្រី​បាន​និយាយ​ទៀត​ថា ប្រសិនបើ​បងប្អូន​និង សប្បុរសជន​មានចិត្ត​មេត្តា​ចង់​យក​កូន​របស់​នាង​យក​ទៅ​ចិញ្ចឹម សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៩៧ ៨៥៨ ១២៣៤, ០៩៦ ៧០៧៧ ៨០០ ៕