ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជម្រើសជាតិ​កម្ពុជា​លើក​ពាន​វគ្គ​ជម្រុះ​ AFF SUZUKI CUP 2016

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​សាង​នូវ​ប្រវត្តិសាស្ត្រ​គួ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត និង​មិន​ធ្លា​បើ​មាន​អស់​រយៈពេល​៨​ឆ្នាំ​មកនេះ បន្ទាប់​ពី​បាន​យកឈ្នះ​លើក​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត នៅ​ក្នុង​លទ្ធផល​៣-២

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​សាង​នូវ​ប្រវត្តិសាស្ត្រ​គួ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត និង​មិន​ធ្លា​បើ​មាន​អស់​រយៈពេល​៨​ឆ្នាំ​មកនេះ បន្ទាប់​ពី​បាន​យកឈ្នះ​លើក​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត នៅ​ក្នុង​លទ្ធផល​៣-២ នា​ការ​ប្រកួត​វគ្គ​ជម្រុះ​ចុង​ក្រោយ ពាន​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2016 នៅ​លើ​ទីលាន​ពហុ​កី​ឡ​ដ្ធា​ន​ជាតិ​កាលពី​ថ្ងៃ​សុក្រ​ទី​២១ កន្លង​មកនេះ​។

គួ​រំលឹក​ផង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ​២០០៨​មក ក្រុម​ជម្រើសជាតិ​កម្ពុជា​ពុំដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ម្ដងណា​ឡើយ ។ ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទៈ​រៀបចំ​ការ​ប្រកួត បាន​យកឈ្នះ​៣​ប្រកួត​ជាប់​គ្នា ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា មានឱកាស​បាន​ឡើង​ទៅ​វគ្គ​ប្រកួត​ចែក​ពូ​ល ជា​បន្ត ។

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ជម្រុះ​ចុង​ក្រោយ​ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ ក្រុម​ជម្រើសជាតិ​កម្ពុជា​ពិតជា​ធ្វើ​បាន​ល្អ​មែនទែន គ្រាន់តែ​បើក​ឆាក​ប្រកួត​២​នាទី​ដំបូង ត្រូវ​កីឡាករ ទិ​ត្យ ឌី​ណា ទាត់​បញ្ចូល​ទី​ក្រុម​ទី​ម័​រ​ខាងកើត​បាន ១​គ្រាប់​នាំមុខ​មុន ខណៈ​១​គ្រាប់​ទៀត រកបាន​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ពាក់អាវ​លេខ​១១ នៅ​នាទី​ទី​១៧ មុន​ពេល​ក្រុម​ទី​ម័​រ តាម​សង​បាន​២​គ្រាប់​វិញ គឺ​នៅ​នាទី​ទី​២០ ដែល​ជា​គ្រាប់​បាល់ទាត់​ប៉េ​ណា​ល់​ទី ចម្ងាយ​១១​ម៉ែត្រ ជា​ថ្វី​ជើង​របស់​កីឡាករ Anggisu ពាក់អាវ​លេខ​៦ និង​១​គ្រាប់​ទៀត រកបាន​ដោយ​កីឡាករ​ពាក់អាវ​លេខ​២២ Nelson នៅ​នាទី​៣៥ ទោះជា​យ៉ាងណា​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​តែ​ធ្វើការ​ព្យាយាម​លេង​វាយ​សម្រុក ដើម្បី​រក​គ្រាប់​បន្ថែម​នាំមុខ​ទាល់តែ​បាន គឺ​នៅ​នាទី​៧៧ កីឡាករ ចាន់ វឌ្ឍនាការ ជា​អ្នក​សម្រេច​បាន​នូវ​គ្រាប់​ទី​២​របស់​ខ្លួន ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​លើក​ក្រុម​ជម្រើសជាតិ ទី​ម័​រ​ខាងកើត នៅ​ក្នុង​លទ្ធផល​៣​ទល់​នឹង​២​។

ជាមួយនឹង​ជ័យ​ជ​ម្នៈ​ដ៍​គួ​ឱ្យ​ភ្ញាក់ផ្អើល​នេះ សម្ដេច​អគ្គ​មហា​សេ​បតី​តេ​ជោ​ហ៊ុន សែន​ក៍​មិន​ភ្លេច​ការ​សន្យា​ដែរ គឺ​បាន​ឧបត្ថម្ភ​ថវិការ​លើកទឹកចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ​សហរ​ដ្ធ​អា​មេ​រិ​ក ។ ចំណែក​លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ឧ​ប​ត្ថ​ម​ថវិកា​លើកទឹកចិត្ត​ចំនួន​១៦,០០០​ដុល្លារ​សហរ​ដ្ធ​អា​មេ​រិ​ក​បន្ថែម​ទៀត ។

សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ចែក​ពូ​ល​ជា​បន្ត​ទៀត​នោះ​កម្ពុជា ស្ថិត​នៅ​ក្នុង​ពូ​ល​B ដែល​មាន​ក្រុម​ជម្រើសជាតិ​ជា​ម្ចាស់​ផ្ទៈ មី​យ៉ា​ន់​ម៉ា ម៉ា​ឡេ​ស៊ី វៀតណាម និង​កម្ពុជា ។ ចំណែកឯ​ពូ​ល​A មាន​ក្រុម​ជម្រើសជាតិ ហ្វី​លី​ពី​ន ថៃ សិង្ហ​បុរី និង​ឥណ្ឌូ​នេ​ស៊ី ៕