ខេត្តកែប ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នេះ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ដឹកនាំដោយលោក កែន សត្ថា ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលនៃគណអភិបាលខេត្ត បានដឹកនាំក្រុមការងារសមាជិកគណបញ្ជាការឯកភាព នាំអំណោយសាខាកាកបាទក្រហម
ខេត្ត ដើម្បីយកទៅជួយឧបត្ថម្ភដល់ក្រុមគ្រួសារ កុមារីរងគ្រោះ ដោយសារឃាតករសម្លាប់ដោះយកក្រវិលក្រឡៃមួយគូរពីត្រចៀក (តម្លៃ២៥០០រៀល) ស្មានថាមាស ហើយសម្លាប់បោះសពកុមារីរងគ្រោះឈ្មោះ អែម លីហ្សា អាយុ៧ឆ្នាំ ចោលក្នុងស្រះទឹករណ្តៅ កាលពីថ្ងៃទី១៦ ខែតុលា កន្លងទៅនេះ នៅភូមិដំដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ។ ដែលមានឪពុកឈ្មោះអែម វិចិត្រ អាយុ៣៣ឆ្នាំ និងម្តាយឈ្មោះទ្រី ចិន អាយុ៣៣ឆ្នាំ ជាកសិករ (មុខរបរកម្មករស៊ីឈ្នួលបេះម្រេច) នៅចំណុចភូមិសង្កាត់ខាងលើ ។
អំណោយដែលលោកយកទៅប្រគល់ជូនក្នុងពេលចុះសួរសុខទុក្ខនាពេលនោះរួមមាន ៖ មីចំនួន ៣កេះ ត្រីខកំប៉ុង ២យួរ ទឹកត្រី ២យួរ ទឹកសុទ្ឋ ៦យួរ អង្កចំនួន១០០គីឡូក្រាម ក្រម៉ា២ អាវថ្មី២ ប្រាក់ចំនួន ៥៥០,០០០រៀល (ប្រាំរយហាសិបពាន់រៀល) ។
ជាមួយគ្នានោះដែរ ក៍មានប្រជាពលរដ្ឋក្មេងចាស់ប្រុស ស្រីចំនួន៥៥នាក់ បានមកចូលរួមក្នុងពិធីនេះដែរ លោកអភិបាលខេត្តក៍បានឧបត្ថម្ភជាទឹកប្រាក់អស់ចំនួន៤៥០,០០០រៀល (បួនរយហាសិបពាន់រៀល)ផងដែរ។
ក្នុងឱកាសនោះដែរ លោកអភិបាលនៃគណអភិបាលខេត្តក៍បានមានមតិផ្តាំផ្ញើរដល់គ្រប់អាណាព្យាបាលទាំងត្រូវមានការប្រុងប្រយត្ន័ចំបុត្រធីតាតូចៗរបស់ខ្លួនកុំបីធ្វេសប្រហែសឲ្យដើរលេងម្នាក់ឯង ឆ្ងាយពីផ្ទះ ដោយមានពាក់គ្រឿងអល័ង្កា ពីព្រោះឥឡូវនេះមានជនសង្គមងងឹតមួយចំនួន ឆ្លៀតឱកាសធ្វើសកម្មភាពអមនុស្សធម៌មកលើពលរដ្ឋយើងគួរឲ្យចាប់អារម្មណ៍ខ្លះផងដែរនាពេលកន្លងមកនេះ ។ ដូច្នេះរាល់ទង្វើរទាំងអស់ដែលពួកទាំងនោះលួចធ្វើសកម្មភាពកន្លែងណា បងប្អូនត្រូវសហការជាមួយសមត្ថកិច្ចដែលនៅក្នុងមូលដ្ឋានរបស់បងប្អូន ដើម្បីរួមសហការគ្នាបង្ក្រាបឲ្យបានទាន់ពេលវេលាកុំឲ្យកើតមាននៅក្នុងមូលរបស់យើងតទៅទៀត៕
ចែករំលែកព័តមាននេះ